វាយលើកំប៉េះគូទឥទ្ធិពលដល់ប្រាជ្ញាឈ្លាសវៃរបស់កុមារ

ថ្មីៗនេះ គេហទំព័រ World News របស់អាមេរិក បានប្រកាសរបាយការណ៍មួយផ្អែកលើការស្រាវជ្រាវរយៈពេល ៤ ឆ្នាំ លើកុមារអាយុពី ២ ទៅ ៩ ឆ្នាំ បង្ហាញថា កុមារមិនត្រូវរងពិន័យរាងកាយ មានតួលេខ IQ មធ្យមខ្ពស់ជាងកុមារតែងត្រូវវាយដំពី ៥ ទៅ ២៨ ពិន្ទុ ។

“អាណាព្យាបាលមួយចំនួន កំពុងមានទម្លាប់ប្រើប្រាស់រំពាត់ ដើម្បីអប់រំកូនចៅដោយមិនដឹងថា ទង្វើនេះបង្កឥទ្ធិពលអាក្រក់ដល់សុខភាពកុមារ ។ វាយរំពាត់ធ្វើឲ្យផ្តុំឈាមជុំវិញត្រគាកកូន, រារាំងចរាចរឈាម ឬ ថែមទាំងបង្កការរលាកស្បែករលេះរលួយ ។ ក្រៅពីនេះ កុមារក្នុងដំណាក់កាលលូតលាស់ និងរីកចម្រើន, ក្នុងករណីត្រូវឥទ្ធិពលខាងក្រៅខ្លាំងពេក សរសៃឈាមតូចៗងាយត្រូវហូរឈាមបង្ករបួសថ្លើម សរសៃឈាមបេះដូង និងផ្នែកផ្សេងៗ”, ការស្រាវជ្រាវនេះឲ្យដឹងថា ។

. ហេតុអ្វីវាយគូថឥទ្ធិពលដល់ IQ
ជាលិកាខួរក្បាលស្ថិតក្នុងប្រអប់លលាដ៍របស់ខួរក្បាល កាត់ប្រហោង magnum តភ្ជាប់ជាមួយឆ្អឹងខ្នងមនុស្ស ។ ប្រសិនឪពុកម្តាយវាយធ្ងន់ពេក លឿនពេក ត្រគាករបស់កុមារត្រូវរងឥទ្ធិពលប្រថុចញ៉ុច ។ កម្លាំងវាយអាចត្រូវបានបញ្ជូនតាមរយៈឆ្អឹងខ្នង atlanto, អាចបង្កការប្រែប្រួលសណ្ឋានទូទៅរបស់ប្រអប់លលាដ៍ បង្កគ្រោះថ្នាក់ឲ្យខួរក្បាល ។

. ក្មេងប្រុសគ្រោះថ្នាក់ជាងក្មេងស្រី
ឪពុកម្តាយមួយចំនួន ពេលវាយគូទកូន ច្រើនចាប់ឲ្យវាគេងផ្កាប់លើគ្រែ ដោយពុំដឹងថា អាចធ្វើឲ្យវត្ថុរឹងៗនៅផ្នែកខាងក្រោម បង្កគ្រោះថ្នាក់ដល់ពងស្វាស ធ្វើឲ្យកកឈាមពងស្វាសរបស់កុមារ ។ ប្រើខ្សែក្រវាត់, កន្សែង ឬ ស្បែកជើង វាយគូទកូន ក៏ធ្វើឲ្យផ្តុំឈាមត្រគាក រារាំងចរាចរឈាម ឬ ធ្វើឲ្យរលាកដំបៅ ។

. វាយលើគូទថែមទាំងបង្កគ្រោះថ្នាក់ផ្លូវចិត្ត
តាមអ្នកជំនាញការថែទាំងកុមារ, “វាយដោយរំពាត់” និងរូបភាពហិង្សាផ្សេងៗក្រៅពីបង្កគ្រោះថ្នាក់ដល់សុខភាពរបស់កុមារ វានៅមិនអំណោយផលល្អ ចំពោះការរីកចម្រើនផ្លូវចិត្ត ។ ការពិន័យដោយរំពាត់ នឹងបំផ្លាញភាពស្និទ្ធស្នាលរវាងកូន និងឪពុកម្តាយ, ទន្ទឹមនោះ ក៏ឥទ្ធិពលអាក្រក់ដល់ផ្លូវចិត្តកុមារ ៕


Related Posts