រថយន្ត​ GREAT WALL M4 ត្រូវ​​ក្រុមហ៊ុន GLOBAL TAXI នៅ​កម្ពុជា​ បញ្ជា​ទិញ​ ២៤០ គ្រឿង

ថ្មីៗនេះ ក្រុមហ៊ុន WORLDWIDE GARAGE CO. LTD ចែកចាយផ្ដាច់មុខលើរថយន្តម៉ាក GREAT WALL បានប្រកាសថា ក្រុមហ៊ុនបានលក់រថយន្ត M4 Mini SUV ចំនួន ២៤០ គ្រឿងទៅឲ្យក្រុមហ៊ុនតាក់ស៊ី GLOBAL TAXI ដែលជាក្រុមហ៊ុនផ្ដល់សេវាតាក់ស៊ីឈានមុខគេនៅកម្ពុជា។

លោក ពាង ម៉ាន់ ប្រធានក្រុមហ៊ុន WORLDWIDE GARAGE ថ្លែងថា៖ “នេះគឺជាការបញ្ជាទិញរថយន្តដ៏ច្រើនបំផុតដែលមិនធ្លាប់មានពីក្រុមហ៊ុនតាក់ស៊ីនៅកម្ពុជា ហើយយើងសប្បាយចិត្តខ្លាំងណាស់ដែលក្រុមហ៊ុនតាក់ស៊ី GLOBAL TAXI មានទំនុកចិត្តបានទិញរថយន្ត GREAT WALL M4 ជាប្រភេទរថយន្តដែលផ្តល់ផាសុកភាព និងសុវត្ថិភាពខ្ពស់”។

រថយន្ត​ GREAT WALL M4 ត្រូវ​​ក្រុមហ៊ុន GLOBAL TAXI នៅ​កម្ពុជា​ បញ្ជា​ទិញ​ ២៤០ គ្រឿង

ការរចនារូបរាងពិសេសរបស់រថយន្ត GREAT WALL M4 ផ្ដល់នូវប្រណីតភាពកម្រិតថ្មីសម្រាប់អតិថិជនរបស់ក្រុមហ៊ុនតាក់ស៊ី GLOBAL TAXI ព្រមទាំងផ្តល់នូវការការពារពិសេសក្នុងអំឡុងពេលរដូវវស្សា ដោយសារតែកម្ពស់របស់រថយន្តប្រភេទនេះគឺខ្ពស់ជាងរថយន្តធម្មតាដែលក្រុមហ៊ុនតាក់ស៊ីផ្សេងទៀតបានប្រើប្រាស់។ ចំណុចពិសេសនេះអនុញ្ញាតឱ្យរថយន្ត M4 បើកឆ្លងកាត់តំបន់លិចទឹកយ៉ាងងាយស្រួល ដោយធានាថា អតិថិជនដែលជិះរថយន្តនេះនឹងរីករាយពេញចិត្តចំពោះការធ្វើដំណើរប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់។

ចាប់តាំងពីទទួលបានសិទ្ធិចែកចាយផ្ដាច់មុខលើរថយន្តម៉ាក GREAT WALL ក្នុងឆ្នាំ២០០៩ ក្រុមហ៊ុន WORLDWIDE GARAGE បានលក់រថយន្តជាច្រើនគ្រឿងទៅឲ្យបណ្តាក្រុមហ៊ុនជាច្រើន រួមទាំងក្រុមហ៊ុនមួយចំនួនដែលឈានមុខគេលើវិស័យទូរគមនាគមន៍ ហិរញ្ញវត្ថុ ការទំនាក់ទំនង ផលិតផល ការដឹកជញ្ជូន និងវិស័យជាច្រើនផ្សេងទៀត។

បន្ទប់តាំង SHOWROOM របស់ក្រុមហ៊ុននៅលើមហាវិថីសហព័ន្ធរុស្ស៊ីមានការតាំងបង្ហាញរថយន្តល្បីៗជាច្រើនម៉ូដែលសម្រាប់បំពេញតម្រូវការអាជីវកម្ម រួមទាំងរថយន្តភីកអាប់ រថយន្តលក្ខណៈគ្រួសារ និងរថយន្ត SUV សុទ្ធសឹងតែមានការផ្តល់ជូនពិសេស និងការធានាសម្រាប់អតិថិជនជាលក្ខណៈក្រុមហ៊ុន។

ចំពោះព័ត៌មានលម្អិតអំពីជម្រើសម៉ូដែលរថយន្តសម្រាប់ក្រុមហ៊ុនអាជីវកម្មរបស់អ្នក សូមទាក់ទងផ្ទាល់មកក្រុមហ៊ុន WORLDWIDE GARAGE តាមលេខ 012 920 144 ឬចូលវិបសាយ www.wwgarages.com

ប្រភព៖ sabay

  • រថយន្ត​ GREAT WALL M4 ត្រូវ​​ក្រុមហ៊ុន GLOBAL TAXI នៅ​កម្ពុជា​ បញ្ជា​ទិញ​ ២៤០ គ្រឿង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: