កូរ៉េខាងជើង​ ប្រហារ​ជីវិត​មន្ត្រី​ ៦​ រូប​ នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ​តែម្ដង​

មន្ត្រី ៦ រូបក្នុងជួររដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន ត្រូវបានចាប់ខ្លួន ពីបទលួចធ្វើទំនាក់ទំនងជាមួយមនុស្ស ១៣ នាក់ ដែលបង្កប់ខ្លួនធ្វើការជាបុគ្គលិកភោជនីយដ្ឋាន កូរ៉េខាងជើង ក្នុងប្រទេស ចិន មុនពេលមនុស្សទាំងនោះ ភៀសខ្លួនចូល កូរ៉េខាងត្បូង កាលពីខែ មេសា ។
អាជ្ញាធរ កូរ៉េខាងជើង បាននាំក្រុមគ្រួសាររបស់អ្នកទោសទៅកាន់ទីលានប្រហារជីវិត ដោយចាក់សោក្នុងទ្រុង រង់ចាំមើលមនុស្សជាទីស្រឡាញ់របស់ខ្លួន ត្រូវគេប្រហារជីវិត ក្រោមបទចោទផ្សេងទៀដូចជា ធុញទ្រាន់នឹងមនោគមវិជ្ជារបស់រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង និងជាប្រជាជនមិនស្រឡាញ់ប្រទេសខ្លួនឯង ដោយមើលខ្សែភាពយន្តរបស់ កូរ៉េខាងត្បូង ដែលផ្សាយតាមទូរទស្សន៍ ។
ភ្នាក់ងារឃ្លាំមើលគ្រួសារកូរ៉េខាងជើង និងជាប្រធានសហជីពការពារគ្រួសាររងគ្រោះមកពីកូរ៉េខាងជើង និយាយប្រាប់សារព័ត៌មានកូរ៉េខាងត្បូងថា មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យប្រហារជីវិតមន្ត្រីទាំង ៦ នាក់នោះ រួមទាំងមន្ត្រីស៊ើបអង្កេតផងដែរ ដោយប្រហារជីវិតនៅក្នុងទីសាធារណ ព្រោះតែទោសដែលមិនអាចគ្រប់គ្រងចារកម្មនៅបរទេសបានដិតដល់ ។

លោក ឆូយ សុងយ៉ុង (Choi Seong-yong) និយាយថា អាជ្ញាធរប្រមាណ ៨០ នាក់ និងគ្រួសារអ្នកទោសជាង ១០០ នាក់ត្រូវបានគេបង្ខំឲ្យមើលការប្រហារជីវិតសាច់ញាតិរបស់ខ្លួនក្នុងទីសាធារណ ។ ការស្រាវជ្រាវរបស់ភ្នាក់ងារឃ្លាំមើលគ្រួសារកូរ៉េខាងជើងអះអាងថា រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បានបញ្ជូនពលរដ្ឋទៅធ្វើការនៅបរទេសប្រមាណ ៥ ម៉ឺននាក់ ពិសេសក្នុងប្រទេសកុម្មុយនិស្ត ព្រមទាំងបង្កើតភោជនីយដ្ឋានប្រមាណ ១៣០ កន្លែងនៅទូទាំងទ្វីបអាស៊ី ពិសេសក្នុងប្រទេស ចិន និង វៀតណាម ៕

កូរ៉េខាងជើង​ ប្រហារ​ជីវិត​មន្ត្រី​ ៦​ រូប​ នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ​តែម្ដង​

ប្រភព៖ kqube

  • កូរ៉េខាងជើង​ ប្រហារ​ជីវិត​មន្ត្រី​ ៦​ រូប​ នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ​តែម្ដង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: