ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៦ កើន​ឡើង​២០​ភាគរយ​

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៦ ករណីបង្ក្រាបបទល្មើស គ្រឿងញៀនមានការកើនឡើងប្រមាណជា២០ភាគរយ ប៉ុន្តែចំនួនគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានមានការថយចុះ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ AKP ដែលដកស្រង់សម្ដីពីមន្ត្រីជំនាញ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៩ ខែកក្កដានេះ។

ក្នុងកម្មវិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិកម្ពុជាទាក់ទងនិងគ្រឿងញៀន ឯកឧត្ដម មាស វិរិទ្ធ បានបញ្ជាក់ថា ការផលិតគ្រឿងញៀននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមត្ថកិច្ចបានអនុវត្តន៍ច្បាប់ធ្វើការបង្ក្រាបបានទាំងស្រុង ប៉ុន្តែការប្រើប្រាស់នៅតែកើតមានជាហូរហែ ខណៈដែលមន្រ្តីអនុវត្តន៍ច្បាប់មានចំនួន និងចំណេះដឹងនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការបង្កើនចំនួនមន្ត្រីជំនាញបង្ក្រាបបទល្មើស និងបំប៉នចំណេះដឹងបន្ថែម ដើម្បីបង្កើន ប្រសិទ្ធភាពអនុវត្តន៍ច្បាប់។

ចំពោះលទ្ធផលនៃការបង្ក្រាបក្នុងឆ្នាំ២០១៥ មានការកើនឡើងបើធៀបនឹងឆ្នាំ២០១៤ ហើយ ចំនួនករណីបង្ក្រាបក្នុង៦ខែឆ្នាំ២០១៦ មាន២១៥៨ករណី មានការកើនឡើង២០ភាគរយ ធៀបរយៈពេល ដូចគ្នាឆ្នាំ២០១៥៕

ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៦ កើន​ឡើង​២០​ភាគរយ​

ប្រភព៖ kqube

  • ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៦ កើន​ឡើង​២០​ភាគរយ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: