សុខចិត្តលែងប្តី យកសហាយវិញ ព្រោះតាំងពីនៅជាមួយគ្នាបានកូនមួយ អត់ដែលសុខស្រួលសោះ

ក្រុងប៉ោយប៉ែត៖ សំណុំរឿងប្រពន្ធក្បត់ប្តីលួចទៅចូលបន្ទប់កម្មករយាមឃ្លាំងនៅមិនទាន់បញ្ចប់តាមផ្លូវច្បាប់របស់សមត្ថកិច្ចនៅឡើយទេ ។ ក៏ប៉ុន្តែតាមសេចក្តីរាយការណ៍ឲ្យដឹងថា ប្តីស្រ្តីដែលផិតក្បត់សុខចិត្តលែងលះប្រពន្ធហើយឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់និងយកកូនទៅចិញ្ចឹម ។

ចំណែកស្រ្តីដែលមានប្រុសសហាយ ក្បត់ប្តីនិងកូនបានអះអាងថា សុខចិត្តលែង ប្តីនិងឲ្យកូនទៅប្តីហើយខ្លួនសុខចិត្តរស់នៅជាមួយប្រុសសេ្នហ៍វិញ ព្រោះចាប់តាំង ពីមានប្តីមកនោះនាងមិនដែលសុខស្រួល ម្តងណាទេនៅលើគ្រែទោះជាប្តីមិនដែល ធ្លាប់ប្រើអំពើហិង្សាលើខ្លួនក្តី ។

តាមប្រភពបានបង្ហើបទៀតថា បុរសជា ប្តីបានអះអាងថា រូបគេមិនយកនាងជាប្រពន្ធ វិញទេតែសុំឲ្យសមត្ថកិច្ចចាត់ការទៅតាម ផ្លូវច្បាប់ឯកព័ន្ធភាពទៅចុះ។ ចំណែកស្ត្រី ជាប្រពន្ធវិញបាននិយាយថា នាងក៏មិន យកប្តីនេះវិញដែរសុខចិត្តយកប្រុសសេ្នហ៍ វិញនិងក៏ព្រមឲ្យកូនប្រុសទៅប្តីរបស់ខ្លួននោះដែរ ។ រីឯប្រុសសហាយវិញបាន និយាយថា នៅក្រោយបញ្ចប់សំណុំរឿងរូបគេនឹងរៀបការជាមួយស្ត្រីខាងលើនេះតាមផ្លូវច្បាប់និងទៅចុះអេតាសីុវិលឲ្យបានត្រឹមត្រូវទៀតផង ។

ទាក់ទិនស្ត្រីក្បត់ប្តីលួចលូនចូលបន្ទប់ ប្រុសក្មេងនេះនាងបានអះអាងថា មូល ហេតុដែលនាងអស់អាល័យពីប្តីមកជាប់ ចិត្តនឹងប្រុសសហាយលួចរួមមេត្រីដោយ សារតែប្តីមិនដែលផ្តល់សុភមង្គលឲ្យនាង និងគ្មានភាពផ្អែមល្ហែមទាល់តែសោះ។ នៅពេលរួមដំណេកម្តងៗមានភាពសោះ កក្រេាះតែកន្លងមកប្តីរបស់នាងមិនដែលប្រើអំពើហិង្សាមកលើនាងទេ ។

តាមប្រភពពីអ្នកភូមិឲ្យដឹងដែរថា ស្ត្រី ដែលក្បត់ប្តីខាងលើនេះបានគ្នាជាមួយប្តី រហូតមានកូនមួយនេះមិនបានរៀបការតាម ប្រពៃណីនោះទេ គឺបានជួបគ្នាដោយចៃដន្យ ហើយក៏រស់នៅជាមួយគ្នាតែម្តង ។

ប្រភពបានបន្តថា ចំណែកប្រុសសេ្នហ៍ របស់ស្ត្រីនេះវិញគឺពួកគេបានស្គាល់គ្នាតាម រយៈទំនាក់ទំនងតាមទូរស័ព្ទនៅក្នុងដើមខែ កក្កដាថ្មីៗនេះហើយស្ត្រីផិតក្បត់ប្តីកម្សត់ កម្រនេះតែងតែស្កាត់ទៅរកប្រុសសហាយ ជាញឹកញាប់ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងដល់ប្រជាពលរដ្ឋនៅក្រុង ប៉ោយប៉ែត ខណៈប្តីពកូនតាមរកប្រពន្ធ ហើយប្រទះឃើញប្រពន្ធនៅក្នុងបន្ទប់ជា មួយប្រុសក្មេងស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយបែ៉ត ខេត្តបន្ទាយមាន ជ័យ ។ ស្ត្រីដែលគេសង្ស័យក្បត់ប្តីមកដេក រួមរ័កជាមួយនឹងសហាយនោះឈ្មោះ រ័ត្ន ស្រីឌៀប អាយុ២៤ឆ្នាំ មានទីលំនៅក្នុងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រីឯបុរសអភ័ព្វដែលបីកូនតាមរកប្រពន្ធឃើញប្រពន្ធនៅក្នុងបន្ទប់ជាមួយប្រុសឈ្មោះ សៅ មង្គល អាយុ២៧ឆ្នាំ មានកូនប្រុស ម្នាក់អាយុ១ឆ្នាំ ៥ខែ ។

នៅថ្ងៃកើតហេតុនោះប្តីស្ត្រីខាងលើនេះ បាននិយាយប្រាប់ឲ្យដឹងថា កន្លងមកមាន អ្នករស់នៅជិតខាង និងអ្នកស្រុក-ភូមិឯ ទៀតបានខ្សឹបខ្សៀវប្រាប់ថាប្រពន្ធរបស់ ខ្លួនដូចជាមិនស្រួល ។ នៅពេលដែលមានអ្នកភូមិនិងអ្នករស់នៅជិតខាងប្រាប់បែបនេះគាត់ក៏ឃើញសកម្មភាពរបស់ប្រពន្ធ មានចរិតប្លែកៗពីសព្វមួយដង ។ លុះនៅ ព្រឹកថ្ងៃកើតហេតុខាងលើដោយមានការសង្ស័យគាត់ក៏បានពកូនមកតាមរកប្រពន្ធស្រាប់តែឃើញស្បែកជើងរបស់ប្រពន្ធនៅខាងមុខបន្ទប់ប្រុសសហាយដែលជាកម្មករយាមឃ្លាំងខោអាវជជុះនៅចំណុចឃា្លាំង គីបខោអាវជជុះ ។

ប្តីស្ត្រីខាងលើនេះបានបន្តថា នៅពេល ដែលឃើញស្បែកជើងស្គាល់ថា ជាស្បែក ជើងរបស់ប្រពន្ធហើយនោះគាត់ក៏សម្រេច ចិត្តគោះនិងច្រានបន្ទប់យ៉ាងណាក៏ប្រពន្ធ និងប្រុសសហាយមិនព្រមបើកទ្វារបន្ទប់ ឲ្យដែរ ។ ភ្លាមៗនោះគាត់ក៏បានសម្រេចចិត្ត ប្តឹងនគរបាលប៉ុស្តិ៍ប៉ោយបែត ហើយពេល ដែលសមត្ថកិច្ចនគរបាលមកដល់បាន គោះទ្វារ ទើបពួកគេព្រមបើកទ្វាររួចសមត្ថ កិច្ចបាននាំខ្លួនពួកគេទាំង២នាក់យកទៅ សួរនាំ ។

នៅកន្លែងកើតហេតុពេលដែលស្ត្រីរង ការចោទប្រកាន់ពីប្តី និងប្រុសស្នេហ៍បើក ទ្វារចេញមកក្រៅគេឃើញអ្នកទាំង២ស្ថិត ក្នុងសម្លៀកបំពាក់ស្អាតបាត ។ តែទោះជា គេសង្កេតឃើញបែបនេះក្តីត្រូវបានអ្នក ចោមរោមមើលសន្និដ្ឋានថា ការដែលស្ត្រី និងប្រុសក្មេងមិនព្រមបើកទ្វារនៅពេល ប្តីគោះទ្វារនោះពួកគេទាំង២នាក់មានបំណងពន្យារពេលដើម្បីស្លៀកពាក់ខណៈពួកគេទាំង២នាក់កំពុងប្រតិបត្តិការ ព្រោះគេឃើញ សក់ស្ត្រីរូបនេះនៅសើម៕

សុខចិត្តលែងប្តី យកសហាយវិញ ព្រោះតាំងពីនៅជាមួយគ្នាបានកូនមួយ អត់ដែលសុខស្រួលសោះ សុខចិត្តលែងប្តី យកសហាយវិញ ព្រោះតាំងពីនៅជាមួយគ្នាបានកូនមួយ អត់ដែលសុខស្រួលសោះ សុខចិត្តលែងប្តី យកសហាយវិញ ព្រោះតាំងពីនៅជាមួយគ្នាបានកូនមួយ អត់ដែលសុខស្រួលសោះ

ប្រភព៖ nokorwatnews

  • សុខចិត្តលែងប្តី យកសហាយវិញ ព្រោះតាំងពីនៅជាមួយគ្នាបានកូនមួយ អត់ដែលសុខស្រួលសោះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: