ចាប់ក្មេងប្រុសអាយុ១១ឆ្នាំចាក់សាំងដុតទាំងរស់មិនដឹងមូលហេតុ

ខេត្តតាកែវ៖ ក្មេងប្រុសអាយុ១១ឆ្នាំកំពុងដង្ហោយរកការជួយសង្គ្រោះពីគ្រូពេទ្យនៃមន្ទីរគន្ធបុប្ផាទី៤ រាជធានីភ្នំពេញ ដោយសារតែស្នាមរបួសរលាកភ្លើងយ៉ាងធ្ងន់ ព្រោះតែអ្នកជិតខាងចាប់ស្រោចសាំងរួចកេះដែកេះដុតកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ។

នៅឯមុខមន្ទីរពេទ្យគន្ធបុប្ផាទី៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ លោកឡាយ ហៀងសេង ដែលជាឪពុកធំកុមាររងគ្រោះបានឲ្យដឹងថា ក្មេងប្រុសដែលរងគ្រោះឈ្មោះ ហ៊ូ ប៊ុននី អាយុ១១ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សាវត្តអង្គញ់ រស់នៅភូមិកន្ទួតធំ ស្រុកទ្រាំង ខេត្តតាកែវ ។ ឪពុកធំរូបនេះ មានប្រសាសន៍ថា កុមារារងគ្រោះបានរលាក ដោយជនបង្កចាប់ដៃទាំង២រួចស្រោចសាំងដុតទាំងរស់ ឆេះយ៉ាងសន្ធោសន្ធៅប្រកាច់ធ្លាក់ពីលើគ្រែ ហើយត្រូវបានឪពុកម្តាយបងប្អូន ជួយសង្គ្រោះ ដឹកមកមន្ទីរពេទ្យនៅភ្នំពេញ ។

អ្នកស្រី ញ៉ន ភឿន អាយុ៤១ឆ្នាំ ជាម្តាយកុមាររងគ្រោះបានឲ្យដឹងថា គាត់មាន ស្វាមីឈ្មោះ ហ៊ូ ធី អាយុ៤៣ឆ្នាំ មានមុខ របរជាកសិករ ដែលមានកូន៤នាក់នៅក្នុង បន្ទុក ។ នៅថ្ងៃកើតហេតុ អ្នកស្រីកំពុង រៀបចំអីវា៉ន់នៅក្រោមផ្ទះ ពេលនោះបាន ឃើញជនបង្កឈ្មោះមិល រ៉ា អាយុ៤៦ឆ្នាំ ដែលជាអ្នកភូមិផងរបងជាមួយនៅខាង ក្រោយផ្ទះរបស់អ្នកស្រីប្រហែល៥០ម៉ែត្រ បានដើរមករោងរបស់អ្នកស្រីនៅមុខផ្ទះ ហើយនិយាយជាមួយកូនអ្នកស្រីថា “អញ ចាក់សាំងដុតអ្ហែងឥឡូវ!” ។ ពេលនោះកូន អ្នកស្រីបានឆ្លើយតបវិញថា “ហេតុអ្វីចង់ ចាក់សាំងដុតខ្ញុំ? អ៊ំឯងហ៊ានឬ?”។ ពេល នោះស្រាប់តែជនបង្កហេតុយកសាំងដែល អ្នកស្រីលក់នៅមុខតូបចាក់ស្រោចលើ ប៊ុននីដោយចាប់ដៃទាំងសងខាង ហើយ យកដែកកេះបញ្ឆេះដុតទៅលើកូនអ្នកស្រី ដែលកំពុងអង្គុយលើគ្រែ ។ ពេលនោះ កុមាររងគ្រោះប្រកាច់ធ្លាក់ពីលើគ្រែគ្រា ភ្លើងកំពុងឆេះសន្ធោសន្ធៅ។ ឃើញហេតុ ការណ៍ដូច្នេះអ្នកស្រីក៏បានស្រែកឲ្យអ្នកជិតខាងជួយយកទឹកជះពន្លត់ ប៉ុន្តែភ្លើងមិន បានរលត់ទេបែរជាបង្កឲ្យមានអណ្តាតភ្លើង ឆេះកាន់តែខ្លាំង ។ ទម្រាំរកបានបាវនិង កំណាត់ជ្រលក់ទឹកគ្របកុមាររងគ្រោះស្ទើរតែស្លាប់ទៅហើយ ។

លោកជិន សារឿន មន្ត្រីនគរបាលស្រុក ទ្រាំងបានឲ្យដឹងថា ជនបង្កក្រោយធ្វើសកម្ម ភាពរួច ក៏បានរត់គេចបាត់ស្រមោល។ យ៉ាង ណាក៏ដោយសមត្ថកិច្ចកំពុងស្វះស្វែងរក ដើម្បីចាប់ខ្លួនចាត់ការតាមនីតិវិធី ។

តាមរយៈលោក ឡាយ ហៀងសេង ដែលជាឪពុកធំកុមាររងគ្រោះបានអំពាវ នាវរកជំនួយឧបត្ថម្ភដល់កុមាររងគ្រោះ ព្រោះថា នៅមន្ទីរពេទ្យគន្ធបុប្ផាទី៤កុមារ រងគ្រោះបានប្រើប្រាស់ឈាមអស់ចំនួន៨ ប្លោកហើយ គិតត្រឹមល្ងាចថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៦ ។ រហូតដល់រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ កុមារា រងគ្រោះបានបញ្ចូលឈាម៨ប្លោកទៀត ប៉ុន្តែស្ថានភាពហាក់មិនធូរស្រាលទេ ។

យ៉ាងណាក្តី កុមាររងគ្រោះបានប្រាប់ ញាតិមិត្តរបស់ខ្លួនថា ប្រសិនបើខ្លួនស្លាប់ ទៅឬយ៉ាងណានោះ សូមឲ្យច្បាប់ចាត់ការ ជនបង្កឈ្មោះ មិល រ៉ា តាមវិធានការចុះ ៕

ចាប់ក្មេងប្រុសអាយុ១១ឆ្នាំចាក់សាំងដុតទាំងរស់មិនដឹងមូលហេតុ

ប្រភព៖ nokorwatnews

  • ចាប់ក្មេងប្រុសអាយុ១១ឆ្នាំចាក់សាំងដុតទាំងរស់មិនដឹងមូលហេតុ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: