អ្នកវិនិយោគជប៉ុនកាន់តែច្រើនស្វែងរកឱកាសវិនិយោគគនៅកម្ពុជា

ភ្នំពេញ ៖ នៅពេលនេះអ្នកវិនិយោគ មកពីប្រទេសជប៉ុនកាន់តែច្រើនឡើងបានបន្តស្វែងរកឱកាសវិនិយោគនៅប្រទេស កម្ពុជាស្របពេលដែលកម្ពុជាកំពុងបង្ហាញពីការទាក់ទាញខ្លាំងដល់អ្នកវិនិយោគ ទូទៅ ។

រយៈពេល៦ខែឆ្នាំ២០១៦នេះក្រុមអ្នកវិនិយោគជប៉ុនបានបង្កើនការវិនិយោគនៅកម្ពុជា និងមកទស្សនកិច្ចដើម្បីស្វែងរក ឱកាស វិនិយោគនៅប្រទេសកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC រយៈ ពេល៦ខែ ឆ្នាំ២០១៦នេះការវិនិយោគ របស់ជប៉ុននៅកម្ពុជាបានកើនឡើងខ្លាំង បំផុតដោយខ្ពស់ជាងមុនជិត១១ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ក្នុងនោះទឹកប្រាក់វិនិយោគបានកើនឡើងពី ជាង២២លានដុល្លារដល់ទៅជិត២៦០ លានដុល្លារ ។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានលើកឡើងថា គិតចាប់ពីឆ្នាំ ១៩៩៤ដល់ពាក់កណ្តាលឆ្នាំ២០១៦នេះ ដែលមានរយៈពេលជាង២១ឆ្នាំ ប្រទេស ជប៉ុនបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងទឹកប្រាក់ចំនួនជិត៩៦០លានដុល្លារ។ កំណើនការវិនិយោគនេះទៀតសោតបានកើនឡើងខ្លាំងតែក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ គម្រោងភាគច្រើនគឺបានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសដោយមានចំនួនដល់ទៅ៦៧គម្រោងក្នុង ចំណោមគម្រោងវិនិយោគធំៗសរុប ចំនួន៩៩ ។

ក្រៅពីគម្រោងវិនិយោគធំៗខាងលើ មានគម្រោងធំចំនួន២គឺគម្រោងផ្សារទំនើប អុីអនទី១ និងផ្សារទំនើបអុីអនទី២។ ក្រៅ ពីនេះគេក៏សង្កេតឃើញមានគម្រោងតូចៗមួយចំនួនទៀតដូចជា គម្រោងវិនិយោគ ភោជនីយដ្ឋានជាដើម ។ គិតមកទល់ពេល នេះអ្នកជំនួញជប៉ុនបានដំណើរការអាជីវ កម្មភោជនីយដ្ឋានរបស់ខ្លួននៅកម្ពុជាបានចំនួន១៥០កន្លែងរួចជាស្រេចទៅហើយ៕

អ្នកវិនិយោគជប៉ុនកាន់តែច្រើនស្វែងរកឱកាសវិនិយោគគនៅកម្ពុជា

ប្រភព៖ nokorwatnews

  • អ្នកវិនិយោគជប៉ុនកាន់តែច្រើនស្វែងរកឱកាសវិនិយោគគនៅកម្ពុជា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: