ប្រសិនបើចិនគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូងទាំងស្រុងនោះអាមេរិកនឹងត្រូវឃ្លាតឆ្ងាយជារៀងរហូត

ចិនកំពុងប្រែក្លាយតំបន់ទឹកជ្រៅនៅដែន សមុទ្រចិនភាគខាងត្បូងដើម្បីធ្វើជាទីតាំងសម្រាប់កម្លាំងនាវាមុជទឹកដើរដោយថាមពលបរមាណូ និងក្លាយជាទីតាំងសម្រាប់ វាយប្រហារអាមេរិកដោយកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។

ជាច្រើនខែកន្លងមកចិនបានសាងសង់កោះសប្បនិមិត្ដ និងទីតាំងយោធាដោយបើកជំហរនៅដែនសមុទ្រចិនភាគខាង ត្បូង។ បណ្ដាប្រទេសនៅក្នុងតំបន់មាន វៀតណាម ហ្វុីលីពិន ក៏ដូចជាអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្ម ភាពខុសច្បាប់ខាងលើ។

អ្នកឯកទេសយោធា និងសន្ដិសុខបាន បញ្ជាក់ថា នឹងមានរឿងអ្វីកើតឡើងនៅបាត សមុទ្រគឺជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុត។ ពេលនេះចិនបានខិតសាងសង់ទីតាំង សម្រាប់ក្រុមនាវាមុជទឹកដែលបានបំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់ បរមាណូ។ ការដែលសាងសង់ទីតាំងនៅដែនសមុទ្រចិនភាគខាងត្បូងក្នុងគោលដៅបង្កើតជម្រកសម្រាប់នាវាមុជទឹកគេចផុតពីការចាប់បានដោយប្រព័ន្ធរ៉ាដារបស់អាមេរិក។

សាស្ដ្រាចារ្យ Carl Thayer កំពុងតែ បង្រៀននៅសកលវិទ្យាល័យ New south Wales ប្រទេសអូស្ដ្រាលីបានបញ្ជាក់ថា “សមុទ្រចិនភាគខាងត្បូងជាទីតាំងប្រសើរ បំផុតសម្រាប់ចិនលាក់ទុកនាវាមុជទឹក របស់ខ្លួន” តំបន់សមុទ្រចិនភាគខាងត្បូង មានជម្រៅរាប់ពាន់ម៉ែត្រ ហើយមានរូងភ្នំជ្រៅនៅបាតសមុទ្រងាយស្រួលនាវាមុជ ទឹកលាក់ខ្លួនដោយគ្មានឧបករណ៍អ្វីរក ឃើញនោះឡើយ។

តាមប្រសាសន៍របស់លោក Thayer ទីក្រុងប៉េកាំងចាត់ទុកដែនសមុទ្រចិនភាគ ខាងត្បូងជាតំបន់យុទ្ធសាស្ដ្រដោយសារ តែវាស្ថិតនៅក្នុងច្រកផ្លូវភាគខាងត្បូង របស់ចិន។ តាមរបាយការណ៍របស់មន្ទីរ ប៉ង់តាហ្គោលបានឱ្យដឹងថា ចិនមាននាវា មុជទឹកវាយយ៉ាងតិច៥៦គ្រឿង ហើយក្នុង នោះមាន៥គ្រឿងដើរដោយថាមពលបរមា ណូ។ ចិនមាននាវាមុជទឹក៣គ្រឿងបំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីប និងមានគម្រោង ផលិតបន្ថែម៥គ្រឿងទៀត។

ប៉ុន្មានឆ្នាំកន្លងមកចិនបានខិតខំពង្រឹង ឃ្លាំងអាវុធបរមាណូរបស់ខ្លួនឱ្យមានកម្លាំង ប្រហាក់ប្រហែលអាមេរិកនិងរុស្ស៊ី។ ហេតុដូច្នេះហើយកម្មវិធីនាវាមុជទឹកគឺជាគម្រោង ដ៏សំខាន់ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង ចង់បានជាទីបំផុត។ ដោយសារតែនាវា មុជទឹកពិបាក់ក្នុងការវាយកម្ទេចពីសត្រូវ មិនដូចជាកាំជ្រួចមីស៊ីលបរមាណូនៅលើដីគោកនោះឡើយ។

បច្ចុប្បន្ននាវាមុជទឹក JL2 របស់ចិនមិនទាន់អាចបាញ់កាំជ្រួចមីស៊ីលឆ្ពោះទៅកាន់អាមេរិកបានឡើយ ប៉ុន្ដែប្រសិនបើចិនបង្កើត ទីតាំងសម្រាប់នាវាមុជទឹកនៅដែនសមុទ្រចិនភាគខាងត្បូងនោះចិននឹងវាយប្រហារនៅគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក។ ទាំង នោះហើយបានជាចិនខិតខំបង្កើតទីតាំងនៅដែនសមុទ្រចិនភាគខាងត្បូងមិនខ្វល់ពីប្រតិកម្មពីប្រទេសជិតខាង។

លោក Bernard D.cole សាស្ដ្រាចារ្យ មកពីសកលវិទ្យាល័យយោធាអាមេរិក បានឱ្យដឹងថា ចិនកំពុងតែប្រើប្រាស់យុទ្ធសាស្ដ្រនាវាមុជទឹកដូចដែលអតីតសហ ភាពសូវៀតបានប្រើប្រាស់កាលពីសង្គ្រាមត្រជាក់។ នាវាមុជទឹកអាមេរិកពេលនោះងាយស្រួលក្នុងការរកឃើញពីនាវាមុជទឹកសហសូវៀត។ ទាំងនោះហើយបានជា សហសូវៀតបង្កើតទីតាំងនាវាមុជទឹកដ៏រឹងមាំនិងមានការការពារយ៉ាងតឹងតែង ហើយ នៅក្បែរអាមេរិកបំផុតអាចវាយប្រហារ អាមេរិកបានគ្រប់ពេល។

នាវាមុជទឹករបស់ចិនមានសំឡេងខ្លាំង ជាងនាវាមុជទឹកអាមេរិក និងរុស្ស៊ីទាំង នោះហើយធ្វើឱ្យនាវាចិនពិបាកក្នុងការឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកដោយអាមេរិកមិនដឹងនោះណាស់។ ដោយអាមេរិកជា ស្ដេចនៅលើដែនសមុទ្រ ហើយរាល់សកម្ម ភាពយោធាណាមួយនៅលើដែនសមុទ្រអាមេរិកបានដឹងស្ទើរតែទាំងអស់។ ទាំង នោះហើយបានជាចិនខិតខំអភិវឌ្ឍនាវា មុជទឹករបស់ខ្លួនបំពាក់កាំជ្រួចមីស៊ីល ទំនើបៗឆ្លងទ្វីបចេញពីទីតាំងនៅដែនសមុទ្រ ចិនភាគខាងត្បូង។

ចំណែកចិនចង់បង្កើតតំបន់គ្រប់គ្រងដែនអាកាស ADIZ នៅដែនសមុទ្រចិន ភាគខាងត្បូងគឺដើម្បីទប់ស្កាត់ការស៊ើប ការណ៍របស់អាមេរិក និងងាយស្រួលក្នុងការតាមដាននាវាមុជទឹកអាមេរិក។ កាល ពីខែមុនយន្ដហោះយាមល្បាត P-8 Poseidon របស់អាមេរិកបានចូលទៅកៀកកោះ សិប្បនិមិត្ដរបស់ចិន ហើយត្រូវយន្ដហោះចិនបណ្ដេញចេញដល់ទៅ៨លើក។

សាស្ដ្រាចារ្យ Carth Thayer និងអ្នក វិភាគផ្សេងទៀតបានបញ្ជាក់ថា ចិនមាន មូលហេតុជាច្រើនក្នុងការសាងសង់កោះសិប្បនិមិត្ដខុសច្បាប់នៅដែនសមុទ្រចិនភាគខាងត្បូងក្នុងនោះមានការគំរាមកំហែង ដល់ប្រទេសដែលមានវិវាទដែនអធិប តេយ្យ មានវៀតណាម និងហ្វុីលីពីនជា ដើម។ មួយទៀតគឺដើម្បីទប់ទល់ការវាយប្រហារទៅលើអាមេរិកដែលជាសត្រូវយុទ្ធសាស្ដ្ររបស់ចិន។

លោក Thayer បានប្រកាសថា ចិន ចង់ដាក់គំនាបទៅលើប្រទេសហ្វុីលីពីន ដើម្បីរារាំងប្រទេសនេះមិនឲ្យទទួល អំណោយយោធាពីអាមេរិក។ នៅពេលនេះប្រធានាធិបតីហ្វុីលីពីនបានអនុញ្ញាត ឲ្យអាមេរិកបញ្ជូននាវារបស់ខ្លួនមកកាន់ទីនេះដើម្បីការពារច្បាប់អន្តរជាតិដែលបានសម្រេច។

អ្វីដែលចិនព្រួយបារម្ភនាពេលនេះគឺវត្ដមានរបស់កម្លាំងទាហានអាមេរិកនៅតំបន់អាស៊ានក្នុងនោះមានហ្វុីលីពីនជាដើមដែល អាចរារាំងដល់យុទ្ធសាស្ដ្រពង្រីកអំណាច របស់ចិន។ ចំណែកអាមេរិកវិញក៏ដូច្នេះដែរ អាមេរិកមិនដែលព្រួយបារម្ភខ្លាចប្រទេស រុស្ស៊ីដណ្ដើមមហាអំណាចនោះឡើយគឺ ខ្លាចប្រទេសចិនទៅវិញទេ ដែលអាច ដណ្ដើមមហាអំណាចទីមួយនៅលើពិភពលោករបស់អាមេរិកបាន។

ទាំងនោះហើយបានជាអាមេរិកអនុវត្ដ យុទ្ធសាស្រ្តឆ្ពោះមកកាន់តំបន់អាស៊ីដើម្បី ទប់ស្កាត់ឥទ្ធិពល និងការពង្រីកអំណាច របស់ចិន។ កន្លងមកអាមេរិកបានបង្ហាញ ការគាំទ្រដល់ប្រទេសហ្វុីលីពីនដោយបើកចំហក្នុងការប្រឆាំងជាមួយចិនទាំងតាម កម្លាំងយោធានិងនៅតាមផ្លូវច្បាប់។ ពេល ថ្មីៗនេះទាហានអាមេរិកបានចូលរួមធ្វើ សមយុទ្ធរួមជាមួយកម្លាំងទាហានជើងទឹកហ្វុីលីពីនក្នុងគោលដៅការពារដែនអធិបតេយ្យ។ លើសពីនេះទៅទៀតអាមេរិកក៏បានបញ្ជូននាវាផ្ទុកយន្ដហោះទៅកាន់ ប្រទេសជប៉ុនសម្រាប់ជួយការពារប្រទេសដែលជាសម្ពន្ធមិត្ដរបស់ខ្លួនថែមទៀតផង៕

ប្រសិនបើចិនគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូងទាំងស្រុងនោះអាមេរិកនឹងត្រូវឃ្លាតឆ្ងាយជារៀងរហូត

ប្រភព៖ nokorwatnews

  • ប្រសិនបើចិនគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូងទាំងស្រុងនោះអាមេរិកនឹងត្រូវឃ្លាតឆ្ងាយជារៀងរហូត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: