បុរសពិការជើងត្រូវនគរបាលទួលទំពូង២វាយនឹងអាយឌីបែកក្បាលទាមទាររកយុត្តិធម៌

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ លោក ស៊ីថា ករុណា អាយុ៤៨ឆ្នាំ ជាអតីតយោធិនពិការជើងម្ខាង បាននាំប្រពន្ធ និងកូន មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនប្តឹងនគរបាលប៉ុស្តិ៍ទួល ទំពូង២ម្នាក់ ដែលប្រើអំពើហិង្សាយកអាយឌីវាយក្បាលគាត់ហូរឈាមស្រោចខ្លួន និងដេរអស់ជាច្រើនថ្នេរ គ្រាដែលគាត់ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នេះហើយតែគ្មានអ្នកណាម្នាក់។

លោក ស៊ីថា ករុណា បានរៀបរាប់ប្រាប់ឱ្យដឹងថា រូបគាត់ មានប្រពន្ធ និងកូនម្នាក់ ស្នាក់នៅផ្ទះជួលនៅម្តុំខាងក្រោយរោងចក្រដែកគោល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាអតីតយោធិនពិកាជើងខាងឆ្វេងម្ខាង ដោយសារតែគ្រាប់មីនក្នុងសម័យសង្គ្រាម។កាលពីវេលាម៉ោង៨ និង១៥០នាទីព្រឹក ថ្ងៃទី២៨ខែកក្កដាឆ្នាំ ២០១៦ គាត់មានអាការៈស្រវឹងស្រាខ្លាំងនោះ ក៏បានដើរត្រង់ចំណុចផ្លូវលេខ២៧១ កែងផ្លូវលេខ៤៣០ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ស្រែកអំពាវនាវទៅដល់សម្តេចតេជោ ហ៊ុន សែន ដើម្បីសុំការជួយសង្គ្រោះដល់ក្រុមគ្រួសាររបស់គាត់ដែលកំពុងរងនូវ ការខ្វះខាតក្នុងគ្រួសារផង ។ពេលនោះស្រាប់តែមានមន្ត្រីនគរបាលប៉ុស្តិ៍ទួលទំពូងទី២ម្នាក់ បានដេញរូបគាត់ឲ្យដើរចេញឆ្ងាយពីទីនោះ ព្រោះកន្លែងនោះកំពុងមានការកកស្ទះចរាចរណ៍ ។

ជនរងគ្រោះបានឲ្យដឹងទៀតថាដោយសាររូបគាត់ស្រវឹងខ្លាំង រូបគាត់មិនបានដើរចេញទៅទេ ទើបបង្កឲ្យមានការជជែកតឹងសរសៃកជាមួយមន្ត្រីនគរបាលរូបនោះរហូតគេប្រើអាយឌី១គ្រឿងវាយក្បាលគាត់បណ្តាលឲ្យបែកលើចិញ្ចើមខាងស្តាំហូរឈាម ស្រោចពេញខ្លួនតែម្តង ។ បន្ទាប់មកគាត់ក៏ត្រូវមេរបស់មន្រី្តនគរបាលរូបនេះនាំទៅព្យាបាលនៅក្នុងគ្លីនិកឯកជនមួយកន្លែងក្បែរកន្លែងកើតហេតុ។ក្នុងករណីនេះរូបគាត់មិនសុខចិត្ត ក៏បានទៅដាក់ពាក្យបណ្តឹងនៅនគរបាល ប៉ុស្តិ៍ទួលទំពូងទី២ តែគេមិនដំណោះស្រាយឡើយ ទើបក្នុងថ្ងៃនេះ គាត់នាំ ប្រពន្ធ និងកូន យកពាក្យបណ្តឹងមកដាក់នៅអធិការនគរបាលខណ្ឌចំការមនជួយដោះស្រាយតាមច្បាប់វិញ ។

ចំណែកលោក យិន សាន្ត អធិការនគរបាលខណ្ឌចំការមន បានប្រាប់ថាលោកមិនដឹងថាមន្ត្រីនគរបាលប៉ុស្តិ៍ទួលទំពូងទី២ប្រើ អំពើហិង្សាទៅលើអតីតយោធិនពិការរូបនេះទេ ខណៈដែលប្រជាពលរដ្ឋជាច្រើនបានលួចខ្សឹបប្រាប់ថា ពិតជាមានករណីវាយបុរសពិការជើងម្នាក់បែកក្បាលមែននោះ ៕ ស រស្មី

បុរសពិការជើងត្រូវនគរបាលទួលទំពូង២វាយនឹងអាយឌីបែកក្បាលទាមទាររកយុត្តិធម៌

ប្រភព ៖ nokorwatnews

  • បុរសពិការជើងត្រូវនគរបាលទួលទំពូង២វាយនឹងអាយឌីបែកក្បាលទាមទាររកយុត្តិធម៌已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: