លោកអូបាម៉ា ៖ ហ៊ីលឡារី គ្លីនតុន គឺជាស្ត្រីដែលស័ក្តិសមបំផុតធ្វើជាប្រធានាធិបតីអាមេរិក

នៅក្នុងសុន្ទរកថា ទៅកាន់មហាសន្និបាតបក្សប្រជាធិបតេយ្យនៅក្នុងទីក្រុងហ្វុីឡាដែលហ្វុីយ៉ា ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ថា មាន តែលោកស្រីហ៊ីលឡារី គ្លីនតុន ប៉ុណ្ណោះស័ក្តិសមជាប្រធានាធិបតីជំនួសរូបលោកនាខែមករា ឆ្នាំ២០១៧ខាងមុខ។

មានប្រសាសន៍នៅក្នុងមហាសន្និបាតនោះលោកអូបាម៉ាបញ្ជាក់ថា លោកស្រីគ្លីនតុនមានសមត្ថភាពនិងបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំអាមេរិកនាពេលអនាគត។ លោកអូបាម៉ាបញ្ជាក់ថា “គាត់មិនដែលបោះបង់ចោលការងារម្តងណា នោះឡើយ”។

លោកអូបាម៉ាក៏បានបង្ហាញសុទិដ្ឋិនិយមថា ពេលអនាគតអាមេរិកនឹងកាន់តែប្រសើរឡើងជាងពេលនេះទៅទៀតក្រោមការដឹកនាំរបស់លោកស្រីគ្លីនតុន ដែលមានបទពិសោធន៍ពេញលេញ ។ ស្វាមីរបស់លោកស្រីជាអតីតប្រធានាធិបតីដែលទទួលបានជោគជ័យ១អាណត្តិនោះគឺជាទីប្រឹក្សាដ៏ល្អបំផុតសម្រាប់ភរិយារបស់ខ្លួនទទួលបានជោគជ័យក្នុងការដឹកនាំអាមេរិកបន្តទៀត។ លោកស្រីបានក្លាយជាបេក្ខភាពប្រធានាធិបតីពេញលេញនៅថ្ងៃទី២៨ ខែកក្កដា ក្នុងការប្រកួតប្រជែងនាខែវិច្ឆិកាខាងមុខ។

ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអាមេរិកនោះដែរ លោកអូបាម៉ាក៏បានចោទប្រកាន់រុស្ស៊ីថាបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតដោយជួយដល់គណបក្សសាធារណរដ្ឋដែលមានលោកត្រំាជាបេក្ខភាព។ សម្តីរបស់លោកអូបាម៉ានេះត្រូវលោកពេស្កូវ ធ្វើការបដិសេធដោយលោកបញ្ជាក់ថា លោកប្រធានាធិបតីពូទីនធ្លាប់បាននិយាយជាច្រើនលើកទៅហើយថារុស្ស៊ីមិនដែលបានលូកដៃសោះឡើយ ហើយសព្វថ្ងៃក៏មិនលូកដៃម្តងណាឡើយទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ជាពិសេស ទៅក្នុងយុទ្ធនាការបោះឆ្នោតរបស់ប្រទេសដទៃ។ លោក ពេស្កូវ គូសបញ្ជាក់ទៀតថា រុស្ស៊ីតែងចៀសវាងមិនធ្វើសកម្មភាពណា ដែលអាចត្រូវគេបកស្រាយថាជាការជ្រៀតជ្រែកចូលក្នុងសម័យឃោសនាបោះឆ្នោត នៅតាមប្រទេសឯទៀត។

អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា “បើគេចង់និយាយពីក្តីសង្ស័យចំពោះប្រទេសមួយផ្សេងនោះយ៉ាងហោចណាស់ ត្រូវនិយាយឲ្យបានជាក់លាក់និងច្បាស់លាស់។ ក្នុងករណីដែលមានការពិចារណា តាមផ្លូវប៉ាន់ស្មានគឺមិនសបញ្ជាក់ឲ្យឃើញពីស្មារតីស្ថាបនាឡើយ ។ ប៉ុន្តែពួកអ្នក នយោបាយអាមេរិកាំងចូលចិត្តនិយាយ អំពី “គ្រោះថ្នាក់អ្វីម្យ៉ាងពីខាងរុស្ស៊ី” រួច មកនាំគ្នាលើកវាជា “សន្លឹកបៀអុងអាត់ក្នុងល្បែងរបស់ខ្លួន។

អំពីរឿងអាស្រូវបណ្តាលមកពីការបែកធ្លាយអីុមេ៉លរបស់បក្សប្រជាធិបតេយ្យអាមេរិកអ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថា សូម្បីតែគូប្រជែងរបស់បក្សប្រជាធិបតេយ្យនោះក៏បានថ្លែងបដិសេធច្រានចោលទៅហើយចំពោះការលូកដៃពីខាងរុស្ស៊ី។ ប្រាកដណាស់ដែលរុស្ស៊ីផ្ទាល់ បានបដិ សេធម្តងហើយម្តងទៀត។ មិនតែប៉ុណ្ណោះ ទាំងស្ថាបនិកវេបសាយ Wikileaks លោក Julian Assange ក៏បានថ្លែងថា ក្តីសង្ស័យថារុស្ស៊ីពាក់ព័ន្ធនឹងរឿងនេះគឺគ្មានមូលដ្ឋានអ្វីជាសំអាងឡើយ ៕

លោកអូបាម៉ា ៖ ហ៊ីលឡារី គ្លីនតុន គឺជាស្ត្រីដែលស័ក្តិសមបំផុតធ្វើជាប្រធានាធិបតីអាមេរិក

ប្រភព៖ nokorwatnews

  • លោកអូបាម៉ា ៖ ហ៊ីលឡារី គ្លីនតុន គឺជាស្ត្រីដែលស័ក្តិសមបំផុតធ្វើជាប្រធានាធិបតីអាមេរិក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: