ឈ្លោះជាមួយម្តាយរឿងកេរមរតក កូនស្រីម្នាក់ផឹកថ្នាំបំពុលសត្វកណ្តៀរសម្លាប់ខ្លួននៅទន្លេបិទ

ខេត្តត្បូងឃ្មំុៈ កូនស្រីម្នាក់ បន្ទាប់ពីប៉ះពាក្យសំដីគ្នាជាមួយម្តាយបង្កើតបន្តិចបន្តួចរឿងចែកកេរមរតក ក៏អន់ចិត្តទៅផឹកថ្នាំពុលសត្វកណ្តៀរបណ្តាលឲ្យបង់ជីវិត ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។

លោក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ភួង ចន្ថា ហៅណេម ភេទស្រី អាយុ ៣១ ឆ្នាំ ប្តីឈ្មោះ ថេត សំអុន អាយុ ៣៧ ឆ្នាំ នៅភូមិកើតហេតុ បានធ្វើអត្តឃាតដោយផឹកថ្នាំបំពុលសត្វកណ្តៀរ បណ្តាលឲ្យស្លាប់ នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែល បន្ទាប់ពីក្រុមគ្រួសារបានបញ្ជូនដល់មន្ទីរពេទ្យខេត្តកំពង់ចាម ។

លោកបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានឈ្លោះ ជាមួយម្តាយបង្កើតរបស់ខ្លួនឈ្មោះ ឈួន ឆាន អាយុ ៧០ ឆ្នាំ ពីរឿងបែងចែកដីកេរមរតក ខណៈនោះម្តាយ បានស្តីបន្ទោសកូនជាជនរងគ្រោះថា ង៉ែងកូនពៅ បានដីភូមិ និងផ្ទះសម្បែង រួមនឹងដីស្រែចំការប៉ុណ្ណឹងហើយ ង៉ែងចង់បានអីទៀត អញទុកឲ្យបងៗ គេបានសមរម្យខ្លះផង។ ការឈ្លោះពាក្យសំដីបន្តិចបន្តួចនេះ ធ្វើឲ្យជនរងគ្រោះអន់ចិត្តនឹងម្តាយខ្លួន ថាម្តាយមិនស្រឡាញ់ខ្លួន ក៏សម្រេចចិត្តទិញថ្នាំបំពុលកណ្តៀរ យកមកផឹកនៅក្រោមដើមគរ ឯវាលស្រែចម្ងាយប្រមាណ 1000 ម៉ែត្រ ខាងជើងភូមិអំពិលជ្រុំ ឃុំទន្លេបិទ តែម្តងទៅ។

លោកក៏បានបញ្ជាក់បន្ថែមថាករណីនេះក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយគ្រូពេទ្យ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាធ្វើអត្តឃាត ដោយផឹកថ្នាំពុលពិតប្រាកដមែន ៕

ឈ្លោះជាមួយម្តាយរឿងកេរមរតក កូនស្រីម្នាក់ផឹកថ្នាំបំពុលសត្វកណ្តៀរសម្លាប់ខ្លួននៅទន្លេបិទ ឈ្លោះជាមួយម្តាយរឿងកេរមរតក កូនស្រីម្នាក់ផឹកថ្នាំបំពុលសត្វកណ្តៀរសម្លាប់ខ្លួននៅទន្លេបិទ ឈ្លោះជាមួយម្តាយរឿងកេរមរតក កូនស្រីម្នាក់ផឹកថ្នាំបំពុលសត្វកណ្តៀរសម្លាប់ខ្លួននៅទន្លេបិទ ឈ្លោះជាមួយម្តាយរឿងកេរមរតក កូនស្រីម្នាក់ផឹកថ្នាំបំពុលសត្វកណ្តៀរសម្លាប់ខ្លួននៅទន្លេបិទ ឈ្លោះជាមួយម្តាយរឿងកេរមរតក កូនស្រីម្នាក់ផឹកថ្នាំបំពុលសត្វកណ្តៀរសម្លាប់ខ្លួននៅទន្លេបិទ

ប្រភព៖ nokorwatnews

  • ឈ្លោះជាមួយម្តាយរឿងកេរមរតក កូនស្រីម្នាក់ផឹកថ្នាំបំពុលសត្វកណ្តៀរសម្លាប់ខ្លួននៅទន្លេបិទ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: