ស្រ្តីធ្វើអនាម័យបោសសសម្អាតប្រមូលសំរាមប៉ះខ្សែភ្លើងមានតំណឆក់ស្លាប់

ខេត្តបាត់ដំបង ៖ ស្រ្តីចំណាស់ម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចសំណង់ហ្វាយហ្វាម(គ្រឹះសាសនា) ស្ថិតនៅក្រុមទី៧ ភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ ដំបង។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាស្រ្តីរងគ្រោះឈ្មោះ អ៊ួប គី អាយុ ៥៨ឆ្នាំ មុខរបរជាអ្នកអនាម័យរស់នៅ ក្នុងក្រុមទី៦ ភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ ដំបង។ ប្រភពដដែលបានបន្តថា ខណៈដែរស្ត្រីរងគ្រោះកំពុងប្រមូលសំរាមក៏ប៉ះចំខ្សែភ្លើងមានតំណបណ្តាលឲ្យចរន្តភ្លើងឆក់ស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។

មន្រ្តីនគរបាលសង្កាត់សំរោងបានឲ្យ ដឹងថា មូលហេតុនៃចរន្តអគ្គិសនីឆក់ស្រី្តរងគ្រោះឈ្មោះ អ៊ួប គី គឺដោយសារស្ត្រីរងគ្រោះប្រមូលសំរាមប៉ះខ្សែភ្លើងដែលជាងសំណង់បានពង្រាយក្នុងការដ្ឋានក៏ឆក់ស្ត្រី រងគ្រោះស្លាប់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុនិងធ្វើកោសល្យវិច័យទៅលើសាកសពស្ត្រីរងគ្រោះហើយសមត្ថកិច្ចបានសន្និដ្ឋានថាស្ត្រីរងគ្រោះបានស្លាប់ដោយសារចរន្តអគ្គិ សនីឆក់ពិតប្រាកដមែនដោយពុំមានពាក់ព័ន្ធអំពើឃាតកម្មអ្វីនោះឡើយ។ បច្ចុប្បន្ន សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ស្រ្តីធ្វើអនាម័យបោសសសម្អាតប្រមូលសំរាមប៉ះខ្សែភ្លើងមានតំណឆក់ស្លាប់

ប្រភព ៖ nokorwatnews

  • ស្រ្តីធ្វើអនាម័យបោសសសម្អាតប្រមូលសំរាមប៉ះខ្សែភ្លើងមានតំណឆក់ស្លាប់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: