សូម្បី​តែ​ Sir Alex ក៏​ឯកភាព​ឲ្យ​ Man Utd ទិញ​ Paul Pogba ដែរ​

មួយរយៈចុងក្រោយនេះព័ត៌មានជាច្រើនបានបន្តចុះផ្សាយពាក់ព័ន្ធនឹងក្លឹប Man Utd ដែលកំពុងព្យាយាមទិញកីឡាករ Paul Pogba ពីក្លឹប Juventus នៅបន្តខណៈពុំទាន់មានសម្រេចផ្លូវការណាមួយនៅឡើយនោះ ។

យោងតាមប្រភពពី Dailymail បានឲ្យដឹងថាម្សិលមិញនេះមានការជួបគ្នាមួយរវាងលោក Sir Alex Ferguson និង Jose Mourinho រួមនឹងភ្នាក់ងារ Man Utd មួយចំនួនទៀតដើម្បីពិសារអាហារពេលល្ងាចនឹងពិភាក្សារឿងរ៉ាវខ្លះជាមួយគ្នា ។ ហើយក្នុងការពិភាក្សាមានការលើកឡើងពាក់ព័ន្ធនឹងការចំណាយប្រាក់ដ៏ច្រើនក្នុងការព្យាយាមទិញកីឡាករ Paul Pogba ទាក់ទងនឹងការលើកឡើងលោក Sir Alex Ferguson ត្រូវបានគេដឹងបង្ហាញពីឯកភាពក្នុងការទិញកីឡាកររូបនោះ ។

គួរបញ្ជាក់ថាបច្ចុប្បន្នមានព័ត៌មានមួយចំនួនអះអាងថាក្លឹប Man Utd បានឈានដល់ការព្រមព្រៀងជាមួយក្លឹប Juventus ហើយក្នុងការចំណាយប្រាក់ប្រមាណ១០០លានផោនដើម្បីទិញ Pogba គ្រាន់តែពួកគេនឹងប្រកាសជាផ្លូវការក្រោយកីឡាកររូបនោះធ្វើតេស្ដសុខភាពរួចរាល់ប៉ុណ្ណោះ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • សូម្បី​តែ​ Sir Alex ក៏​ឯកភាព​ឲ្យ​ Man Utd ទិញ​ Paul Pogba ដែរ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:វីដេអូ
Tags: