ឆ្កែ​អនាថា​បង្ហាញ​ជំហរ​ការពារ​មិត្តភ័ក្ដិ​ខ្លួន​ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍

រូបភាព​គួរ​ឲ្យ​ស្រឡាញ់​ប៉ុន្មាន​សន្លឹក​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​លើ​បណ្ដាញ​សង្គម​ចិន​ ដែល​បង្ហាញ​ពី​សុនខ​សម្បុរ​ត្នោត​មួយ​ក្បាល​ ​អោប​ឆ្កែ​ខ្មៅ​មួយ​ក្បាល​ទៀត​ ដើម្បី​បង្ហាញ​ជំហរ​ការពារ​មិត្តភ័ក្ដិ​ដែល​មាឌ​តូច​ជាង​ខ្លួន។

 

ឆ្កែ​អនាថា​បង្ហាញ​ជំហរ​ការពារ​មិត្តភ័ក្ដិ​ខ្លួន​ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍

 

កូន​​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​​មួយ​គូ​​ដែល​ត្រូវ​បាន​ម្ចាស់​បោះបង់​ចោល​នេះ ​ទើប​តែ​ត្រូវ​បាន​ដូនជី​ចិត្ត​ធម៌​​មួយ​រូប​ រើស​យក​ទៅ​ចិញ្ចឹម​​កាល​ពី​ថ្មីៗ​នេះ។ ប្រភព​មិន​បាន​បញ្ជាក់​ទេ​ថា​តើ​វិហារ​ដែល​ដូនជី​ចិត្ត​ធម៌​​ស្នាក់នៅ​ មាន​ទីតាំង​នៅ​ឯណា​នោះ​ទេ។​​

 

ឆ្កែ​អនាថា​បង្ហាញ​ជំហរ​ការពារ​មិត្តភ័ក្ដិ​ខ្លួន​ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍

 

ឆ្កែ​អនាថា​បង្ហាញ​ជំហរ​ការពារ​មិត្តភ័ក្ដិ​ខ្លួន​ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍

 

តាម​រយៈ​រូបភាព​ខាង​លើ​នេះ​ដែរ​ មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Weibo ជា​ច្រើន​បាន​សម្ដែង​​ក្ដី​ស្រឡាញ់​ទៅ​កាន់​ឆ្កែ​ទាំង​ពីរ​ ​ហើយ​ខ្លះ​ទៀត​ក៏​បាន​សម្ដែង​អារម្មណ៍​ខឹង​សម្បារ​ខ្លាំង​ចំពោះ​​​ម្ចាស់​​ដែល​បោះបង់​ឆ្កែ​ទាំង​គូ​នេះ៕

 

ឆ្កែ​អនាថា​បង្ហាញ​ជំហរ​ការពារ​មិត្តភ័ក្ដិ​ខ្លួន​ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍

 

ឆ្កែ​អនាថា​បង្ហាញ​ជំហរ​ការពារ​មិត្តភ័ក្ដិ​ខ្លួន​ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍

 

ឆ្កែ​អនាថា​បង្ហាញ​ជំហរ​ការពារ​មិត្តភ័ក្ដិ​ខ្លួន​ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍

 

ចុច​អាន៖ សារមន្ទីរ​​​​ចម្លែក​តាំង​បង្ហាញ​​​​​​​​​កង្កែប​​​សម្ដែង​សិល្បៈ​ដូច​មនុស្ស​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Shanghaiist​​​​​​​​​​​​​​