Angelina Jolie និង ស្វាមី គ្រោង​នឹង​…​

6 Videos


ក្រោយពេលពាក្យចចាមអារ៉ាមលែងលះគ្នារវាងប្តីប្រពន្ធតារាហូលីវូដ លោក Brad Pitt និង នាង Angelina Jolie បានស្ងប់ស្ងាត់ ពេលនេះ អ្នកទាំងពីរកំពុងចង់បានកូនចិញ្ចឹមម្នាក់ទៀត ពីទ្វីបអាហ្វ្រិក ។

Angelina Jolie និង ស្វាមី គ្រោង​នឹង​…​

P9

Angelina Jolie និង ស្វាមី គ្រោង​នឹង​…​

ប្រភពមួយបានឲ្យដឹងថា អ្នកទាំងពីរចង់បង្កើនទំហំគ្រួសារថែមទៀត ព្រោះពួកគេយល់ថា ការចិញ្ចឹមកូនទី ៧ នឹងកាន់តែពង្រឹងចំណងអាពាហ៍ពិពាហ៍ពួកគេឲ្យកាន់តែរឹងមាំ ។ មិនត្រឹមតែមានគោលបំណងសម្រាប់ជួយពង្រឹងដល់ទំនាក់ទំនងអាពាហ៍ពិពាហ៍ទេ ពួកគេទាំងពីរក៏ចង់ឲ្យមនុស្សគ្រប់រូបកុំនាំគ្នាឲ្យមើលរំលងកុមារកំព្រាឪពុកម្តាយដូចគ្នា ។ គេបានដឹងទៀតថា ពួកគេមិនចង់បានកូនចិញ្ចឹមជាទារកទៀតទេ គឺពួកគេចង់បានកូនចិញ្ចឹមនោះជា ក្មេងម្នាក់ដែលធំដឹងក្តីហើយ ។

Angelina Jolie និង ស្វាមី គ្រោង​នឹង​…​

យ៉ាងណាក្តី នេះគ្រាន់តែពាក្យសម្តីចេញពីមិត្តភក្តិជិតស្និទ្ធពួកគេតែប៉ុណ្ណោះ គ្មានការបញ្ជាក់ពី អ្នកទាំងពីរឲ្យប្រាកដនោះទេ តែប្រសិនបើនេះជាការពិត វានឹងផ្តល់ឥទ្ធិពលយ៉ាងខ្លាំងដល់កូនៗទាំង ៦ នាក់ដែលស្ថិតក្នុងបន្ទុក ហើយទោះបីជាវាមិនមែនជាការពិត ក៏វាអាចជួយបង្វែរចំណាប់អារម្មណ៍ របស់មហាជនលើរឿងលែងលះគ្នាផងដែរ ៕ ថាវរិទ្ធ (ប្រភព ៖ ស៊ីណូ)

Angelina Jolie និង ស្វាមី គ្រោង​នឹង​…​Angelina Jolie និង ស្វាមី គ្រោង​នឹង​…​Angelina Jolie និង ស្វាមី គ្រោង​នឹង​…​Angelina Jolie និង ស្វាមី គ្រោង​នឹង​…​