ឌឺដង​គ្នា​ពេល​កំពុង​មើល​បាល់ទាត់​ផ្ទុះ​ការ​កាប់​ចាក់​គ្នា

ឌឺដង​គ្នា​ពេល​កំពុង​មើល​បាល់ទាត់​ផ្ទុះ​ការ​កាប់​ចាក់​គ្នា



រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​២​ក្រុម​បាន​ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​ដែល​កំពុង​ទស្សនា​បាល់ទាត់​មិត្តភាព​រវាង​ម្ចាស់ផ្ទះ​កម្ពុជា និង​ប្រទេស​សិង្ហ​បុរី ដោយ​បាន​បង្ក​ជា​អំពើ​ហិង្សា​ ដក​ដាវ​ដេញ​កាប់​ចាក់​គ្នា​បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​៣​នាក់ យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​ក្មេង​ស្ទាវ​ចិត្តខ្លាំង​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​បាន​៣​នាក់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ កក្កដា នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា ខណៈ​ពេល​កំពុង​ប្រកួត​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា និង​សិង្ហ​បុរី ទើបតែ​ចាប់ផ្តើម​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ស្រាប់តែ​ក្មេង​ស្ទាវ​២​ក្រុម ដែល​ជា​អ្នកគាំទ្រ​បាន​ឌឺដង​ដាក់​គ្នា និង​គប់​ដប​ទឹក​សុទ្ធ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រហូត​បង្ក​ជា​ជម្លោះ​ក៏​បាន​ឈាន​ដល់​ការ​ដេញ​វាយ និង​យក​ដាវ​កាប់​ចាក់​គ្នា បណ្តាល​ឱ្យ​យុវជន​២​នាក់ និង​នារី​ម្នាក់ សរុប​៣​នាក់​រង​របួសធ្ងន់​ស្រាល​។

ភ្លាម​ៗ​នោះ​ដែរ កម្លាំង​អាវុធហត្ថ​ដែល​នៅ​ទីនោះ ឃាត់ខ្លួន​បាន​ជន​បង្ក​៣​នាក់​យក​ទៅ​ចាត់ការ ៕