តម្រួតថៃ៖ ម្តាយបង្កើតជាជនជាតិខ្មែរ និងប្តីចុងជនជាតិថៃ នាំគ្នាធ្វើអំពើទារុណកម្មយ៉ាងសាហាវលើកូនស្រីរបស់ខ្លួនអាយុ១ឆ្នាំកន្លះ

ប្រទេសថៃ៖ កុមាររីម្នាក់ដែលជាកូនរបស់ស្រ្តីខ្មែរ ទើបតែលែងលះជាមួយប្តីខ្មែរ រស់នៅធ្វើជាកម្មករនៅក្នុងប្រទេសថៃ ហើយទើបបានប្តីចុងជនជាតិថៃ រងការធ្វើបាបយ៉ាងសាហាវព្រៃផ្សៃពីសំណាក់ប្តីចុង ជនជាតិថៃនោះ ធ្វើសកម្មភាពចាប់រំលោភ ។ មិនតែប៉ុណ្ណោះម្តាយបង្កើត កុមារីរងគ្រោះឃើញកូនយំខ្លាំងពេក ក៏ថែមទាំងយកទឹកក្តៅចាក់មាត់រលាកមាត់រងបួសធ្ងន់ផងទៀត ។ ក្រោយពីពួកគេទាំង២នាក់ធ្វើទារុណកម្មលើកុមាររងគ្រោះនោះមក គេឃើញតម្រួតថៃ បានចុះទៅទីកើតហេតុឃាត់ខ្លួនប្តីប្រពន្ធទាំង២នាក់ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ បើតាមការស្រង់ចេញពីកាសែតថៃឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅខេត្តឈុន បុរី ប្រទេសថៃ កាលពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តម្រួតថៃចុះទៅឃាត់ខ្លួនទាំងស្រ្តីសង្ស័យជនជាតិខ្មែរ និងប្តីចុងជនជាតិថៃនោះតែម្តង ។ ជនសង្ស័យទាំង២នាក់ស្រ្តីខ្មែរ និងបុរសប្តីជនជាតិថៃទាំង២នាក់ មិនទាន់ត្រូវបានគេបង្ហាញអត្តសញ្ញាណនៅឡើយនោះទេ ពួកគេប្រកបមុខរបរកម្មករសំណង់ ។

បើតាមការដកស្រង់ពីកាសែតថៃប្រាប់ឱ្យដឹងទៀតថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦កុមារីរងគ្រោះត្រូវបានប្តីជនជាតិថៃចាប់រំលោភបានសម្រេចនៅក្នុងបន្ទប់ជួល ខណៈដែលម្តាយក្មេងរងគ្រោះជាប់រវល់ចេញទៅក្រៅទិញម្ហូប ។ លុះម្តាយត្រឡប់មកដល់ផ្ទះវិញ គេឃើញកូនស្រីយំខ្លាំងពេក និងថែមឃើញប្រដាប់ភេទក្មេងរងគ្រោះចេញឈាម ។ ម្តាយក៏សួរប្តី រូបនោះថា បានធ្វើអ្វីខ្លះលើកូន ប្តីឆ្លើយថាមិនបានធ្វើអ្វីនោះទេ ។ លុះបន្ទាប់មកនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ម្តាយក្មេងរងគ្រោះបានឃើញប្តី ជនជាតិថៃទ្រោបលើកូនក្នុងបំណងចាប់រំលោភ ម្តាយក៏ស្ទុះទៅចាប់ទាញកូនចេញ ក៏ត្រូវមានការចាប់ប្រទាញប្រទង់ឈ្លោះគ្នា ដោយប្តីចាប់កុមារងគ្រោះបោកនឹងដី បណ្តាលឱ្យដៃនិង បាក់ជើងម្ខាង។ លុះបន្ទាប់មក ម្តាយក៏រំដោះកូនចេញរត់ឱ្យអ្នកជិតខាងជួយ ។ ក្រោយពីឈ្លោះគ្នារួចហើយ លុះបន្ទាប់មកម្តាយ ក៏នាំកូនចូលបន្ទប់ជួលវិញ ដោយឃើញកូនយំខ្លាំងពេកមិនដឹងធ្វើយ៉ាងម្តេចក៏ទៅដាំទឹកក្តៅក្នុងខ្ទះ មកឆុងទឹកដោះគោទាំងក្តៅឱ្យកូនផឹកបណ្តាលឱ្យរលាកមាត់ ។ ម្តាយឃើញសភាពបែបនោះ ក៏មានការបារម្ភនាំកូនឱ្យអ្នកជិតខាងដើម្បីយកទៅមន្ទីរពេទ្យ ។ លុះអ្នកជិតខាងនោះដឹកក្មេងរងគ្រោះទៅមន្ទីរពេទ្យឈ្មោះឡែមច្បាំង ក្នុងខេត្តឈុនបុរី ហើយឃើញក្មេងរងគ្រោះមានសភាពធ្ងន់ ។

ប្តឹងទៅតម្រួតថៃដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ហើយតម្រួតថៃក៏ចុះទៅធ្វើការឃាត់ខ្លួនម្តាយនិង បុរសជាប្តីជនជាតិថៃទាំង២នាក់ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់តែម្តង ។ ការរលាកមាត់មានសភាពធ្ងន់នោះត្រូវគេដាក់ការសង្ស័យថា គឺមិនមែនឈុងទឹកដោះគោឱ្យកូនផឹករលាកមាត់នោះទេ គេពិនិត្យស្នាមរបួសទំនងជាម្តាយ រឺឪពុកចុងដាំទឹក្តៅស្រោចលើមុខ កុមារងគ្រោះនោះតែម្តង ៕

តម្រួតថៃ៖ ម្តាយបង្កើតជាជនជាតិខ្មែរ និងប្តីចុងជនជាតិថៃ នាំគ្នាធ្វើអំពើទារុណកម្មយ៉ាងសាហាវលើកូនស្រីរបស់ខ្លួនអាយុ១ឆ្នាំកន្លះ តម្រួតថៃ៖ ម្តាយបង្កើតជាជនជាតិខ្មែរ និងប្តីចុងជនជាតិថៃ នាំគ្នាធ្វើអំពើទារុណកម្មយ៉ាងសាហាវលើកូនស្រីរបស់ខ្លួនអាយុ១ឆ្នាំកន្លះ តម្រួតថៃ៖ ម្តាយបង្កើតជាជនជាតិខ្មែរ និងប្តីចុងជនជាតិថៃ នាំគ្នាធ្វើអំពើទារុណកម្មយ៉ាងសាហាវលើកូនស្រីរបស់ខ្លួនអាយុ១ឆ្នាំកន្លះ តម្រួតថៃ៖ ម្តាយបង្កើតជាជនជាតិខ្មែរ និងប្តីចុងជនជាតិថៃ នាំគ្នាធ្វើអំពើទារុណកម្មយ៉ាងសាហាវលើកូនស្រីរបស់ខ្លួនអាយុ១ឆ្នាំកន្លះ តម្រួតថៃ៖ ម្តាយបង្កើតជាជនជាតិខ្មែរ និងប្តីចុងជនជាតិថៃ នាំគ្នាធ្វើអំពើទារុណកម្មយ៉ាងសាហាវលើកូនស្រីរបស់ខ្លួនអាយុ១ឆ្នាំកន្លះ តម្រួតថៃ៖ ម្តាយបង្កើតជាជនជាតិខ្មែរ និងប្តីចុងជនជាតិថៃ នាំគ្នាធ្វើអំពើទារុណកម្មយ៉ាងសាហាវលើកូនស្រីរបស់ខ្លួនអាយុ១ឆ្នាំកន្លះ តម្រួតថៃ៖ ម្តាយបង្កើតជាជនជាតិខ្មែរ និងប្តីចុងជនជាតិថៃ នាំគ្នាធ្វើអំពើទារុណកម្មយ៉ាងសាហាវលើកូនស្រីរបស់ខ្លួនអាយុ១ឆ្នាំកន្លះ តម្រួតថៃ៖ ម្តាយបង្កើតជាជនជាតិខ្មែរ និងប្តីចុងជនជាតិថៃ នាំគ្នាធ្វើអំពើទារុណកម្មយ៉ាងសាហាវលើកូនស្រីរបស់ខ្លួនអាយុ១ឆ្នាំកន្លះ

ប្រភព៖ nokorwatnews

  • តម្រួតថៃ៖ ម្តាយបង្កើតជាជនជាតិខ្មែរ និងប្តីចុងជនជាតិថៃ នាំគ្នាធ្វើអំពើទារុណកម្មយ៉ាងសាហាវលើកូនស្រីរបស់ខ្លួនអាយុ១ឆ្នាំកន្លះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: