ត្រីរ៉ស់ ត្រីឆ្តោវៀតណាមសម្រុកចូលមកលក់ដល់ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ស្របពេលដែលត្រីក្នុងស្រុកកំពុងរងការវិនាសជិតផុតពូជ ត្រី ចិញ្ចឹមរបស់ប្រទេសវៀតណាម ត្រូវបានឈ្មួញនាំយកមកលក់ចែកចាយយ៉ាងគគ្រឹកគគ្រេង ។ មន្ត្រីជំនាញត្រូវបានគេរាយការណ៍ ថា អាចនឹងបានសើមមាត់សើមកក្នុងការដឹកជញ្ជូននេះ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ រថយន្តយីឌុបមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-1815 ដែលផ្ទុកត្រីវៀតណាមរាប់សិបតោនបានដឹកយកមកលក់ចែកចាយយ៉ាងរលូនក្នុងទីតាំងផ្សារ រាត្រី TM ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

អាជីវករមកពីគ្រប់ស្រុកនៃខេត្តនេះ ដែលកំពុងដណ្តើមគ្នាទិញបាននិយាយថា ត្រីទាំងនេះ គឺជាត្រីដែលនាំចូលពីប្រទេស វៀតណាម ។ ពួកគាត់ដឹងតែបើមិនទិញ ស្រុកយើងវាអត់ហើយ មួយវិញទៀត គឺជាតម្រូវការរបស់ប្រជាពលរដ្ឋមិនអាចខ្វះបាន។ នៅតាមបណ្តាស្រុកចុងកាត់មាត់ ញក គឺគ្មានត្រីសម្រាប់បរិភោគទេ ដូច្នេះ ត្រូវបង្ខំចិត្តទិញយកទៅលក់ ។

អាជីវករទាំងនោះក៏បានបញ្ជាក់ផងដែរថា ការដែលអាចដឹកជញ្ជូនមកលក់ដោយសេរីបែបនេះ គឺអាចជាការបើកភ្លើងខៀវពីសមត្ថកិច្ចជំនាញជលផល ។

ទាក់ទងនឹងការដឹកជញ្ជូននេះលោក ហ៊ី សេងគ្រី នាយសង្កាត់ជលផលក្រុងសិរីសោភ័ណបាននិយាយថា ត្រីទាំងនេះត្រូវបានគេនាំចូលមកពីរាជធានីភ្នំពេញ ដោយក្រុមឈ្មួញមានការបង់ពន្ធត្រឹមត្រូវ ។ ពាក់ព័ន្ធនឹងព័ត៌មានថា ទទួលបានលាភ សក្ការៈលោក ហ៊ី សេងគ្រី និយាយហាក់ មានការលាក់លៀម ខណៈលោក ឡុញ វុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យភ្នាក់ងារយើងមិនអាចទាក់ទងសុំការបំភ្លឺបានទេ ៕ ហេង នរិន្ទ្រ

ត្រីរ៉ស់ ត្រីឆ្តោវៀតណាមសម្រុកចូលមកលក់ដល់ខេត្តបន្ទាយមានជ័យ

ប្រភព ៖ nokorwatnews

  • ត្រីរ៉ស់ ត្រីឆ្តោវៀតណាមសម្រុកចូលមកលក់ដល់ខេត្តបន្ទាយមានជ័យ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: