Facebook នឹង​បង្កើត​វីដេអូ​មួយ​ជូនពរ​អ្នក​​ក្នុង​ថ្ងៃ​កំណើត

យោងតាមវិបសាយ TechCrunch បានឲ្យដឹងថា Facebook កំពុងតែសិក្សាលើមុខងារថ្មី ដោយនឹងបង្កើតជាវីដេអូខ្លីដើម្បីអបអរសាទរអ្នកប្រើប្រាស់ក្នុងថ្ងៃកំណើតរបស់ពួកគេ។

ដូចជាស្ទីលពីមុនៗដែរ វីដេអូថ្ងៃកំណើត ដែល Facebook បង្កើតឡើងគឺមានលក្ខណៈគួរឲ្យស្រឡាញ់ និង មានចម្រុះពណ៌ច្រើន ហើយប្រមូលយករូបភាពក៏ដូចជា Post ជូនពរដែលមានលើ Wall អ្នក ដើម្បីបង្កើតជាវីដេអូ។

Facebook នឹង​បង្កើត​វីដេអូ​មួយ​ជូនពរ​អ្នក​​ក្នុង​ថ្ងៃ​កំណើត

ដោយសារតែត្រូវប្រមូល Post ជូនពរមកបង្កើតជាវីដេអូ ហេតុនេះទាល់តែហួសថ្ងៃកំណើតរបស់អ្នកមួយថ្ងៃ ទើបវីដេអូនេះបង្ហាញខ្លួនឡើង។ មិនតែប៉ុណ្ណោះនៅលើ Wall អ្នកត្រូវតែមាន Post ជូនពរពីមិត្តភ័ក្ដិយ៉ាងហោចណាស់ ៣ ទើបវីដេអូនេះអាចដំណើរការបាន។ មុខងារវីដេអូថ្មីនេះចាប់ផ្ដើមបញ្ចេញនៅសប្ដាហ៍នេះហើយ ដោយអាចនឹងយូរ ឬ ឆាប់អាស្រ័យលើតំបន់អ្នកប្រើប្រាស់នីមួយៗ៕

ប្រភព៖ sabay

  • Facebook នឹង​បង្កើត​វីដេអូ​មួយ​ជូនពរ​អ្នក​​ក្នុង​ថ្ងៃ​កំណើត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: