ប្តីតាមទាន់ប្រពន្ធកំពុងមានប្រុសនៅក្នុងផ្ទះជួល យកលួសចងទ្វារហើយប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍

ភ្នំពេញ៖ បុរសជាប្តីម្នាក់បានតាមទាន់ប្រពន្ធ កំពុងមានប្រុសសហាយនៅក្នុងផ្ទះជួល យកលួសចងទ្វារហើយប្តឹងសមត្ថកិច្ចឲ្យជួយអត្តរាគមន៍ និងបានហៅមកកាន់ប៉ុស្តិ៍ដើម្បីសម្រួលសម្រួលគ្នា បង្កការភ្ញាក់ផ្អើល កាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បុរសជាបី្ត ឈ្មោះ កែវ ពូន អាយុ៥៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ រីឯប្រពន្ធឈ្ មោះឡេង សុខចាន់ អាយុ៤៨ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

ចំណែកសហាយស្មន់នោះឈ្មោះ វ៉ាន់ ណារ៉ាត់ អាយុ៤៧ឆ្នាំ មុខរបរសន្តិសុខ ស្នាក់ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ មានស្រុកកំណើតភូមិទី០៥ ឃុំព្រែអាជី ស្រុកក្រូចឆ្ មាខេត្តកំពង់ចាម ។

ប្រភពពីបុរសជាប្តីបានប្រាប់ថា មុនកើតហេតុ គាត់បានមករកប្រពន្ធនៅផ្ទះជួលជាមួយកូនប្រុស ខណៈមកដល់ក៍ឃើញប្រពន្ធគាត់កំពុងនៅជាមួយសហាយក្នុងបន្ទប់ ធ្វើអោយគាត់ខឹងខ្លាំង ក៏យកដែកលួសមកចងត្រចៀកទ្វារខាងក្រៅ ហើយទូរស័ព្ទមកប្តឹងសមត្ថកិច្ចមូលដ្ឋានអោយជួយអន្តរាគមន៍លើរឿងខាងលើនេះ ។ប្រភពពីស្ត្រីខាងលើបានប្រាប់សមត្ថកិច្ចថា តាមពិតគាត់ និងប្តីខាងលើបានធ្វើលិខិតលែងលះគ្នាដាច់ស្រេចតាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦មកម្ល៉េះ ដោយមានមេឃុំជំទប់ទី២ នៅឃុំសារិកាកែវដឹងឭផង ហើយគាត់(កែវ ពូន) ក៏លែងជាប្តីគាត់ដែរ ដូចនេះរឿងដែលគាត់មានប្រុសថ្មីនេះ ក៍មិនទាក់ទងគ្នាដែរ ៕

ប្តីតាមទាន់ប្រពន្ធកំពុងមានប្រុសនៅក្នុងផ្ទះជួល យកលួសចងទ្វារហើយប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ប្តីតាមទាន់ប្រពន្ធកំពុងមានប្រុសនៅក្នុងផ្ទះជួល យកលួសចងទ្វារហើយប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ប្តីតាមទាន់ប្រពន្ធកំពុងមានប្រុសនៅក្នុងផ្ទះជួល យកលួសចងទ្វារហើយប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ប្តីតាមទាន់ប្រពន្ធកំពុងមានប្រុសនៅក្នុងផ្ទះជួល យកលួសចងទ្វារហើយប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ប្តីតាមទាន់ប្រពន្ធកំពុងមានប្រុសនៅក្នុងផ្ទះជួល យកលួសចងទ្វារហើយប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍

ប្រភព ៖ nokorwatnews

  • ប្តីតាមទាន់ប្រពន្ធកំពុងមានប្រុសនៅក្នុងផ្ទះជួល យកលួសចងទ្វារហើយប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: