រុស្ស៊ី​បញ្ជូន​ទ័ព​បន្ថែម​ទៅ​តំបន់ Crimea ហើយ​អះអាង​ថា វា​ជា​ទឹកដី​របស់​ខ្លួន

អ្នកជំនាញការទូតជាន់ខ្ពស់របស់រុស្ស៊ី បានច្រានចោលនូវការរិះគន់របស់អាមេរិកមកលើខ្លួន ជុំវិញការបញ្ជូនកងកម្លាំងប្រដាប់អាវុធចូលទៅកាន់តំបន់ Crimea ដោយអះអាងថា សហព័ន្ធរុស្ស៊ីមានសិទ្ធគ្រប់គ្រាន់ក្នុងការបញ្ជូនកងកម្លាំងសន្តិសុខជាតិ ទៅកាន់កន្លែងណាក៏បាន ឲ្យតែជាទឹកដីខ្លួនឯង ។
“ឋិតក្នុងតថភាពជាក់ស្ដែង រុស្ស៊ីមានសិទ្ធគ្រប់គ្រាន់ ក្នុងការចល័តទ័ព និងអាវុធក្នុងដែនដីរបស់ខ្លួន ដោយផ្អែកតាមការសម្រេចចិត្តដោយឯករាជ្យ” នេះបើយោងតាមលោក នាយកដ្ឋានសន្តិសុខ និងកាត់បន្ថយប្រដាប់អាវុធ នៃក្រសួងការបរទេស លោក Mikhail Ulyanov ។
“យើងមិនធ្លាប់គិតថា នឹងប្រាប់ដល់រដ្ឋាភិបាលទីក្រុង Washington ថា តើគួរបញ្ជូនទ័ពក្រុមណា និងចំនួនប៉ុន្មាននាក់ ទៅកាន់រដ្ឋណាមួយរបស់គេទេ ។ ជាក់ស្ដែង ការដែលគេបណ្ដោយឲ្យខ្លួនឯងចេញអនុសាសន៍ទាក់ទងនឹងយើងបែបនេះ វាមិនមែនជាទង្វើត្រឹមត្រូវក្នុងវិស័យនយោបាយឡើយ” លោកថ្លែងបន្ត ។
ក្នុងនោះដែរ លោក Ulyanov ក៏បានលើកយកករណីសមុទ្រខ្មៅមកនិយាយដែរ ដោយលោកបញ្ជាក់ថា ករណីសមាជិកអង្គការ NATO ដែលស្ថិតនៅក្រៅតំបន់សមុទ្រខ្មៅ បញ្ជូនកងទ័ពជើងទឹកមកកាន់តំបន់សមុទ្រខ្មៅនោះ ត្រូវបានរដ្ឋាភិបាលក្រឹមឡាំងយកចិត្តទុកដាក់ជាខ្លាំង ព្រោះវាមិនមែនគ្រាន់ជាបញ្ហាសន្តិសុខទ្វេភាគីប៉ុណ្ណោះទេ តែវាក៏ត្រូវមានការពាក់ព័ន្ធនឹងរុស្ស៊ីដែរ ។

សូមបញ្ជាក់ថា Crimea ជាផ្នែកមួយនៃអ៊ុយក្រែន តែដោយសារប្រទេសនេះធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ធ្វើឲ្យប្រជាជនក្នុងតំបន់ Crimea ទាមទារចង់ផ្ដាច់ខ្លួនចេញពីអ៊ុយក្រែន ហើយភ្ជាប់ខ្លួននឹងរុស្ស៊ីវិញ ដែលប្រការនេះ បានធ្វើឲ្យមានការតទល់គ្នាផ្នែកកម្លាំងប្រដាប់អាវុធជាច្រើនដង ក៏ដូចជាធ្វើឲ្យប្រទេសលោកខាងលិច មើលមុខរុស្ស៊ីលែងចំព្រោះតែវិបត្តិនេះដែរ ព្រោះរុស្ស៊ីបានបញ្ចូលតំបន់ Crimea ទៅជាឧបសម្ពន្ធរបស់ខ្លួន ៕

រុស្ស៊ី​បញ្ជូន​ទ័ព​បន្ថែម​ទៅ​តំបន់ Crimea ហើយ​អះអាង​ថា វា​ជា​ទឹកដី​របស់​ខ្លួន រុស្ស៊ី​បញ្ជូន​ទ័ព​បន្ថែម​ទៅ​តំបន់ Crimea ហើយ​អះអាង​ថា វា​ជា​ទឹកដី​របស់​ខ្លួន រុស្ស៊ី​បញ្ជូន​ទ័ព​បន្ថែម​ទៅ​តំបន់ Crimea ហើយ​អះអាង​ថា វា​ជា​ទឹកដី​របស់​ខ្លួន រុស្ស៊ី​បញ្ជូន​ទ័ព​បន្ថែម​ទៅ​តំបន់ Crimea ហើយ​អះអាង​ថា វា​ជា​ទឹកដី​របស់​ខ្លួន

ប្រភព៖ kqube

  • រុស្ស៊ី​បញ្ជូន​ទ័ព​បន្ថែម​ទៅ​តំបន់ Crimea ហើយ​អះអាង​ថា វា​ជា​ទឹកដី​របស់​ខ្លួន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: