ក្មេងប្រុសអាយុ 4 ឆ្នាំម្នាក់មិនអាចទៅរៀននៅសាលាបាន ព្រោះមិត្តភក្តផ្អើលចេញពីថ្នាក់គ្មានសល់

ពិតជាគួរអោយអាណិតមែន! ក្មេងប្រុសម្នាក់កើតមានរោគចម្លែកមកជាមួយដោយរាងកាយរបស់គេមានសភាពដូចទៅនឹងមនុស្សចាស់អាយុ 80 ឆ្នាំ ហើយក្មេងរូបនេះមិនអាចទៅរៀនដូចគេដូចឯងឡើយដោយសារតែពេលទៅរៀនម្តងៗក្មេងឯទៀតភ័យរត់ចេញក្រៅថ្នាក់បាត់អស់។

Bayezid Hossain មានអាយុ 4 ឆ្នាំទេប៉ុន្តែខ្លួនប្រាណរបស់គេពិតជាខុសប្លែកទាំងស្រុងពីគេជាហេតុធ្វើអោយនៅក្បែរផ្ទះរបស់គេពុំមាននណាម្នាក់ហ៊ានរស់នៅក្បែរឡើយ។ ការស៊ើបការណ៍សម្ងាត់ បានរកឃើញថា កុមារឯទៀតនៅក្នុងភូមិ មិនមានអ្នកហ៊ានលេងជាមួយនោះទេដោយសារតែរូបរាងចម្លែករបស់គេ។

ក្មេងដែលរស់នៅភាគខាងត្បូងនៃប្រទេសបង់ក្លាដែសរូបនេះ មានស្បែកជ្រីវជ្រួញ ស្បែកភ្នែកយាធ្លាក់ ហើយសូម្បីតែធ្មេញរបស់គេក៏បាក់ស្ទើរទាំងអស់ដែរ និយាយរួមគឺមានសភាពដូចទៅនឹងមនុស្សចាស់បេះបិទ។

នាង Tripti Khatun ដែលត្រូវជាម្ដាយរបស់ក្មេងនេះទើបតែមានអាយុ 14 ឆ្នាំតែប៉ុននោះហើយនៅពេលបានឃើញកូនខ្លួនឯងមានសភាពខុសគេបែបនេះ បានភ្ញាក់ផ្អើលនឹងក្តុកក្តួលក្នុងចិត្តជាពន់ពេក។

អ្នកម្តាយរូបនេះបាននិយាយថា « កូនរបស់នាង បានដុះធ្មេញបាន 3 តាំងពីរូបគេកើតបានបីខែមកម្លេះហើយការលូតលាស់វិញគឺមានសភាពមិនប្រក្រតីទាំងស្រុង តែការប្រាស្រ័យទាក់ទង និងវិចារណញាណវិញពិតជាល្អខ្លាំងណាស់»។

ក្មេងប្រុសដ៏អភ័ព្ទម្នាក់នេះ ត្រូវបានគេជឿថា បានកើតរោគដ៏កម្រមួយដែលមានឈ្មោះថា progeria ដែលអ្នកជម្ងឺនឹងមានអាយុចាស់ជាងវ័យរហូតដល់ទៅ 8 ដងឯណោះ។ លើសពីនេះទៅទៀត មេរោគនេះជាធម្មតានឹងធ្វើអោយយើងស្លាប់ដោយសារគាំងបេះដូង ឬក៏ជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលនៅអាយុជាធម្យមគឺខ្ទង់ 13 ឆ្នាំ៕

 

ប្រភព៖ khmerwonder


ក្មេងប្រុសអាយុ 4 ឆ្នាំម្នាក់មិនអាចទៅរៀននៅសាលាបាន ព្រោះមិត្តភក្តផ្អើលចេញពីថ្នាក់គ្មានសល់

នរណាមិនភ័យលុះ​ព្រ​លឹង​ទៅ! បើ​ភ្ញាក់​ពី​ដំណេក​ចូលបន្ទប់ទឹក វាក់​នឹង​ក្រ​ពើ​បែបនេះ

ក្មេងប្រុសអាយុ 4 ឆ្នាំម្នាក់មិនអាចទៅរៀននៅសាលាបាន ព្រោះមិត្តភក្តផ្អើលចេញពីថ្នាក់គ្មានសល់

ស្គាល់ស្ត្រីខ្មែរម្នាក់នេះទេ ប៉ូលិសថៃចាប់ពីបទរត់ពន្ធថ្នាំញៀន