ស្គាល់ស្ត្រីខ្មែរម្នាក់នេះទេ ប៉ូលិសថៃចាប់ពីបទរត់ពន្ធថ្នាំញៀន

ថ្ងៃទី ២៩ កក្កដា កម្លាំងចម្រុះមូលដ្នានថៃ បានចាប់ឃុំខ្លួនស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះ បុណ្យ ចាន់ឌី អាយុ ៥៨ ឆ្នាំ ពីបទជួញដូរថ្នាំញៀន (យ៉ាបា) ៦៩៧ គ្រាប់ ពីផ្សាររោងកឿ ទុកក្នុងថង់ប្លាស្ទីក ៤ ថង់ នៅឃុំវាំងម៉ៃ ខេត្តស្រះកែវ ប្រទេសថៃ ។ ស្ត្រីខ្មែរម្នាក់នេះ ព័ត៌មានមិនបានបញ្ជាក់ពីស្រុកគំណើតនៅទីណាឡើយ ។

បន្ទាប់មកឈានទៅចាប់បុរសម្នាក់ជនជាតិថៃម្នាក់ទៀត ឈ្មោះ ស៊ុម ប៉ង ភុនសៈឌី អាយុ ៥១ ឆ្នាំ នៅស្រុកខ្លងហាត ខេត្តស្រះកែវ រួមនឹងថ្នាំឆ្កួត (យ៉ាបា) ២៩៩ គ្រាប់ ។ នេះជាបណ្តាញជួញដូរថ្នាំញៀន តាមខ្សែបន្ទាត់ព្រំដែនថៃ-ខ្មែរ ៕

ប្រភព៖ matenak


Related Posts