សកម្មភាព​រុញ​អ្នកគាំទ្រ​ចេញ​របស់​ Ronaldo ​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ (វីដេអូ)​

មើលទៅ Cristiano Ronaldo ប្រហែលជាគ្មានពេលវេលាគ្រប់គ្រាន់ទេ សម្រាប់ថតរូបជាមួយអ្នកគាំទ្រ នៅពេលដែលរូបគេនៅលេងទីក្រុង Beverly Hills រដ្ឋ California ដោយក្នុងនោះគេសង្កេតឃើញថា តារាបាល់ទាត់រូបនេះ បានរុញអ្នកគាំទ្រវ័យក្មេងម្នាក់ចេញ ក្រោយពេលរូបគេព្យាយាមចូលថតកៀកពេក។

វីដេអូមួយបង្ហាញពីសកម្មភាពនេះ ដែលត្រូវបានបង្ហោះដោយ The Hollywood Fix បានឲ្យដឹងថា Ronaldo ត្រូវបានតាមពីក្រោយដោយអ្នកគាំទ្រ ដៃប្រកបដោយកាមេរ៉ាជាច្រើន នៅពេលដែលរូបគេបានដើរទិញឥវ៉ាន់នៅតាមហាង ក្នុងតំបន់ Rodeo Drive។

ក្នុងខណៈនោះបើទោះជាមានអ្នកការពារក៏ដោយ ក៏មានអ្នកគាំទ្រប្រុសវ័យក្មេងម្នាក់ បានឆ្មក់ចូលទៅចិត្ត Ronaldo ដើម្បីថតរូបជាមួយ ប៉ុន្តែរូបគេត្រូវបាន Ronaldo រុញចេញ ប្រិយមិត្តអាចឃើញសកម្មភាពនេះនៅក្នុងវីដេអូខាងក្រោម។

តាមរយៈនេះគេហទំព័រ Bleacherreport បានធ្វើការប៉ាន់ស្មានថា មើលទៅ Ronaldo មិនមានអារម្មណ៍ សម្រាប់ការជួបជាមួយមនុស្សម្នាថ្មីៗនោះ ក្នុងការដើរកម្សាន្តលើកនេះ ប៉ុន្តែវាគឺជារឿងដ៏ពិបាកមួយសម្រាប់រូបគេ ព្រោះមិនងាយមានអ្នកណាដែលថាមិនស្គាល់ និងមិនចង់ជួប Ronaldo នោះទេ។

ប្រភព៖ news.kqube


Related Posts