ណុប បាយ៉ារិទ្ធិ ព្រមានអ្នកនិពន្ធម្នាក់ នៅហង្សមាស យ៉ាងចាស់ដៃ

ពេញៈ ទំនងជាទប់មិនជាប់នឹងរឿងចម្រូងចម្រាស់ដែលបានផ្ទុះឡើង ទើបគេឃើញតារាចម្រៀងល្បីឈ្មោះ ណុប បាយ៉ារិទ្ធិ ឈានដល់ការបង្ហោះសំណេរយ៉ាងវែងអន្លាយជះកំហឹង និងព្រមានដល់អ្នកនិពន្ធម្នាក់ ដែលត្រូវគេស្គាល់ថា ជាអ្នកដឹកនាំសម្ដែងផង ពាក់ព័ន្ធនឹងអ្វីដែលបានកើតឡើង។ បើទោះជា លោកមិនបានបញ្ជាក់អត្តសញ្ញាណរបស់បុគ្គលម្នាក់នោះ ប៉ុន្តែក្នុងចង្កោមអ្នកសិល្បៈគេបានដឹងរួចទៅហើយ ដោយសារតែអ្នកនិពន្ធម្នាក់នោះ ត្រូវគេឮយូរមកហើយ នូវការនិយាយមិនល្អពីលោក ណុប បាយ៉ារិទ្ធិ និងតារាចម្រៀងជាច្រើនទៀត ដែលស្និទ្ធិនឹងលោក។

លោក ណុប បាយ៉ារិទ្ធិ បានសរសេរថា «ចង់ក្រើនរំលឹក ហើយប្រកាសប្រាប់ជាមុនថា ចង់អ្នកឯងជាអ្នកដឹកនាំសម្តែងល្បីមកពីណា ខ្ញុំអត់ខ្វល់ ព្រោះអ្នកឯងអត់ទាន់បានសាងគុណសម្បត្តិអីមកលើខ្ញុំនៅឡើយទេ ដូច្នេះប្រយ័ត្នរាល់ពាក្យសម្តីដែលអ្នកឯងនិយាយប៉ះពាល់មកដល់ខ្ញុំ និងប្អូនរបស់ខ្ញុំ។ ហ៊ានត្រង់ថា មិនត្រឹមតែមាត់ឆ្កែនិយាយដើមប្អូនប្រុសខ្ញុំទេ ហ៊ាននិយាយដើមខ្ញុំ ទាំងខ្ញុំមិនដែលស្គាល់អ្នកឯងសោះ ម៉េចក៏ចរិកធូរថ្លៃម៉្លេះ អ្នកឯងប្រុងយ៉ាងម៉េច? អ្នកឯងធ្លាប់ប្រើសម្តីថោកទាបអត់ពូជន៍ដាក់តារាស្រីតារាប្រុសជាច្រើនដែលគេតែងតែអត់អោនឲ្យអ្នកឯង ហើយលើកមុនអ្នកឯងហ៊ានព្រីនស្គ្រីន status របស់ខ្ញុំយកទៅផុសក្នុង group chart របស់អ្នកឯង ខ្ញុំអត់ទាន់សំពងក្បាលទេ តែលើកនេះ អ្នកឯងហ៊ានមកនិយាយដើមខ្ញុំមិនពិតទាំងបងទាំងប្អូន! ថោកទាបម៉្លេះ??? ចង់សួរថា អញបានទៅធ្វើស្អីឲ្យប៉ះដល់អម្បែងក្បាលហ្អែង អាក្មេងថ្លើមពាសមេឃ ហ្អែងលូកចំអញរាងក្តៅខ្លាំងបន្តិចហើយ អញចង់ដាស់តឿនថា អញមិនចេះទ្រាំទេវើយ កុំគិតជាន់ក្បាលស្រួលៗ អានេះមិនត្រឹមតែអន់ចរិកថោកទាបទេ គឺវាថ្លើមធំទៀត។ ចង់ប្រាប់ថា អ្នកដឹកនាំគ្រប់រូបដែលពួកគាត់សុទ្ធតែធ្វើការជាមួយខ្ញុំ និងតារាផ្សេងៗ អត់មានអ្នកណាហ៊ានប្រើសម្តីថោកទាបចឹងដាក់តារាទេ អ្នកឯងជាស្អី??? រៀនស្គាល់ខ្ញុំ និងវាស់កំរិតអ្នកឯងនឹងខ្ញុំឲ្យច្បាស់ចាំហ៊ាន រាល់ពេលដែលមានបញ្ហាផ្ទាល់ខ្លួន ខ្ញុំអត់ដែលសុំឲ្យថ្នាក់លើជួយទេ តែខ្ញុំគិតថា ពេលខ្លះថ្នាក់លើ គួរតែជួយត្រួតពិនិត្យមើល និងប្រៀនប្រដៅមនុស្សរបៀបហ្នឹងខ្លះ ប្រយ័ត្នដំបៅក្លាយជាមហារីក។ បើយល់ថា ការផុសឲ្យមនុស្សម្នាក់ហ្នឹងវាប៉ះពាល់ដល់កេរ្ត៍ឈ្មោះក្រុមហ៊ុន ខ្ញុំថាវាមិនស្មើរទង្វើររបស់មនុស្សម្នាក់នេះ ដែលគេមើលឃើញការធ្វើ គេស្តាប់ ឬការនិយាយរបស់បុគ្គលនោះទេ ដែលអាចឲ្យគេនិយាយថា ថ្នាក់លើមិនបានប្រៀនប្រដៅ ខ្មែរកូនអត់ពូជន៍គេបន្ទោសអាណាព្យាបាល ចង់ឮអីចឹង??? ខ្ញុំមិនដែលចង់សាងបញ្ហារឲ្យឈឺក្បាលដល់ថ្នាក់លើទេ តែថ្នាក់លើគួររកយុត្តិធម៌សម្រាប់មនុស្សត្រូវ ព្រោះគេក៍ចេះខឹង ចេះស្រលាញ់ភាពត្រឹមត្រូវយុត្តិធម៌ដែរ ឬមួយគុណសម្បត្តិរបស់មនុស្សអាក្រក់ដែលសាងកំហុសម្នាក់នោះវាល្អលើសលប់រហូតដល់មានឥទ្ធិពលអាចដើរសាបព្រោះអំពើរអាក្រក់! ថោកទាបនិយាយមួលបង្កាច់គេពីក្រោយខ្នងបានតាមចិត្ត។ មួយជីវិតខ្ញុំមិនដែលនិយាយដល់ថ្នាក់លើទេ តែលើកនេះ ថ្នាក់លើដែលជាអាណាព្យាបាលមេត្តាជួយប្រដៅក្បាលអាអ្នកសាងកំហុសហ្នឹងផង ហើយបើនៅតែគ្មានយុត្តិធម៌សម្រាប់អ្នកត្រូវទេ នោះរចនាសម្ពន័្ធក្នុងការអប់រំរបស់គ្រួសារយើងលែងមានតម្លារភាព លែងមានឥទិ្ធពលហើយ ហើយ ណុប បាយ៉ារិទ្ធ តារាកញ្ចាស់ក្បាលនឹងគេម្នាក់នេះ ក៏លែងមានជំនឿទៀតដែរ ក៏ប្រហែលសមល្មមដល់ពេលដែលវានឹងដឹកដៃបងប្អូនវាដើរចេញហើយ ឲ្យវាដឹងថា ងប់ទៅមើល !»។

យ៉ាងណាក៏ដោយ ទំនងជាការបង្ហោះរបស់លោកមានការប៉ះពាល់ដល់ក្រុមហ៊ុនហង្សមាសផងដែរ ទើបគេឃើញសារនៅត្រូវបានលុបវិញភ្លាមៗ។

ពាក់ព័ន្ធនឹងបញ្ហានេះ Post News មិនទាន់សុំការបំភ្លឺពីលោក ណុប បាយ៉ារិទ្ធិ បន្ថែមនៅឡើយទេ។ បើទោះជាយ៉ាងណា គេបានដឹងថា ភាពចម្រូងចម្រាស់រវាងលោក និងអ្នកដឹកនាំសម្ដែងម្នាក់នោះ ដែលជាអ្នកនិពន្ធផង បានឡើងកម្ដៅបន្ទាប់ពីតារាចម្រៀងដែលអ្នកនិពន្ធនោះក្ដោបក្ដាប់មានសន្ទុះកើនឡើង ហើយជាឱកាសធ្វើឲ្យអ្នកនិពន្ធម្នាក់នោះ ពង្រីកឥទ្ធិពលនៅហង្សមាស និងឈានដល់ការវាយប្រហារចំពោះតារាសិល្បៈដទៃទៀត រួមមានទាំងលោក ណុប បាយ៉ារិទ្ធិ ផងដែរ ដែលមិនសូវត្រូវជាមួយខ្លួន និងមិនសូវមានបទផ្ទុះនៅលើទីផ្សារ៕

 

ប្រភព៖ postnews.media


Related Posts