ស្មាន​មិន​ដល់​ ! Adriano ពី​កីឡាករ​ល្បី​ឈ្មោះ​ធ្លាក់​ខ្លួន​ទៅ​ជា​ក្រុម​សង្គម​ងងឹត​នៅ​ប្រេស៊ីល​

អតីតកីឡាករប្រេស៊ីលមួយរូបដែលមានឈ្មោះថា Adriano Leite Ribeiro ដែលធ្លាប់ជាកីឡាករបាល់ទាត់ដ៏ល្បីគួរសមមួយរូបតែបច្ចុប្បន្នកា្លយជាសមាជិករបស់ក្រុមសង្គមងងឹតមួយរូបនៅទីក្រុង Rio របស់ប្រទេសប្រេស៊ីលទៅហើយ ។

Adriano ធ្លាប់សាងភាពលេចធ្លោជាមួយក្លឹបជាច្រើនជាពិសេសគឺនៅក្លឹប Inter Milan ចន្លោះឆ្នាំ២០០៣ដល់ឆ្នាំ២០០៨ ធ្លាប់រូមចំណែកជួយ Inter Milan ឈ្នះពានចំនួន៨ផងដែរ ។ ដោយឡែកសម្រាប់ជម្រើសជាតិប្រេស៊ីលគេក៏ធ្វើបានល្អផងដែរដោយធ្លាប់ឈ្នះពានចំនួន២ ។ គេធ្លាប់ទទួលបានស្បែកជើងមាសក្នុងព្រឹត្តិការណ៍ South American U-20 Championship: ២០០១ , ហើយក្នុងព្រឹត្តិការណ៍ Copa America ២០០៤ គេទទួលបានបាល់មាសនឹងស្បែកជើងមាសទៀតផង ។

តែយ៉ាងណារឿងមិននឹកស្មានដល់ថាអតីតកីឡាករដែលធ្លាប់ទទួលចំណូល៨០,០០០ផោនក្នុងមួយសប្ដាហ៍រូបនេះត្រូវរលាយទ្រព្យសម្បត្តិដោយសារតែចំណាយ១៨,០០០ផោនក្នុងមួយយប់ទៅលើស្រីរាត្រីកាលីបលើទៅវិញ ។

តាមប្រភពបានឲ្យដឹងថា Adriano កំពុងស្ថិតក្រោមបង្គាប់ក្រុមសង្គមងងឹតដ៏ធំមួយដែលមានឈ្មោះថា Red Command ដែលក្រុមនេះគឺជាពួករកជួយដូរថ្នាំញៀនដ៏សម្បើមមួយនៅទីក្រុង Rio ខណៈដែលពួកគេធ្លាប់សម្លាប់មនុស្សរាប់ពាន់នាក់មកហើយ ។ ហើយថ្មីៗនេះ Adriano បានបង្ហាញមុខជាញយជាមួយរូបភាពកាន់កាំភ្លើងដែលបង្ហាញថាគេបានក្លាយជាសមាជិកនៃក្រុមសង្គមងងឹតយ៉ាងពិតប្រាកដហើយ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ស្មាន​មិន​ដល់​ ! Adriano ពី​កីឡាករ​ល្បី​ឈ្មោះ​ធ្លាក់​ខ្លួន​ទៅ​ជា​ក្រុម​សង្គម​ងងឹត​នៅ​ប្រេស៊ីល​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:វីដេអូ
Tags: