គោរព​សិទ្ធិ​អ្នកជិះ​កង់​ផង​! និពន្ធដោយ : ឃឹម-អ៊ុត       July-30-2016, 11:18 am         146

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132គោរព​សិទ្ធិ​អ្នកជិះ​កង់​ផង​!បច្ចុប្បន្ន ទោចក្រយាន ឬ​កង់ កំពុង​ក្លាយជា​មធ្យោបាយ​ធ្វើដំណើរ​ដ៏​ពេញនិយម​របស់​ពលរដ្ឋ​ខ្មែរ​។ អ្នក​ដែលមាន​ជីវភាព​ខ្វះខាត​នៅតែ​ប្រើប្រាស់​កង់​ដើម្បី​ធ្វើដំណើរ​ជិត​ឆ្ងាយ និង​លក់ដូរ​ចល័ត ខណៈ​ពលរដ្ឋ​មួយចំនួនទៀត ប្រើប្រាស់​សម្រាប់​ដំណើរ​កម្សាន្ត និង​សុខភាព ។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកជិះ​ត្រូវធ្វើ​ដំណើរ​លាយឡំ​ជាមួយ​យានយន្ត​ផ្សេងទៀត ដោយ​មិនមាន​ផ្លូវ​អ្វី​ជា​អាទិភាព​នោះឡើយ​។ នៅលើ​ទី​ផ្លូវ​សាធារណ​មួយចំនួន រថយន្ត​ចត​ពាសពេញ គ្មាន​សណ្តាប់ធ្នាប់ ដែល​បង្ខំចិត្ត​ឲ្យ​អ្នកប្រើប្រាស់​កង់​ជិះ​ចូល​កណ្តាលផ្លូវ​ដោយ​ត្រូវ​ប្រឈម​ជាមួយនឹង​ម៉ូតូ ឡាន ដែល​បើក​លឿនៗ ៕