អាយុ​​ទើប​ ៤ឆ្នាំ​តែ​រូបរាង​ដូច​​ ៨០ឆ្នាំ ដេក​ចាំ​​សេចក្ដី​ស្លាប់​

កុមារា​​វ័យ​ ៤ ឆ្នាំ​​ឈ្មោះ​ Bayezid Hossain ​រស់​នៅ​សង្កាត់​ Magura ​នៃ​ប្រទេស​បង់ក្លាដេស ​បាន​កើត​មាន​ជំងឺ​កម្រ​​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​វ័យ​នៃ​ខ្លួន​ប្រាណ​​ចាស់​ជាង​កម្រិត​ធម្មតា​ ៨​ដង។​

 

អាយុ​​ទើប​ ៤ឆ្នាំ​តែ​រូបរាង​ដូច​​ ៨០ឆ្នាំ ដេក​ចាំ​​សេចក្ដី​ស្លាប់​

 

ដោយ​សារ​តែ​ជំងឺ​នេះ​បាន​ធ្វើ​ឲ្យ​ Bayezid ​ហើម​មុខ, ភ្នែក​ខូង, ស្បែក​យារ​ធ្លាក់, ឈឺ​សន្លាក់, ពិបាក​នោម ហើយ​ថែម​ទាំង​មាន​ធ្មេញ​ពុក​ ​បាក់​ ថែម​ទៀត​ផង។ ជា​ធម្មតា​អ្នក​ដែល​មាន​ជំងឺ​នេះ​តែង​ស្លាប់​ដោយ​សារ​គាំង​បេះដូង​ ឬ​ ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល នៅ​វ័យ​ប្រមាណ​ ១៣​ ឆ្នាំ។

 

អាយុ​​ទើប​ ៤ឆ្នាំ​តែ​រូបរាង​ដូច​​ ៨០ឆ្នាំ ដេក​ចាំ​​សេចក្ដី​ស្លាប់​

 

អ្នក​ស្រី​ Tripti Khatun ជា​ម្ដាយ​​វ័យ​ ១៨ ឆ្នាំ របស់​កុមារា​ខាង​លើ​​បាន​លើក​ឡើង​ថា​នាង​ពិត​ជា​ភ្ញាក់​ផ្អើល​នូវ​ភាព​ឆ្លាត​វ័យ​របស់​កូន​ប្រុស​ ប៉ុន្តែ​ដោយ​សារ​​​រូបរាង​ខុស​ប្រក្រតី​របស់​កូន​ ធ្វើ​ឲ្យ​នាង​ខូច​ចិត្ត​ជា​ខ្លាំង។ ម្ដាយ​រូប​នេះ​បន្ត​ថា​ Bayezid រៀន​ចេះ​ដើរ​នៅ​អាយុ​ត្រឹម​ ៣ ឆ្នាំ​ ប៉ុន្តែ​គេ​ដុះ​ធ្មេញ​ពេញ​ចាប់​តាំង​ពី​អាយុ​ ៣ ខែ​បាត់​ទៅ​ហើយ។

 

អាយុ​​ទើប​ ៤ឆ្នាំ​តែ​រូបរាង​ដូច​​ ៨០ឆ្នាំ ដេក​ចាំ​​សេចក្ដី​ស្លាប់​

 

​​ម្ដាយ​​​​ឪពុក​របស់​ Bayezid បាន​ចំណាយ​ថវិកា​អស់​ជាង​ ៥ ២០០ ដុល្លារ​ដើម្បី​ស្វែង​រក​ការ​ព្យាបាល​ជំងឺ​របស់​កូន​ ទោះ​បី​ជា​គ្រូពេទ្យ​បញ្ជាក់​ប្រាប់​ថា​ជំងឺ​របស់​ Bayezid ​មិន​អាច​ព្យាបាល​បាន​ក្ដី។

 

អាយុ​​ទើប​ ៤ឆ្នាំ​តែ​រូបរាង​ដូច​​ ៨០ឆ្នាំ ដេក​ចាំ​​សេចក្ដី​ស្លាប់​

 

​លោក​ Debashis Bishwas អ្នក​ប្រឹក្សា​យោបល់​នៃ​មន្ទីរ​ពេទ្យ​ Magura Central Hospital នៅ​សង្កាត់​ Magura បាន​ជួប​ជា​មួយ​ Bayezid កាល​ពី​មួយ​ខែ​មុន​ ដោយ​គាត់​បាន​លើក​ឡើង​ថា​​កុមារា​​ខាង​លើ​អាច​រស់​បាន​ត្រឹម​ ១៥ ឆ្នាំ​ប៉ុណ្ណោះ៕​​​​​​​
​​​​​​​​

ចុច​អាន៖ ឆ្កែ​អនាថា​បង្ហាញ​ជំហរ​ការពារ​មិត្តភ័ក្ដិ​ខ្លួន​ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​​​​​​​​​