អាយុ​​ទើប​ ៤ឆ្នាំ​តែ​រូបរាង​ដូច​​ ៨០ឆ្នាំ ដេក​ចាំ​​សេចក្ដី​ស្លាប់​

កុមារាវ័យ ៤ ឆ្នាំឈ្មោះ Bayezid Hossain រស់នៅសង្កាត់ Magura នៃប្រទេសបង់ក្លាដេស បានកើតមានជំងឺកម្រម្យ៉ាងដែលធ្វើឲ្យវ័យនៃខ្លួនប្រាណចាស់ជាងកម្រិតធម្មតា ៨ដង។

អាយុ​​ទើប​ ៤ឆ្នាំ​តែ​រូបរាង​ដូច​​ ៨០ឆ្នាំ ដេក​ចាំ​​សេចក្ដី​ស្លាប់​

ដោយសារតែជំងឺនេះបានធ្វើឲ្យ Bayezid ហើមមុខ, ភ្នែកខូង, ស្បែកយារធ្លាក់, ឈឺសន្លាក់, ពិបាកនោម ហើយថែមទាំងមានធ្មេញពុក បាក់ ថែមទៀតផង។ ជាធម្មតាអ្នកដែលមានជំងឺនេះតែងស្លាប់ដោយសារគាំងបេះដូង ឬ ដាច់សរសៃឈាមខួរក្បាល នៅវ័យប្រមាណ ១៣ ឆ្នាំ។

អាយុ​​ទើប​ ៤ឆ្នាំ​តែ​រូបរាង​ដូច​​ ៨០ឆ្នាំ ដេក​ចាំ​​សេចក្ដី​ស្លាប់​

អ្នកស្រី Tripti Khatun ជាម្ដាយវ័យ ១៨ ឆ្នាំ របស់កុមារាខាងលើបានលើកឡើងថានាងពិតជាភ្ញាក់ផ្អើលនូវភាពឆ្លាតវ័យរបស់កូនប្រុស ប៉ុន្តែដោយសាររូបរាងខុសប្រក្រតីរបស់កូន ធ្វើឲ្យនាងខូចចិត្តជាខ្លាំង។ ម្ដាយរូបនេះបន្តថា Bayezid រៀនចេះដើរនៅអាយុត្រឹម ៣ ឆ្នាំ ប៉ុន្តែគេដុះធ្មេញពេញចាប់តាំងពីអាយុ ៣ ខែបាត់ទៅហើយ។

អាយុ​​ទើប​ ៤ឆ្នាំ​តែ​រូបរាង​ដូច​​ ៨០ឆ្នាំ ដេក​ចាំ​​សេចក្ដី​ស្លាប់​

ម្ដាយឪពុករបស់ Bayezid បានចំណាយថវិកាអស់ជាង ៥ ២០០ ដុល្លារដើម្បីស្វែងរកការព្យាបាលជំងឺរបស់កូន ទោះបីជាគ្រូពេទ្យបញ្ជាក់ប្រាប់ថាជំងឺរបស់ Bayezid មិនអាចព្យាបាលបានក្ដី។

អាយុ​​ទើប​ ៤ឆ្នាំ​តែ​រូបរាង​ដូច​​ ៨០ឆ្នាំ ដេក​ចាំ​​សេចក្ដី​ស្លាប់​

លោក Debashis Bishwas អ្នកប្រឹក្សាយោបល់នៃមន្ទីរពេទ្យ Magura Central Hospital នៅសង្កាត់ Magura បានជួបជាមួយ Bayezid កាលពីមួយខែមុន ដោយគាត់បានលើកឡើងថាកុមារាខាងលើអាចរស់បានត្រឹម ១៥ ឆ្នាំប៉ុណ្ណោះ៕

ប្រភព៖ sabay

  • អាយុ​​ទើប​ ៤ឆ្នាំ​តែ​រូបរាង​ដូច​​ ៨០ឆ្នាំ ដេក​ចាំ​​សេចក្ដី​ស្លាប់​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: