ស្ត្រីប្តីចុះចោលម្នាក់ខ្យល់គ ស្លាប់ចោលកូនប្រុស ស្រី៤នាក់ក្នុងបន្ទុកគួរឲ្យសង្វេគបំផុត

ខេត្តកណ្តាលៈ ស្ត្រីត្រូវប្តីចុះចោលម្នាក់បានខ្យល់គស្លាប់ចោលកូន ប្រុស ស្រីក្នុងបន្ទុក៤នាក់គួរឲ្យសង្វេគជាទីបំផុត ។ ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ប្រភពព័ត៌មានសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ ឈាង ប៉ាន់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានកូន៤នាក់ (ប្រុស៣នាក់ ស្រី១) ។

ប្រភពបន្តថា កន្លងមក ឈ្មោះឈាង ប៉ាន់ បានឈ្លោះទាស់ជាមួយប្ដី ហើយប្ដីបានចុះចេញពីផ្ទះ រួចផឹកស្រាជាប្រចាំ លុះនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៥ជិតភ្លឺ ទើបកូន និងបងប្អូនភ្ញាក់ផ្អើលថា ឈ្មោះ ឈាង ប៉ាន់ នេះដេកស្លាប់នៅលើផ្ទះ ។ បន្ទាប់មករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ព្រែកអំបិល ពេលនោះកម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេសស្រុក សហការកម្លាំងជាមួយ ប៉ុស្តិ៍ព្រែកអំបិល មេភូមិបានពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ថាជាអំពើឃាតកម្មឡើយ ។

ក្រោយពិនិត្យរួច សពត្រូវបានប្រគល់ជូន ក្រុមគ្រួសារ សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ស្ត្រីប្តីចុះចោលម្នាក់ខ្យល់គ ស្លាប់ចោលកូនប្រុស ស្រី៤នាក់ក្នុងបន្ទុកគួរឲ្យសង្វេគបំផុត ស្ត្រីប្តីចុះចោលម្នាក់ខ្យល់គ ស្លាប់ចោលកូនប្រុស ស្រី៤នាក់ក្នុងបន្ទុកគួរឲ្យសង្វេគបំផុត ស្ត្រីប្តីចុះចោលម្នាក់ខ្យល់គ ស្លាប់ចោលកូនប្រុស ស្រី៤នាក់ក្នុងបន្ទុកគួរឲ្យសង្វេគបំផុត ស្ត្រីប្តីចុះចោលម្នាក់ខ្យល់គ ស្លាប់ចោលកូនប្រុស ស្រី៤នាក់ក្នុងបន្ទុកគួរឲ្យសង្វេគបំផុត

ប្រភព៖ nokorwatnews

  • ស្ត្រីប្តីចុះចោលម្នាក់ខ្យល់គ ស្លាប់ចោលកូនប្រុស ស្រី៤នាក់ក្នុងបន្ទុកគួរឲ្យសង្វេគបំផុត已关闭评论
  • 33 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: