ទារិកាជនជាតិខ្មែរ ត្រូវបានប្តីចុងជនជាតិថៃអប្រិយ រំលោភ គួរអោយសង្វេគ

ប្រទេសថៃ ៖ សេចក្តីរាយការណ៍បានអោយដឹងថា ទារិកាម្នាក់ ដែលទើបតែ មានអាយុ១ខួបកន្លះត្រូវបានឪពុកចុងដែលជាជនជាតិថៃ ចាប់រំលោភរហូតហូរ ឈាម តាមប្រដាប់ភេទគ្មានស្រាកស្រាន្ត គួរអោយសង្វេគ ចំណែកស្ត្រីជាម្តាយ ដែលជាជនជាតិខ្មែរទៅរស់នៅក្នុងប្រទេសថៃបែរជាទៅដាំទឹកក្តៅ យកមកច្រក ឲ្យកូនផឹកទៅវិញ។

យោងតាមប្រភពបានអោយដឹងថា ស្ត្រីជាម្តាយដែលជាជនជាតិខ្មែរអាយុ២១ឆ្នាំ ហើយក៏ជាស្ត្រីមេម៉ាយកូនមួយ គឺកូនស្រីវ័យ១ខួបកន្លះ ដែលឪពុកដើមរបស់វា គឺជាជនជាតិខ្មែរដូចគ្នាហើយក៏បានស្វាមីក្រោយម្នាក់ទៀតគឺជាជនជាតិថៃអាយុ ២១ឆ្នាំដូចគ្នាមានមុខរបរជាកម្មករសំណង់ដែលបច្ចុប្បន្នពួកគេរស់នៅក្នុងបន្ទប់ ផ្ទះជួល ក្នុងខេត្ត ឆុនបុរី ប្រទេសថៃ ជាកម្មករកសាង ដោយនាងបានរៀបរាប់ ប្រាប់ពីដំណើររឿងដល់ក្រុមតម្រួតថា នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៦ នាងបាន ចេញទៅក្រៅដើម្បីរកទិញចំណីអាហារនិងត្រឡប់មកវិញ គឺនាងបានតាម ទាន់ ឃើញប្តីកំពុងក្រាប នៅពីលើកូនស្រី ដែលទើបតែមានអាយុជាង១ខួប ខណះ នោះកូនស្រី មានឈាមហូរចេញតាមប្រដាប់ភេទមកផង ហើយមានការឈ្លោះ ទាស់ទែងគ្នាបានកើតឡើង ដែលពេលនោះប្តីរបស់នាងបានចាប់ក្បាលកូនស្រី បោកទៅនឹងការ៉ូទើបការប្រទាញគ្នាដើម្បីដណ្តើមយកកូនគឺប្រឹងយកឈ្នះរៀងៗ ខ្លួនដែលធ្វើឲ្យដៃកូនម្ខាងនិងជើងម្ខាងត្រូវបានបាក់។នៅពេលនោះស្ត្រីជាម្តាយ បានឆក់យកកូនមកឱប ហើយរត់គេចចេញពីបន្ទប់ ទៅសម្ងំផ្ទះ អ្នកជិតខាង ដោយ នាងមិនបានដឹងថា ដៃជើង របស់កូនស្រីបាក់នោះទេ។ប៉ុន្តែដោយសារ តែឃើញកូនយំមិនព្រមឈប់សោះ ទើបនាងបានទៅដាំទឹកក្តៅក្នុងខ្ទះយក មក លាយនឹងទឹកត្រជាក់អ៊ុនៗ យកទៅច្រកឲ្យកូនផឹក គឺនៅពេលនោះកូនក៏ស្ងាត់ មាត់ឈឹង។មួយសន្ទុះក៏ស្រាប់តែឃើញ មាត់កូនមានសភាពហើមផងនិងចេញ ពងបែកផង ទើបមានការបារម្ភក៏រត់ទៅពឹងអ្នកជិតខាងឲ្យជួយជូនខ្លួន ដើម្បីនាំ កូនស្រីទៅកាន់មន្ទីរពេទ្យឡែមច្បាំង នៅក្នុងខេត្តឆុនបុរី។

ដោយឃើញសភាពក្មេងស្រីកំសត់នេះ មានអាការៈមិនធម្មតា គ្រូពេទ្យបានរាយ ការណ៍ទៅក្រុមតម្រួតឲ្យចុះទៅត្រួតពិនិត្យ។

បច្ចុប្បន្នទារិកាដ៏កម្សត់នោះ ត្រូវបានក្រុមគ្រូពេទ្យកំពុងព្យាបាល និងយកចិត្ត ទុកដាក់ជាទីបំផុតក្នុងការព្យាបាលដើម្បីសង្គ្រោះឲ្យផុតពីសេចក្តីស្លាប់ ចំណែក ពីរនាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីបញ្ជូន ខ្លួនទៅតាមផ្លូវច្បាប់៕

ទារិកាជនជាតិខ្មែរ ត្រូវបានប្តីចុងជនជាតិថៃអប្រិយ រំលោភ គួរអោយសង្វេគ