អ្នកសុំទាន អាច​នឹង​លែងមានទៀតហើយ​នៅ​ប្រទេស​ថៃ ក្រោម​ច្បាប់​ថ្មី និពន្ធដោយ : ថ្មីៗ       July-30-2016, 12:05 pm         312

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកសុំទាន អាច​នឹង​លែងមានទៀតហើយ​នៅ​ប្រទេស​ថៃ ក្រោម​ច្បាប់​ថ្មីអ្នកសុំទានម្នាក់នៅក្នុងទីក្រុងបាងកក។ រូបថត tkolarក្នុង​គោលដៅ​លុប​កាត់បន្ថយ​និង​បំបាត់​អ្នកសុំទាន​នៅ​ទូទាំងប្រទេស រួមជាមួយ​នឹង​បញ្ហា​ជួញដូរ​មនុស្ស​ផងដែរ​នោះ រដ្ឋាភិបាល​របប​សឹក​ថៃ​បាន​បង្កើត​ច្បាប់​ថ្មី​មួយ​នៅ​ឆ្នាំ​២០១៥ ហើយ​ពេលនេះ​ច្បាប់​នោះ បាន​ចូល​ជា​ធរមាន​ផ្លូវការ​ហើយ​។ ទាំង​អ្នក​ប្រកប​របរ​សុំទាន​ជនជាតិ​ថៃ និង​អ្នកសុំទាន​ជា​ជនបរទេស សុទ្ធតែ​ស្ថិតក្រោម​ច្បាប់​ដ៏​តឹងរ៉ឹង​នេះ​ទាំងអស់​។​

​ចុងក្រោយ ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អ្នកសុំទាន​របស់​រដ្ឋាភិបាល​សឹក​ថៃ បាន​ចូល​ធរមាន​ជា​ផ្លូវការ​នៅ​ទូទាំងប្រទេស​ថៃ នៅ​ថ្ងៃទី​២៨ ខែកក្កដា ដែល​វា ក៏​ស្រប​ជាមួយនឹង​ការប្រកាស​របស់​រដ្ឋាភិបាល​ថៃ​ក្នុងការ​បោសសម្អាត​អ្នកសុំទាន​ខុសច្បាប់​ដែលមាន​នៅ​ទូទាំងប្រទេស​ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

​រដ្ឋមន្ត្រី​អភិវឌ្ឍ​សង្គម និង​សន្តិសុខ​ប្រជាជន លោក​ឧ​ត្ត​ម​សេនីយ៍ Adul Sangsingkeo បាន​បញ្ជាក់ថា ជន​ទាំងឡាយណា​ដែល​ត្រូវបាន​រកឃើញថា​ជា​អ្នកសុំទាន​បរទេស នឹងត្រូវ​បណ្តេញ​ចេញទៅ​ប្រទេស​ដើម​វិញ ហើយ សម្រាប់​អ្នកសុំទាន​ដែលជា​ពលរដ្ឋ​ថៃ នឹងត្រូវ​បង្ខំ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​នីតិសម្បទា ដែល​រាប់បញ្ចូល​ទាំ​ងា​ការបណ្តុះបណ្តាល​ឲ្យ​មាន​ជំនាញ​ឬ​វិជ្ជាជីវៈ​សម្រាប់​ប្រកបមុខរបរ​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា ជន​ទាំងឡាយណា​ដែល​ធ្វើ​ជំនួញ​លើ​មនុស្ស​ដើម្បី​ឲ្យ​សុំ​ប្រាក់​នៅតាម​ដងផ្លូវ នឹងត្រូវ​ប្រឈម​ទោស​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ ឬ​/​ហើយ ពិន័យ​ជា​ប្រាក់​៣​ម៉ឺន​បាត រីឯ ជន​ទាំងឡាយណា​ដែល​រកឃើញថា​បាន​ប្រើប្រាស់ និង​បំពាន​លើ​ជន​ពិបាក និង​ជន​វិកល​ច​រិ​ក​ដើម្បី​សុំទាន​នោះ ក៏ត្រូវ​ប្រឈម​នឹង​ទោស​ពន្ធនាគារ​៥​ឆ្នាំ ឬ​/​ហើយ ពិន័យ​ជា​ប្រាក់​៥​ម៉ឺន​បាត​ផងដែរ​។

​បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក Sansern Kaewkamnerd ការគ្រប់គ្រង​លើ​អ្នកសុំទាន គឹជា​ចំណាត់ការ​មួយ​របស់​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ជួញដូរ​មនុស្ស និង​រក្សា​សណ្តាប់​សង្គម​ផងដែរ​។ អ្នកនាំពាក្យ​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា ចាប់តាំងពី​ឆ្នាំ​២០១៤​រហូតដល់​ខែមករា​ឆ្នាំ​២០១៦​នេះ រដ្ឋាភិបាល បាន​ជួយសង្គ្រោះ​លើ​អ្នកសុំទាន​សរុប​ប្រមាណ​ជាង​បី​ពាន់​នាក់​ហើយ ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​កុមារ និង​ក្មេង​ជំទង់​ផងដែរ​។​

​សូម​ជម្រាប​ផដែ​រថា ច្បាប់​គ្រប់គ្រង​អ្នកសុំទាន ដែល​ទើបតែ​ចូល​ជា​ធរមាន​នេះ ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ អូ​ចា តាំងពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៥​មកម្ល៉េះ​។ នាពេល​នោះដែរ អ្នក​ពាក្យ​រដ្ឋាភិបាល​ថៃ លោក Sansern Kaewkamnerd ធ្លាប់​បញ្ជាក់ថា អំពើ​ដែល​ត្រូវបាន​ចាត់ទុកថា​ជា ការ​សុំទាន​មានដូចជា ការសុំ​ប្រាក់​អ្នកដទៃ​តាមរយៈ​ការនិយាយ សរសេរ ឬ​កាយវិការ និង ការសម្តែង​ធ្វើ​ឲ្យ​អ្នកដទៃ​អាណិត​ផងដែរ​។ ដោយឡែក សម្រាប់​ការសុំ​ប្រាក់​តាមរយៈ​កិច្ចការ​មនុស្សធម៌ មិនត្រូវ​បានចាត់ទុក​ជាការ​សុំទាន​នោះទេ​។ មួយ​វិញ​សម្រាប់​ការប្រគុំ​តន្ត្រី​នៅតាម​សាធារណៈ ដើម្បី​សុំ​ប្រាក់​ពី​អ្នកដំណើរ ក៏​មិនត្រូវ​បានចាត់ទុក​ជាកា​រ​សុំទាន​ដែរ ប្រសិន​ជន​ទាំងនោះ បានផ្តល់​ដំណឹង​ទៅកាន់​អាជ្ញាធរ និង បាន​អនុវត្ត​ទៅតាម​ការណែនាំ​៕