ជៀស ស្រួច បង្ហាញ​វត្តមាន​ក្នុង​វិស័យ​សិល្បៈ​សាជាថ្មី​

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែលទស្សនិកជនមិនបានឃើញការសម្តែង ក៏ដូចជាការប្រកួតប្រដាល់ដ៏ក្លៀវក្លាពីសំណាក់តារាសម្តែងដែលមានរូបរាងសង្ហា ជៀស ស្រួច ពេលនេះអតីតតារាសម្តែងរូបនេះ បានវិលត្រឡប់មកបង្ហាញវត្តមានលើវិថីសិល្បៈសាជា ថ្មីម្តងទៀត ជាមួយការសម្តែង MV របស់ផលិតកម្ម Calaxy ។

<img src=”https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/13775743_374693875988052_1556012256143595966_n.jpg?oh=9b59b0eed6e475b574ac8ced3ddb0b58&amp;oe=581A195F” />

តាមរយៈការបង្ហោះរូបថតប៉ុន្មានសន្លឹកនៅលើគណនីហ្វេសប៊ុករបស់តារាសម្តែង ម៉ារ៉ា ប៊ុនណា ដែលបង្ហាញពីសកម្មភាពរបស់ផលិតកម្ម Calaxy កំពុងតែរៀបចំថត MV ថ្មីរបស់ខ្លួន ។ ក្នុងនោះដែរមានវត្តមានអតីតារាសម្តែង ជៀស ស្រួច ក្នុងសម្លៀកបំពាក់ជាតួអង្គម្នាក់ នៅក្នុងកាសម្តែងនេះផងដែរ ។

<img src=”https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/13895103_374693799321393_6187338033537868464_n.jpg?oh=90278d7011a95ae392396c1c264b9bb3&amp;oe=582B5EC3″ />

មិនតែប៉ុណ្ណោះតារាសម្តែង ម៉ារ៉ា ប៊ុនណា ថែមទាំងបានរំលេច ពាក្យពេចន៍ប៉ុន្មានឃ្លាជាការជូនដំណឹងក៏ដូចជាសំណូមពរដល់ទស្សនិកជនថា «<strong>ផលិតកម្ម Calaxy បានអញ្ជើញលោក ជៀស ស្រួច មកសម្តែង MV ថ្ងៃនេះ សូមជួយគាត់ម្នាក់ ១ ដៃ ១ ជើងផង ដើម្បីផ្តល់កម្លាំងចិត្ត និង លើកតម្លៃសិល្បៈខ្មែរយើង</strong>» ។

<img src=”https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/13668949_374693802654726_6654426350570984444_n.jpg?oh=ae0efbc8931cec2a09d1f6b6eeefc8e1&amp;oe=581F3593″ />

អាចនិយាយបានថានេះគឺជាទឹកចិត្តសប្បុរសដ៏ប្រសើរមួយ ក្នុងនាមជាអ្នកសិល្បៈដូចគ្នា ចេះជួយគ្នាទៅវិញទៅមក ។ សង្ឃឹមថាតាមរយៈការទទួលបានការងារសិល្បៈសាជាថ្មីនេះ អាចធ្វើឱ្យអតីតតារាសម្តែង និង ប្រដាល់រូបនេះអាចរកប្រាក់ចំណូលបន្ថែម ដើម្បីលើកស្ទួយ ជីវភាពបានប្រសើរឡើងវិញជាមិនខាន ៕ ប្រមាញ់តួ ប្រភព៖ ប្រជាប្រិយ


Related Posts