Brooklyn Beckham ធ្វើ​ឲ្យ​មិត្តស្រី​ភ្ញាក់ផ្អើល​ខ្លាំង​

6 Videos


តារាម៉ូដែលវ័យក្មេង Brooklyn Beckham ដែលជាកូនប្រុសតារាបាល់ទាត់ដ៏ឆ្នើម David Beckham បានធ្វើឲ្យមិត្តស្រីជាទីស្រឡាញ់របស់ខ្លួន Chloe Grace Moretzភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីពេលថ្មីៗនេះ ។

Brooklyn Beckham ធ្វើ​ឲ្យ​មិត្តស្រី​ភ្ញាក់ផ្អើល​ខ្លាំង​

P9

Brooklyn Beckham ធ្វើ​ឲ្យ​មិត្តស្រី​ភ្ញាក់ផ្អើល​ខ្លាំង​

តារាសម្តែងស្រីវ័យ ១៩ ឆ្នាំរូបនេះបានឡើងនិយាយថ្លែងសុន្ទរកថានៅសន្និបាតប្រជាធិបតេយ្យជាតិនៅទីក្រុង Philadelphia ដែលខ្លួនជាអ្នកគាំទ្រងប់ងល់លើបេក្ខជនប្រធានាធិបតេយ្យ Hilary Clinton ហើយនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញវត្តមានមិត្តប្រុសជាទីស្រឡាញ់ចូលរួមក្នុងបណ្តាអ្នកចូលរួមស្តាប់ ។ ដោយក្តីភ្ញាក់ផ្អើល និង សប្បាយរីករាយ នាងក៏បានបង្ហោះសារលើបណ្តាញសង្គមផ្ទាល់ខ្លួនផងដែរ ។

Brooklyn Beckham ធ្វើ​ឲ្យ​មិត្តស្រី​ភ្ញាក់ផ្អើល​ខ្លាំង​

ចំពោះការថ្លែងសុន្ទរកថា នាងបាននិយាយចំៗថា នាងជាអ្នកគាំទ្រអ្នកស្រី Hilary Clinton ជាប្រធានាធិបតេយ្យថ្មី ក្រោយការកាន់កាប់ដំណែងរបស់ប្រធានាធិបតេយ្យអាមេរិកបច្ចុប្បន្ន Barack Obama បាន ២ អាណត្តិ និង បានរៀបរាប់ពីគុណសម្បត្តិខ្លះៗដូចគ្នា ។

Brooklyn Beckham ធ្វើ​ឲ្យ​មិត្តស្រី​ភ្ញាក់ផ្អើល​ខ្លាំង​

គួរបញ្ជាក់ដែរថា ស្នេហារវាងតារាល្បីទាំងពីររូបបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ហើយគេក៏ដឹងដែរថា Brooklyn ពិតជាស្រឡាញ់នាង Chloe ខ្លាំងណាស់ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Brooklyn Beckham ធ្វើ​ឲ្យ​មិត្តស្រី​ភ្ញាក់ផ្អើល​ខ្លាំង​Brooklyn Beckham ធ្វើ​ឲ្យ​មិត្តស្រី​ភ្ញាក់ផ្អើល​ខ្លាំង​Brooklyn Beckham ធ្វើ​ឲ្យ​មិត្តស្រី​ភ្ញាក់ផ្អើល​ខ្លាំង​