អ្នកជំនាញអះអាងថា ពាក់ស្បែកជើង កែងចោត រាល់ថ្ងៃ អាចបណ្តាលឲ្យកើតជំងឺមហារីក

បរទេស៖ ក្នុងសង្គមស៊ីវីល័យសម័យនេះ មិនថាតែបុរសឬនារីឡើយ សុទ្ធសឹងតែចូលចិត្តលេង ស្ទាយខ្លួនស្លៀកពាក់ប្លែកៗ តាមសម័យកាលទំនើប ដើម្បីចូលរួមក្នុងកម្មវិធីពិសេសណាមួយ ឬជាលក្ខណៈដំណើរកម្សាន្តជាដើម។

ស្របពេលជាមួយគ្នានេះដែរ គេសង្កេតឃើញថា សុភាពនារីនាពេលបច្ចុប្បន្ននេះ ភាគច្រើនទៅណាមកណា ចូលចិត្តពាក់ស្បែកជើងប្រភេទកែងខ្ពស់ ដើម្បីបង្ហាញពីភាពស្រស់ស្អាតរបស់ខ្លួន។ ប៉ុន្តែតើអ្នកធ្លាប់គិតទេថា បន្ទាប់ពីភាពស្រស់ស្អាត និងភាពទាក់ទាញនោះ តើវានឹងផ្តល់មកនូវ គុណវិបត្តិអ្វីខ្លះដល់រូបអ្នកនោះ?

ទន្ទឹមនឹងនោះផងដែរ បើតាមការសិក្សាស្រាវជ្រាវ របស់អ្នកជំនាញ បានបង្ហើបឲ្យដឹងថា នារីៗដែលចូលចិត្តពាក់ ស្បែកជើងកែងចោតខ្ពស់ ជាប្រចាំងាយនឹងបណ្តាលឲ្យ កើតជំងឺមហារីក។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីសប្តាហ៍មុននេះ អ្នកស្រី Helen Sewell ជាគ្រូបង្វឹកខាងផ្នែកទំនាក់ទំនង (Communication Coach) ម្នាក់ មានប្រសាសន៍ឲ្យដឹងថា ការពាក់ស្បែកជើងកែង ផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសមត្ថភាពក្នុងការរិះគិតពិចារណារបស់អ្នក ហើយការដកដង្ហើមវិញ ក៏មិនមានភាពងាយស្រួលនេះដែរ ដែលនឹងប្រឈមមុខពិបាក ក្នុងការបំពេញភារកិច្ចការងារ ជាច្រើនទៀតជាដើម។

ប្រភពបន្តថា មានការសិក្សាស្រាវជ្រាវជាច្រើន ទាក់ទងនឹងករណីខាងលើនេះ បានបង្ហាញឲ្យឃើញថា សុខភាពងាយនឹងរងហានិភ័យជាទីបំផុត ដោយសារតែពាក់ស្បែកជើងកែងចោតខ្លាំង ក្នុងអំឡុងពេលដ៏យូរមួយ។

បើយោងតាមរបាយការណ៍ កាលពីឆ្នាំមុន ខាងសរីរសាស្រ្ត នៃសាកលវិទ្យាល័យ “University of North Carolina” ក្នុងទឹកដីសហរដ្ឋអាមេរិក បានឲ្យដឹងថា «កំឡុងពេល ពាក់ស្បែកជើងកែងដំបូង ក្នុងរយៈពេលយូរនោះ វានឹងធ្វើឲ្យសាច់ដុំកជើងរបស់អ្នក ឡើងរឹង ឬតឹងណែន ហើយយូរៗទៅ សាច់ដុំមួយនេះនឹងប្រែជា ចុះអន់ខ្សោយ ហើយបង្កជារបួស ឬការឈឺចុកចាប់តែម្តង» ។ ម្យ៉ាងវិញទៀត វាធ្វើឲ្យម្រាមជើងរបស់អ្នក ខូចទ្រង់ទ្រាយដើម (កោង ឬម្រាមជើងបត់ទៅក្រោម) ធ្វើឲ្យសាច់ដុំជើងចុះអន់ខ្សោយ និងកើតជំងឺរលាកសន្លាក់ឆ្អឹងផងដែរ។

ដោយឡែកបើយោងតាម អ្នកឯកទេសឈានមុខនៃជំងឺមហារីក លោកវេជ្ជបណ្ឌិត David Agus ក៏ជាសាស្រ្តាចារ្យមួយរូបផ្នែកឱសថ នៃសាកលវិទ្យាល័យ “University of Sounthern California” សហរដ្ឋអាមេរិក មានប្រសាសន៍ថា «...លើសពីនេះ ប្រភេទជាក់ស្តែង នៃការរលាកនេះ នឹងត្រូវផ្សារភ្ជាប់ទៅនឹង បញ្ហាជំងឺជាច្រើនរួមមាន ជំងឺបេះដូង ជំងឺភ្លេចភ្លាំង ជំងឺស្វ័យស៊ាំ (ភាពស៊ាំនឹងរោគអ្វីមួយ) ជំងឺទឹកនោមផ្អែម និងបង្កើនហានិភ័យខ្ពស់ នៃការកកើតជំងឺមហារីកថែមទៀតផង»

លោកសាស្រ្តាចារ្យ បានផ្តល់ជាអនុសាសន៍បន្ថែមថា  «គួរណាស់ត្រូវចៀសវាង ការពាក់ស្បែកជើងកែងចោតខ្ពស់ ក្នុងរយៈពេលយូរ ឬជាប់ជាប្រចាំ ត្រូវស្វែងរកពាក់ស្បែកជើង ប្រភេទណាដែលផ្តល់មកនូវ សុខភាពល្អវិញ ទើបជាការប្រសើរ»

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកជំនាញអះអាងថា ពាក់ស្បែកជើង កែងចោត រាល់ថ្ងៃ អាចបណ្តាលឲ្យកើតជំងឺមហារីក

អ្នកជំនាញអះអាងថា ពាក់ស្បែកជើង កែងចោត រាល់ថ្ងៃ អាចបណ្តាលឲ្យកើតជំងឺមហារីក

អ្នកជំនាញអះអាងថា ពាក់ស្បែកជើង កែងចោត រាល់ថ្ងៃ អាចបណ្តាលឲ្យកើតជំងឺមហារីក

អ្នកជំនាញអះអាងថា ពាក់ស្បែកជើង កែងចោត រាល់ថ្ងៃ អាចបណ្តាលឲ្យកើតជំងឺមហារីក