ជម្លោះរឿង ហូបបាយកក ពេលព្រឹក ពីរនាក់បងប្អូន វាយតប់គ្នា រហូតទាញកូនកាំបិត បម្រុងអារក កូនខ្លួនឯង

ភ្នំពេញ ៖ បងប្អូនបង្កើត កើតជម្លោះ រឿងហូបបាយកកពេលព្រឹក ដោយមានការឌឺដងដាក់គ្នាទៅវិញទៅមក រហូតឈានដល់ការ វាយប្រតាយប្រតប់គ្នាមួយប្រាវ បណ្តាលឲ្យប្អូនប្រុសរងរបួសដៃស្រាល ចំណែកបងប្រុសជាជនបង្ក បានស្ទុះទៅយកកូនកាំបិត បម្រុងអារក កូនរបស់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង ហេតុការណ៍នេះ កើតឡើងនៅម៉ោង៧ៈ៣០នាទី ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិពោង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនបង្កដែលជាបងប្រុសមាន ឈ្មោះ ឈឹន ចាន់វិបុល អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុជាមួយកូន ២នាក់ (ប្រុសម្នាក់ស្រីម្នាក់) កូនស្រីមានឈ្មោះ ខែត្រ រតនៈបញ្ញា អាយុ៤ឆ្នាំ ចំណែកកូនប្រុសដែលឪពុកប៉ុនប៉ងអារ ក សម្លាប់ឈ្មោះ ខែត្រ រតនៈ អាយុ ៥ឆ្នាំ។ ដោយឡែកប្អូនប្រុស មានឈ្មោះ ឈ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិតាំងក្រាំង ឃុំតាំងគោក ស្រុកបាធាយ ខេត្តកំពង់ចាម រងរបួសដៃ។ តាមសម្តីបុរសទាំងពីរនាក់ ដែលជាបងប្អូនបង្កើតនឹងគ្នានេះ បានឲ្យដឹងថា ពួកគេទាំងពីរនាក់ រស់នៅជាមួយគ្នា នៅកន្លែងកើតហេតុខាងលើ ដោយសារតែ ប្អូនប្រុសខ្នក់ចិត្តនិងបងប្រុស ដួសបាយយកមកហូប រួមជាមួយសាច់ជ្រូកឆា ក៏បានស្ដីបន្ទោសឲ្យបងថា បងឯងចេះស៊ីបាយដែរអី នៅពេលបងឮសម្តីប្អូនថាដូច្នេះ ក៏ស្ទុះទៅស្ដោះទឹកមាត់ចូលខ្ទះម្ហូប រួចបន្តលើកចាក់ចោលអស់ ឃើញបងប្រុសលើកម្ហូបចាក់ចោល ក៏ស្ទុះមកប្រតាយប្រតប់គ្នា ស្រាប់តែបងប្រុសស្រវា ចាប់បានកូនកាំបិតចិតបន្លែ ចាក់ត្រូវដៃប្អូនរងរបួសស្រាល រួចបងប្រុសដែលជាជនបង្ក ចាប់កូនប្រុសខ្លួនឯងបង្កើត គំរាមអារ ក សម្លាប់ រួចហើយនិងសម្លាប់ខ្លួនតាមក្រោយ។

បើតាមសម្តីអ្នករស់នៅក្បែរខាង បានប្រាប់ឲ្យដឹងថា ក្នុងក្រុមគ្រួសារមួយនេះ រវាងបងនិងប្អូន តែងតែមើលមុខគ្នាមិនត្រង់ ឃើញមុខគ្នាកាលណា ឌឺដងដាក់គ្នា ជួនកាល ទំនាស់សម្តី ដូចភ្លៀងបាក់មេឃជាមួយគ្នាទៀត ពេលឃើញមុខគ្នា ដូចពាក់មុខយក្ស ទើបនៅព្រឹក ថ្ងៃទី៣០ ខែកក្កដា នេះ កំហឹងសងខាង មានដូចគ្នា ទ្រាំលែងបាន កើតជាអំពើហិង្សាវាយតប់គ្នាទៅ ។ ក្រោយកើតហេតុ បងប្អូនទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនយកមកសាសួរ ចាត់ការទៅតាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក​កាលពីដើមខែ​មិថុនា​ ក៏មានករណីជម្លោះ​ខណៈដែលប្តីត្រូវបញ្ជូនទៅពេទ្យ រីឯប្រពន្ធរត់បាត់។

គួររំលឹកថា​បុរសម្នាក់ត្រូវបានប្រពន្ធរបស់ខ្លូន​ ចាក់ចំមួយកាំបិតត្រង់ដោះខាងឆ្វេង បណ្តាលឲ្យបាញ់ឈាម ដូចអារកមាន់រងរបួសធ្ងន់ ក្រោយកើតជម្លោះ នៅក្នុងគ្រួសារ នាយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ ច្រេង សុភា អាយុ៣៦ឆ្នាំ រីឯប្រពន្ធមិនទាន់អត្តសញ្ញាណនៅឡើយទេ ហើយបានរត់គេចខ្លួនបាត់ ហើយប្តីត្រូវបានក្រុម៧១១ របស់កងពលលេខ៧០ ចុះទៅជួយអន្តរាគមន៍ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ហើយរាល់ដងតែងតែចូលផ្ទះ នៅយប់ជ្រៅ តែថ្ងៃនេះចូលផ្ទះពីក្បាលព្រលប់ ស្រាប់តែមកដល់ផ្ទះមិនឃើញមានបាយសម្ល ទើបនាំឲ្យកើតជម្លោះ រហូតវាយតប់គ្នា។ ពេលកំពុងឈ្លោះប្រកែកគ្នា និងវាយគ្នានោះ ស្រាប់ប្រពន្ធ បានយកកាំបិតចុងស្រួចចាក់ចំដោះ ប្តីខាងឆ្វេង បណ្តាលហូរឈាម យ៉ាងខ្លាំងតែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជម្លោះរឿង ហូបបាយកក ពេលព្រឹក ពីរនាក់បងប្អូន វាយតប់គ្នា រហូតទាញកូនកាំបិត បម្រុងអារក កូនខ្លួនឯង

ជម្លោះរឿង ហូបបាយកក ពេលព្រឹក ពីរនាក់បងប្អូន វាយតប់គ្នា រហូតទាញកូនកាំបិត បម្រុងអារក កូនខ្លួនឯង