ម្តាយ​​អត់​​មេត្តា បង្ខំ​សង្សារ​កូន​​ប្រុស​​ទៅរំលូត​កូន​ចេញ​

ខេត្ត​បាត់ដំបង ៖ ​សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា ជន​សង្ស័យ​​ជា​ម្ដាយ​​​និង​​កូន​ ត្រូវ​មន្ត្រី​ជំនាញ​​កសាង​សំណុំរឿង​ និងបញ្ជូន​ទៅ​​តុលា​ការហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា ២០១៦ នេះ បន្ទាប់​ពី​ពួកគេ​​​​​បង្ខំ​នារី​វ័យ​ក្មេង​​ម្នាក់ ​(​ជាស​ង្សា​កូនប្រុស​ខ្លួន)​ ឱ្យទៅ​​​រំលូត​កូន​​ចោល ​ជាមួយនឹង​ការ​គំរាមកំហែង ​។

​ប្រភព​ឱ្យ​ដឹងថា ជន​សង្ស័យ​ជា​​ម្ដាយ​ និង​កូនប្រុស​នោះត្រូវ​​ឃាត់ខ្លួន​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ កក្កដា ស្ថិតនៅ​ភូមិ​ដាច់​ព្រ័ត្រ ឃុំ​ប​វេ​ល ស្រុក​​ប​​វេ​ល ​ដែល​​ស្ត្រីជាម្តាយ​​ឈ្មោះ​ហ៊ា​ម សា​រឿ​ន អាយុ​៤០​ឆ្នាំ និង​​កូនប្រុស​ឈ្មោះ​ឥន ចាន់​ណា អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១ ​នៅ​វិទ្យាល័យ​ប​វេ​ល ​។ ចំណែក​នារីរង​គ្រោះ​​ឈ្មោះ​ឡាយ គឹ​ម​លាង អាយុ​១៧​ឆ្នាំ ​(ជាស​ង្សា​រ)​ ។​

​ប្រភពឱ្យ​ដឹង​​ទៀត​ថា ​ទាំង២នាក់ម្តាយ​ និងកូនប្រុសនេះ បាន​បង្ខំ​ឱ្យ​នារី​ រងគ្រោះ​​រំលូតកូន​ចោល​នៅ​ក្នុង​ គ្លីនិក​ឯកជន​មួយ​កន្លែង​ ក្នុង​ភូមិ​ខាងលើ​ ​កាលពី​ថ្ងៃ​ទី​២១ ​កក្កដា ​ដើម្បី​គេច​​ពី​ការ​ទ​ទូល​ខុស​ត្រូវ ​។ ស្ត្រី​​សង្ស័យ​ឈ្មោះ​ហ៊ា​ម សា​រឿ​ន បាន​គំរាម​នារីរងគ្រោះ​ថា បើ​មិន​រំលូតកូន​ចោល​​ទេ គ្រូ​​មិន​​អនុញ្ញាត​ឱ្យ​ កូន​ប្រុស​គាត់​​ចូល​រៀន​ ថ្នាក់​ទី​១២​​នៅ​ឆ្នាំ​ក្រោយ​ទេ ថែម​​ទាំង​ហាម​មិន​ឱ្យ​​ នាង​​និយាយ​រឿង​នេះ​ទៀត​ផង​ ។

ដូច្នេះ​ហើយ​ ទើប​​នាង​​សុខចិត្ត​រំលូតកូន​​ ទាំង​ការ​​ឈឺចាប់ ប៉ុន្តែ​​រឿង​នេះ​ត្រូវ​​បែកការ​ណ៍​ដឹង​ដល់​​​អា​ណា​ព្យា​បាល​ ខាង​នារីរងគ្រោះ មក​​​ប្ដឹង​​​សមត្ថកិច្ច​​ឱ្យ​​ ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង​ ។ ​

ម្ដាយ​​និង​កូនប្រុស​នោះ​ ត្រូវជាប់ចោទ​ពី​​បទ​​​សមគំនិត​គ្នា​​ ក្នុង​ការ​ប្រ​ព្រឹ​ត្ត​រឿង​នេះ ដើម្បី​គេចវេស​ ពី​ការ​ទ​ទូល​ខុស​ត្រូវ ​។ ពេល​នេះ​សមត្ថកិច្ច​ បាន​បញ្ជូន​ជនសង្ស័យ​ម្ដាយ​ និង​កូន​នោះ​ទៅ​ត​លា​ការ​ តែ​មិន​ទាន់​ដឹង​ថា តុលាការ​សម្រេច​វិនិច្ឆ័យ​​ បែប​ណា​នោះ​​ទេ ព្រោះ​កំពុង​សួរនាំ​នៅឡើយ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួរំលឹកព័ត៌មានចាស់ដែរថា ដោយឡែក ករណីមួយផ្សេងទៀត បានដោយ មិនមានផលប៉ះពាល់ ដល់សុខភាពស្ត្រីជា ម្តាយ តែផ្ទុយទៅវិញស្ត្រី នោះត្រូវ គ្រូពេទ្យ ចិនបណ្តេញ ចេញពីបន្ទប់រំលូត ដោយសារឃើញ សភាពធ្ងន់ធ្ងរខុសប្រក្រតី។

ស្ត្រីរងគ្រោះត្រូវបានប្តីរួមនិងបងប្អូនសាច់ញាតិបញ្ជូន យ៉ាងរួសរាន់ទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តដើម្បី ស្វះស្វែងរក អ្នកជំនាញជួយ សង្គ្រោះ បន្ទាន់កាលពីយប់ ថ្ងៃទី២៩ ឧសភា ២០១៥ កន្លងទៅ ខណៈស្ត្រីរងគ្រោះ ស្ថិតក្នុងកម្រិតអាសន្ន ដែលអាចប្រឈម នឹងការបាត់ បង់ជីវិត ហើយត្រូវពេទ្យ ជនជាតិចិននោះ បញ្ជាឲ្យអ្នកបកប្រែ បណ្តេញចេញពីបន្ទប់ ពិនិត្យព្យាបាល របស់ខ្លួនដោយ មិនទទួលខុសត្រូវ។

តាមការរៀបរាប់ពីស្ត្រីឈ្មោះ សៅ ស៊ីញ៉រ អាយុ៣៥ឆ្នាំ ជាបងស្រីរបស់ស្ត្រីរងគ្រោះឈ្មោះ សៅ ផល្លី អាយុ៣០ឆ្នាំ មានទីលំនៅភូមិភ្នំខៀវ ឃុំអូរកណ្តៀរ ស្រុកសំបូរ ខេត្តក្រចេះ បានរៀបរាប់ថា ប្អូនស្រីរបស់ខ្លួនមានជីវភាពទីទាល់ក្រ ហើយសរសៃខ្ទីទើប ឆ្លងទន្លេបានកូនតូច អាយុមួយឆ្នាំ មិនទាន់ផ្តាច់ដោះ ផង ក៏មានផ្ទៃពោះ២ខែកន្លះទៀត តែដោយសារ ជីវភាពក្រីក្របាន សម្រេចចិត្តជាមួយប្តីថា រំលូតកូន នោះ ចេញក៏មកពិគ្រោះ ជាមួយបន្ទប់ ពិនិត្យព្យាបាល ជនជាតិចិន មួយកន្លែងទល់មុខសួន ច្បារក្បែររូប សំណាកត្រីប៉ាសេអ៊ី ស្ថិតក្នុងភូមិត្រពាំង ព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ស្ត្រីរូបនោះបន្តថា ក្រោយប្អូនស្រីរបស់ខ្លួន ជួបជាមួយគ្រូពេទ្យ ជនជាតិចិន នោះរួចមក ក៏បានព្រមព្រៀង គ្នាដោយយកថ្លៃ សេវាមុនចំនួន ២២ម៉ីនរៀល ទើបចូលទៅ ក្នុងបន្ទប់ដើម្បី បូមយកទារក នោះចេញ តែមិនដឹងជា បច្ចេកទេសរបស់ ពួកគេយ៉ាងណានោះ ទេទើបបូមមិន ចេញម្តង ហើយម្តងទៀត ចំនួន៤ដងធ្វើ ឲ្យស្ត្រីរងគ្រោះ ធ្លាក់ឈាមរហូត ទាញសរសៃ លានអណ្តាត ស្លេកស្លាំងនិយាយលែងកើត ហើយ ព្យាយាមឲ្យគ្រូពេទ្យ ដាក់សេរ៉ូម ដើម្បីជំនួយកម្លាំង តែគ្រូពេទ្យទាំងនោះមិន បានយកចិត្តទុកដាក់នោះទេ បែរជាទារថ្លៃសេវា ចំនួន១២ម៉ឺន រៀល ទៀតប្រសិន ចង់ដាក់សេរ៉ូម។

ពីមួយម៉ោងទៅម៉ោងសភាពកាន់តែធ្ងន់ទៅៗខ្លាំងពេក ឃើញដូចនោះពេទ្យ ជនជាតិចិនបានបណ្តេញ ឲ្យ គ្រួសារសាច់ញាតិយកស្ត្រី រង គ្រោះ ចេញពីបន្ទប់ពិនិត្យ ព្យាបាលរបស់គេ ដោយមិន ទទួលខុសត្រូវ ហើយប្រាប់ថា ស្ត្រីរងគ្រោះរលាក មាត់ស្បូនធ្ងន់ហើយ ទើបយក មករំលូត ។ នៅដំណាក់កាល ចុងក្រោយគ្រូពេទ្យ ជនជាតិចិននោះឲ្យ ថ្នាំទម្លាក់ជំនួស ការបូមវិញ តែទោះបីបែប ណាអាការៈនៅ តែមិន អាច ធូរស្បើយគួបផ្សំ នឹងការបណ្តេញ ចេញក្នុងសភាពធ្ងន់ធ្ងរ ក៏សម្រេចចិត្តយ៉ាង រហ័សបញ្ជូន ទៅមន្ទីរពេទ្យ បង្អែកខេត្តដើម្បី សង្គ្រោះ បន្ទាន់។

ចុចអានបន្ត៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម្តាយ​​អត់​​មេត្តា បង្ខំ​សង្សារ​កូន​​ប្រុស​​ទៅរំលូត​កូន​ចេញ​

ម្តាយ​​អត់​​មេត្តា បង្ខំ​សង្សារ​កូន​​ប្រុស​​ទៅរំលូត​កូន​ចេញ​

ម្តាយ​​អត់​​មេត្តា បង្ខំ​សង្សារ​កូន​​ប្រុស​​ទៅរំលូត​កូន​ចេញ​