បើក​ឡានតែ​រវល់ងាក​មើល​មនុស្ស​ខ្យល់.គរ ​ដឹង​អី​​មានក្មេង​​ខាង​​មុខ​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​ម្នាក់ ត្រូវ​រថយន្ត​ម៉ាក​PAJERO​មួយ​គ្រឿង​បុក​ស្លាប់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​ ០៦​យប់​ថ្ងៃ​ទី​២៩ កក្កដា ២០១៦ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ៥៩ ក្នុងភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ដោយសារ​តែ​អ្នក​បើករថយន្ត​មានការ​ធ្វេសប្រហែស ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ហ៊ួ ម៉េ​ង​សឺ អាយុ​៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។ រីឯ​ភាគីរ​ថយ​ន្ក​ម៉ាក PAJERO ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-6848 អ្នកបើកបរ​ឈ្មោះ​លាង ប៊ុ​ន​ធឿ​ន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ។

ប្រភព​បន្ត​ថា រថយន្ត​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ គេ​ឃើញ​អ្នក​បើករថយន្ត​នោះ​ បាន​បន្ថយល្បឿន​ដែរ ប៉ុន្តែ​បាន​ងាក​មើលទៅ​ម្ខាង​ថ្នល់ ដែល​មាន​មនុស្ស​ជា​ច្រើន​ កំពុង​ចោមរោម​មើល​ មនុស្ស​ខ្យល់​.​គរ​ ដោយ​មិន​បាន​ មើលផ្លូវ​ខាង​មុខ​ទេ ។ ពេល​នោះ ក៏​បុក​ក្មេង​ប្រុស​ដែល​កំពុង​ ដើរ​ឆ្លងថ្នល់​តាម​ឪពុក បណ្ដាល​ឱ្យ​ស្លាប់​ៗ​តែ​ម្ដង ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត និង​អ្នក​បើក​បាន​ភ្លាម​ៗ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ករណីស្រដៀងគ្នានេះដែរ រថយន្ត Rang Rover មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-5558 បានបើកបត់ ចូលការ៉ាស់ លាងរថយន្ត យីហោតាអ៊ុល ស្ថិតនៅតាមផ្លូវ៧០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅកន្លែងកើតហេតុភ្លាមៗ យ៉ាងណាណោចអាធម ។

ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៣ និង៤៥នាទី រសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ ដោយក្មេង ប្រុស រងគ្រោះឈ្មោះ មាន ហេង អាយុ ៣ឆ្នាំ រស់នៅជាមួយឪពុកឈ្មោះ មាន វាសនា នៅជិតកន្លែងកើតហេតុ ៕

ដោយឡែកករណី មួយវិញទៀត  ។ ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​ នៅ​ព្រឹក​ថ្ងៃ​ទី ២១ មីនា ២០១៦ កន្លងទៅ នៅ​ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ។

ក្មេង​ប្រុស​រង​គ្រោះ ឈ្មោះ លី សៀវ​ឡាយ អាយុ​២​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ចំណែក​យុវជន​ ដែល​ឡើង​ជិះ​រ៉ូ​ឡូ​ខូច​ គេ​ចត​ចោល និង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​ឈ្មោះ សៅ ឌី អាយុ​២១​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​ទឹក​ស្រោច​ថ្នល់​ជាតិ​ លេខ​៥៥ ដែល​កំពុង​ស្ថាបនា និង​មានស្រុក​កំណើត​ នៅ​ភូមិ​ត្រពាំង​ត្រោក ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​សួរនាំ​យុវជន​បង្ក ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើក​ឡានតែ​រវល់ងាក​មើល​មនុស្ស​ខ្យល់.គរ ​ដឹង​អី​​មានក្មេង​​ខាង​​មុខ​

បើក​ឡានតែ​រវល់ងាក​មើល​មនុស្ស​ខ្យល់.គរ ​ដឹង​អី​​មានក្មេង​​ខាង​​មុខ​

បើក​ឡានតែ​រវល់ងាក​មើល​មនុស្ស​ខ្យល់.គរ ​ដឹង​អី​​មានក្មេង​​ខាង​​មុខ​

បើក​ឡានតែ​រវល់ងាក​មើល​មនុស្ស​ខ្យល់.គរ ​ដឹង​អី​​មានក្មេង​​ខាង​​មុខ​

បើក​ឡានតែ​រវល់ងាក​មើល​មនុស្ស​ខ្យល់.គរ ​ដឹង​អី​​មានក្មេង​​ខាង​​មុខ​