កូរតាំងពីដើមដល់ចប់ ជាមួយរឿង ក្រុមកម្ចាត់ខ្មោច “Ghostbusters” រឿងខ្មោចបែបកំប្លែង ប្រចាំចុងខែសីហា ឆ្នាំ២០១៦ (មានវីដែអូ)

Ghostbuster បានវិលត្រលប់មកវិញហើយ ជាមួយផ្ទាំងទស្សនីយភាពថ្មីស្រឡាងដែលធ្វើអោយទស្សនិកជន សើចពោរពេញដោយភាពសប្បាយរីករាយ អស់ទុក្ខកង្វល់តែម្តង ដែលមានការចាក់បញ្ចាំង នៅលើផ្ទាំងសំពត់សខ្នាតធំ គ្រប់រោងភាពយន្តទាំងអស់ជាមួយ ខ្សែភាពយន្តបែបត្រីឆ្លាមជំនាន់ថ្មី គឺរឿង ឆ្លាមទឹករាក់ ឬ The Shallows ដែលធ្វើអោយទស្សនិកជនមើលស្ទើរ តែស្ទើរតែហើបខ្លួនពីកៅអីជាមួយនិង អារម្មណ៏ដូចខ្លួនឯងនៅក្នុងរឿងផ្ទាល់តែម្តង ដែលនឹងចាក់បញ្ចាំងនាចាប់ពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៦តទៅ។

ស្ទូឌីយោ Sony Pictures Entertainment បានណែនាំរឿង ក្រុមកម្ចាត់ខ្មោច ឬ Ghostbusters ជូនដល់ទស្សនិកជនដែលជាខ្សែភាពយន្ត បែបភ័យតែបែប កំប្លែងសើចតាំងពីដើមដល់ចប់ស្ទើរ តែបាត់អស់ទុក្ខ កង្វល់ ត្រូវបានដឹកនាំដោយ លោក Paul Feig និពន្ធដោយ លោក Katie Dippold, Paul Feig ដែលនិពន្ធឈុតឆាកថ្មី ព្រមទាំងមានអ្នកនិពន្ធបីអ្នកទៀតដូចជា Ivan Reitman, Dan Aykroyd និង Harold Ramis ដែលពួកគាត់ទាំង៣ សរសេរផ្អែកលើ រឿង ក្រុមកម្ចាត់ខ្មោច នាឆ្នាំ១៩៨៤។ ហើយខ្សែភាពយន្តលើកនេះនឹងមានការចូលរួមសម្តែងដោយ Kristen Wiig សម្តែងជាតួ Erin Gilbert, Melissa McCarthy សម្តែងជាតួ Abby Yates, Kate McKinnon សម្តែងជាតួ Jillian Holtzmann, Leslie Jones សម្តែងជាតួ Patty Tolan អ្នកទាំង៤នេះហើយជាក្រុមកម្ចាត់ខ្មោច ព្រមទាំងមានបុរសសង្ហារម្នាក់ទៀតឈ្មោះ Chris Hemsworth សម្តែងជាតួ Kevin ដែលជាតួអង្គអ្នកទទួលភ្ញៀវ ដ៏ប៉ិនកូរក្នុងរឿងមិនធម្មតាទេ។ 

30ឆ្នាំបន្ទាប់ពីភាពយន្តដើមដ៏ល្បីរន្ទឺ Ghostbusters បាននាំមកវិញនូវ ទស្សនីយភាពថ្មីស្រឡាងមួយទៀត មកបង្អួតចក្ខុទស្សនិកជន។ អ្នកដឹកនាំរឿង Paul Feig បានធ្វើការរួមបញ្ជូលសកម្មភាព ជីវិតអរូបទាំងអស់ យោងតាមខ្សែភាពយន្តចាស់ ធ្វើឱ្យភាពយន្តនេះ រឹតតែទទួល បានការពេញចិត្ត ដោយរួមមានតារាសម្តែងថ្មីៗ និងមហាសែនកំប្លែងក្នុងនោះផងដែរ។ សូមចាំតាមដាន ការសង្គ្រោះទ្វីបលោករបស់ពួកគេនៅរដូវក្តៅនេះ។ ចង់ដឹងថានារីដែលជាក្រុមកម្ចាត់ខ្មោចនេះ បានសង្រ្គោះពិភពលោក នឹងនាំមកនូវសំណើចសើចក្អាកក្អាយយ៉ាងណានោះ មានតែរង់ចាំទស្សនា ខ្សែភាពយន្តថ្មី រឿង ក្រុមកម្ចាត់ខ្មោច ដែលចាក់បញ្ចាំង គ្រប់រោងភាពយន្តចាប់ពី ថ្ងៃទី ២៨ កក្កដា ឆ្នាំ២០១៦ នៅគ្រប់រោងភាពយន្ត ជាប្រភេទ 3D/4DX។ 

ទស្សនា Trailer នៅខាងក្រោម៖

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត​ ដែលលោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload