ទេព បូព្រឹក្ស នឹងបកស្រាយជុំវិញការរិះគន់ វីដេអូចម្រៀង Twerk ក្នុងកម្មវិធីស៊ីអារម្មណ៍របស់ ភីអិនអិន

ភ្នំពេញ៖​ នេះជាលើកដំបូងបង្អស់ហើយដែលតារាចម្រៀងវ័យក្មេង ទេព បូព្រឹក្ស ចូលខ្លួនបកស្រាយជុំវិញ​ មតិរិះគន់របស់មិត្តយុវវ័យពាក់ព័ន្ធនឹង បទចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា «Twerk» ក្នុងកម្មវិធីស៊ីអារម្មណ៍ ឬ Chit Chat Show របស់ភីអិនអិន នៅថ្ងៃចន្ទ ទី១ ខែសីហា នេះ។

កញ្ញា ទេព បូព្រឹក្ស នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក ប៉ែន ចំរុង នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ នឹងបកស្រាយរាល់ចម្ងល់ ទាំងឡាយដែលពិធីករនឹង ចោទសួរពីការរិះគន់របស់សាធារណមតិពាក់ព័ន្ធ នឹងវីដេអូចម្រៀងរបស់នាងថា បានចំលងពីបរទេស បើទោះបីជាសាច់ភ្លេងត្រូវ បានអះអាងថាជាបទ Original ក៏ដោយ។

មិនតែប៉ុននោះ ធានាថាទូរទស្សនិកជននឹងបានប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយនឹងការរៀបចំតុបតែង ឆាកបែបថ្មីមិនធ្លាប់មាន ព្រមជាមួយនឹងការសម្តែងក្បាច់រាំដ៏គួរឲ្យទាក់ទាញពីសំណាក់កញ្ញា ទេព បូព្រឹក្ស។ កម្មវិធីស៊ីអារម្មណ៍តែងតែខិតខំ រិះរកនូវគំនិតប្លែកៗសម្រាប់រៀបចំតុបតែងឆាក មិនឲ្យសុំាចំណីចក្ខុរបស់អ្នកទស្សនាឡើយ។

អ្នកនាង លួង ភីរ៉ូនីកា ផលិតករកម្មវិធីស៊ីអារម្មណ៍ បាននិយាយថា៖ «កម្មវិធី ស៊ីអារម្មណ៍ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ អ្នកទស្សនានឹងទទួលបានអារម្មណ៍ថ្មីមួយបែបទៀតមិនធ្លាប់មានពីមុនមក តាមរយៈការតុបតែងឆាក ព្រមជាមួយនឹងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយតារាកត្តិយសរបស់យើង ជុំវិញការរិះគន់វីដេអូចម្រៀងបទ Twerk របស់គាត់»។

កម្មវិធី ស៊ីអារម្មណ៍ ឬ Chit Chat Show របស់ ភីអិនអិន គឺជាកម្មវិធីកំសាន្តដ៏មានប្រជាប្រិយភាពមួយ ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ វេលាម៉ោង ៨និង ៣០នាទី ដល់ម៉ោង៩ យប់។

ចាប់តាំងពីផ្តើមការផ្សាយដំបូងអំឡុង ខែមករា ដើមឆ្នាំ២០១៦មក ស៊ីអារម្មណ៍ បានបង្ហាញជូនប្រិយមិត្ត នូវវត្តមានតារាល្បីៗក្នុងវិស័យសិល្បៈជាច្រើនរបស់ប្រទេសកម្ពុជា មានដូចជា លោក ហេង ពិទូ កញ្ញា យូរី កញ្ញា មាស សុខសោភា លោក ចាន់ វឌ្ឍនាការ លោក វង្ស តារារតនា លោក អ៊ីណូ និងលោក ថេណា ជាដើម។

លោក វង្ស តារារតនា លោក អ៊ីណូ និងលោក ថេណា ជាដើម។
ស៊ីអារម្មណ៍ បានទាក់ទាញប្រជាប្រិយភាពជាខ្លាំង ពីសំណាក់ទស្សនិកជនរបស់ខ្លួន ទាំងលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាលើបណ្តាញសង្គម ដោយមានចំនួនអ្នកចូលទស្សនារាប់លានដង ទាំងតាមរយៈ Facebook Page (
www.facebook.com/PNNTVCambodia) និង YouTube: PNN TV Official ។

ក្នុងនោះដែរបទចម្រៀង Love is Singular របស់លោក ថេណា ដែលសម្តែងនៅក្នុងកម្មវិធីស៊ីអារម្មណ៍ មានចំនួនអ្នកទស្សនាដល់ទៅជាង ១លាន២សែនដងនៅលើទំព័រហ្វេសបុក PNN TV Cambodia។

PNN ជាស្ថានីយ៍ទូរទស្សន៍ដែលបានចំណាយទុនយ៉ាងច្រើន ក្នុងការផលិតកម្មវិធីក្នុងស្រុកថ្មីៗ ដើម្បីបំពេញការផ្សាយ នៅក្នុងម៉ោងមាសរបស់ខ្លួន និងផ្តល់ការកំសាន្តទៅដល់ពលរដ្ឋកម្ពុជា៕

ទស្សនាឈុតខ្លីរបស់កញ្ញា ទេព បូព្រឹក្ស ក្នុងកម្មវិធីស៊ីអារម្មណ៍ សូមចុច៖ https://www.facebook.com/PNNTVCambodia/videos/1139133776158343/   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload