ជប៉ុនអភិវឌ្ឍន៍ប្រព័ន្ធការពារមីសុីល PAC-3 និងគ្រោងដំឡើងប្រព័ន្ធទំនើប THAAD បន្ថែមទៀត


សារព័ត៌មាន Reuters បានផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះឲ្យដឹងថា ជប៉ុនកំពុងអភិវឌ្ឍន៍ប្រព័ន្ធការពារមីសុីលធុន Patriot Advanced Capability-3 (PAC-3) ឲ្យបានមុនកាលបរិច្ឆេទរៀបចំប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅទីក្រុងតូក្យូ និងស្របពេលដែលមានការគំរាមកំហែងពីមីសុីលកាន់តែទំនើបធុន Musudan របស់កូរ៉េខាងជើងជាលំដាប់ ។

ជប៉ុនអភិវឌ្ឍន៍ប្រព័ន្ធការពារមីសុីល PAC-3 និងគ្រោងដំឡើងប្រព័ន្ធទំនើប THAAD បន្ថែមទៀត

កាលពីខែមិថុនា ឆ្នាំ២០១៦កន្លងទៅ គ្រាប់មីសុីលរបស់កូរ៉េខាងជើងបានបាញ់ហោះដល់ចម្ងាយជាង៤០០គីឡូម៉ែត្រ គឺមានរយៈចម្ងាយជាងពាក់កណ្ដាលដល់ឆ្នេរសមុទ្រប្រទេសជប៉ុន ។

ក្រៅពីការអភិវឌ្ឃប្រព័ន្ធការពារមីសុីលធុន PAC-3 នោះ ជប៉ុនក៏កំពុងពិចារណាលើគម្រោងដំឡើងប្រព័ន្ធការពារមីសុីលទំនើបធុន THAAD ដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងព្រមព្រៀងគ្នាដំឡើងនៅកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងមីសុីលរបស់កូរ៉េខាងជើងផងដែរ ៕

Related