បុរសម្នាក់ទាក់ទងក្មេងស្រីអាយុ ១៣ឆ្នាំ តាមអនឡាញ សុំណាត់ជួបចង់ រួមភេទជាមួយ លទ្ធផលចុងក្រោយហួស ពីការស្មាន (មានវីដេអូ)

រុស្សី៖ គួរឲ្យអាណិតដល់បុរសម្នាក់ ក្រោយពីទាក់ទងក្មេងស្រី តាមអនឡាញ រួចសុំនាងណាត់ជួបនៅខាងក្រៅ បំណងចង់រួមភេទជាមួយ ខណៈនាងដឹងខ្លួនមុន បាននាំបក្សពួកជាច្រើនមកព្រលះ រហូតដល់ស្លាប់តែម្តង។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណ វ័យ៤៧ឆ្នាំម្នាក់ បានទាក់ទងស្នេហា ឆាតជជែកកម្សាន្តលេង ជាមួយនឹងក្មេងស្រីអនិតិជន វ័យ១៣ឆ្នាំម្នាក់ ហើយក្រោយមកបានរៀបគម្រោង ដើម្បីចង់ណាត់ជួបនាង ខណៈដែលបុរសគោចាស់ ចង់ស៊ីស្មៅខ្ចីនេះ បានប្រាប់នាងថា រូបគាត់ពិតចង់រួមភេទ ជាមួយនាងខ្លាំងណាស់។

ប្រភពបន្តថា ជាលទ្ធផល ក្មេងស្រីរូបនោះ ក៏បានមកតាមការណាត់ជួប របស់បុរសខាងលើ យ៉ាងពិតប្រាកដមែន តែបែរជាបាននាំបក្សពួកជើងកាង មានទាំងស្រីទាំងប្រុសច្រូងច្រាងច្រើនជាង ១០នាក់ ក្នុងគោលបំណងមក សំពងបុរសល្មោភកាមនោះតែម្តង។

ដោយឡែក តាមរយៈខ្សែវីដេអូឃ្លីបវិញ គេសង្កេតឃើញថា ក្រុមក្មេងទំនើងរបស់បក្សពួក ក្មេងស្រីខាងលើ បាននាំគ្នាព្រួតវាយ ទាត់ធាក់ ទៅលើបុរសរងគ្រោះ យ៉ាងដំណំរហូតដល់ថ្នាក់ បុរសរងគ្រោះដួលផ្កាប់ទៅនឹងគុម្ពស្មៅ បែកមុខបែកមាត់ ហូរឈាមកក្លាក់ និងថែមទាំងក្រាបសំពះ ជនដៃដល់ឲ្យបញ្ឈប់ការវាយធ្វើបាប លើរូបគាត់ដែរផងដែរ ដែលមានទីតាំងស្ថិតនៅ ក្បែរភូមិ Efremovo នៃទីក្រុង Tula ប្រទេសរុស្សី។

តាមរយៈខ្សែវីដេអូឃ្លីបនោះ ទៀតសោត គេជឿជាក់ថា បុរសរងគ្រោះអាចរួចជីវិត ពីការវាយប្រហាររបស់ក្រុម ក្មេងទំនើបទាំងអស់នោះ ដែលមានអាយុចន្លោះពី ១៦ ទៅ ១៧ឆ្នាំ។ ទោះបីជាយ៉ាងណា តាមរបាយការណ៍ បានឲ្យដឹងទៀតថា បុរសរងគ្រោះបានស្លាប់ បាត់បងជីវិតទៅហើយ ដោយសារតែរងការចាក់មួយកាំបិតពី កំពូលក្មេងទំនើងទាំងអស់នោះ នៅថ្ងៃបន្ទាប់។

គូសបញ្ជាក់ដែរថា ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី ២៦ កក្កដា ឆ្នាំ២០១៦ កន្លងទៅ ខណៈយុវជន៣នាក់ ត្រូវបានឃុំខ្លួន ពីបទប្រើហិង្សាដោយចេតនា ដែលបង្កឲ្យមានរបួសស្នាម រហូតបណ្តាលឲ្យស្លាប់ ដែលនឹងត្រូវប្រឈមមុខ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំផងដែរ ៕

ទស្សនាវីដេអូ៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត 

បើយោងតាមប្រភពព័ត៌មាន បានរាយការណ៍ឲ្យដឹងថា បុរសម្នាក់ឈ្មោះ Bernabe N អាយុ២៣ឆ្នាំ ត្រូវបានបុរសម្នាក់ទៀត ដែលទំនងជាឪពុកក្មេងស្រីរងគ្រោះ ចាប់អូសចេញពីបន្ទប់ទឹកមនុស្សស្រី និងវាយឡើងទ្រោមខ្លួន ដោយចោទថាបានប៉ុនប៉ង ចាប់រំលោភកូនស្រីរបស់ខ្លួន។

ប្រភពឲ្យដឹងថា ទំនងជាឪពុករបស់នាង បានលឺសម្លេងកូនស្រីរបស់ខ្លួនស្រែក ខណៈពេលរង់ចាំនៅក្រៅបន្ទប់ទឹកមុនពេលកើតមាន ការវាយតប់ដូចនៅក្នុងវីដេអូតែម្តង។

ទោះជាយ៉ាងណាក៏ដោយ ជំហានដំបូង ជនសង្ស័យ Both Bernabe M និងឪពុកនារីរងគ្រោះ ត្រូវបានប៉ូលិសចាប់ខ្លួនទាំង២នាក់ និងស្ថិតក្រោមការសាកសួរ។ ក្មេងស្រីរងគ្រោះ ប្រាប់ដល់ប៉ូលិសថា នាងត្រូវជនសង្ស័យវាយ ពេលនាងដើរចូលបន្ទប់ទឹក។ នាងបានបន្តថា ជនសង្ស័យបានចាប់ផ្តួលនាង ទៅលើឥដ្ឋ រួចទាញសម្រាតខោរបស់គេ និងព្យាយាមផ្តេកខ្លួនពីលើនាង។

គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅក្នុងទីក្រុង Cancun ភាគខាងត្បូង នៃប្រទេស ម៉ិចស៊ីកូ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់ទាក់ទងក្មេងស្រីអាយុ ១៣ឆ្នាំ តាមអនឡាញ សុំណាត់ជួបចង់ រួមភេទជាមួយ លទ្ធផលចុងក្រោយហួស ពីការស្មាន (មានវីដេអូ)

បុរសម្នាក់ទាក់ទងក្មេងស្រីអាយុ ១៣ឆ្នាំ តាមអនឡាញ សុំណាត់ជួបចង់ រួមភេទជាមួយ លទ្ធផលចុងក្រោយហួស ពីការស្មាន (មានវីដេអូ)

បុរសម្នាក់ទាក់ទងក្មេងស្រីអាយុ ១៣ឆ្នាំ តាមអនឡាញ សុំណាត់ជួបចង់ រួមភេទជាមួយ លទ្ធផលចុងក្រោយហួស ពីការស្មាន (មានវីដេអូ)

បុរសម្នាក់ទាក់ទងក្មេងស្រីអាយុ ១៣ឆ្នាំ តាមអនឡាញ សុំណាត់ជួបចង់ រួមភេទជាមួយ លទ្ធផលចុងក្រោយហួស ពីការស្មាន (មានវីដេអូ)