Suarez អាច​ក្អួត​ឈាម​ពេល​ឃើញ​រូប​ចម្លាក់​របស់​ខ្លួន​

នៅ​ថ្ងៃ​នេះ​រូប​ចម្លាក់​ដែល​សង់​តំណាង​ឲ្យ​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ Luis Suarez ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​​មួយ​កន្លែង​នៅ​ទីក្រុង​ Salto ដែល​ជា​កន្លែង​កំណើត​របស់​កីឡាករ​កើត​ឆ្នាំ​ ១៩៨៧ រូប​នេះ។

 

Suarez អាច​ក្អួត​ឈាម​ពេល​ឃើញ​រូប​ចម្លាក់​របស់​ខ្លួន​

 

​​​​​​​​​​​​​​​​​​​រូប​ចម្លាក់​ខាង​លើ​ទទួល​បាន​ការ​រិះគន់​ជា​ច្រើន​ពី​មហាជន​ដោយ​សារ​មាន​រូបរាង​ខុស​គ្នា​ខ្លាំង​​ពី​មនុស្ស​ពិត។ លោក​ Alberto Morales ​អ្នក​បង្កើត​រូប​ចម្លាក់​នេះ​ឡើង​បាន​ទទួល​ស្គាល់​ថា​​ការ​សង់​រូប​ចម្លាក់​នេះ​​គឺ​ផ្អែក​លើ​រូបភាព​ដែល​លោក​ស្វែង​រក​បាន​លើ​អ៊ីនធឺណិត ពោល​មិន​ដែល​បាន​ជួប​​​​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Barcelona ផ្ទាល់​ឡើយ។

 

Suarez អាច​ក្អួត​ឈាម​ពេល​ឃើញ​រូប​ចម្លាក់​របស់​ខ្លួន​

 

យ៉ាង​ណា​ក្ដី​រូប​ចម្លាក់​ខាង​លើ​នៅ​​អាច​ទទួល​យក​បាន​ បើ​ប្រៀប​នឹង​រូប​ចម្លាក់​របស់ Lionel Messi ដែល​សង់​នៅ​​តំបន់​ Tucuman នៃ​ប្រទេស​អាហ្សង់ទីន៕​​​​

 

Suarez អាច​ក្អួត​ឈាម​ពេល​ឃើញ​រូប​ចម្លាក់​របស់​ខ្លួន​
​​​​​​​​
ចុច​អាន៖ MSN របស់​ Barca បង្ហាញ​ខ្លួន​លើ​គម្រប​​ហ្គេម​ PES 2017

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheSun​​​​​​​​​​​​​​