អាហារ​ដាស់​អារម្មណ៍​ពេលធ្វើការ​

6 Videos


នំប៉័ងក្រៀម ៖ នំប៉័ងក្រៀមគឺជាអាហារមួយដ៏ប្រសើរដែលជួយដាស់អារម្មណ៍អ្នកបានប្រសើរនៅកន្លែងធ្វើការ ។ វាមានផ្ទ្ទុកជាតិកាឡូរីទាបនិងមានប្រូតេអ៊ីនខ្ពស់ដែលធ្វើឱ្យអាហារប្រភេទនេះក្លាយជាពេញនិយមក្នុងការជួយជំរុញដល់អារម្មណ៍អ្នកពេលស្មុគស្មាញនៅពេលកំពុងធ្វើការ ។

កាហ្វេ ៖ វាជាភេសជ្ជៈដែលគេទទួលស្គាល់យូរមកហើយក្នុងការជួយដាស់ស្មារតីអ្នក ។ អ្នកអាចផឹកមួយពែងតូចបានហើយព្រោះវាមានសមត្ថភាពដាស់អារម្មណ៍អ្នកបានប្រសើរប៉ុន្តែត្រូវចាំថាកុំផឹកក្នុងបរិមាណច្រើនពេកមិនល្អសម្រាប់សុខភាពទេ ។

P9

អាហារ​ដាស់​អារម្មណ៍​ពេលធ្វើការ​

«តែ»បៃតង ៖ វាក៏មានប្រសិទ្ធភាពនិងសមត្ថភាពមិនចាញ់កាហ្វេនោះដែរ ។ វាជាជម្រើសដ៏ប្រសើរក្រៅពី«តែ»ទឹកដោះគោ«តែ»បៃតងត្រូវបានចាត់ទុកថាជា«តែ»ដែលប្រសើរបំផុតសម្រាប់ផឹកនៅកន្លែងធ្វើការបានសមរម្យជាងគេ ។

សូកូឡា ៖ តាមការពិសោធបានបង្ហាញពីគុណប្រយោន៍មួយចំនួនទាក់ទងនឹងសូកូឡាវាធ្វើឱ្យអារម្មណ៍ស្រស់ថ្លាជាពិសេសពេលអ្នកកំពុងមានអារម្មណ៍អាប់អួនិងស្ពឹកស្រពន់ ។

ទឹកធម្មតា ៖ វាជួយបង្គ្រប់ជាតិទឹកនិងធ្វើឱ្យអ្នកមានសភាពសកម្មនិងស្រស់ស្រាយ ។ អ្នកគួរផឹកទឹកឱ្យបានយ៉ាងហោចណាស់ ២ ទៅ ៣ លីត្រដើម្បីកុំឱ្យខ្វះជាតិទឹកនិងជួយឱ្យសុខភាពល្អព្រោះជាតិទឹកមានមុខងារបញ្ចេញជាតិពុលពីក្នុងខ្លួនអ្នក ។

ការ៉ុត ៖ អ្នកអាចទំញការ៉ុតឆៅលេងៗព្រោះវាក៏មានមុខងារភ្ញោចអារម្មណ៍អ្នកផងដែរ ។ វាសម្បូរទៅដោយជាតិបេតាឃែរ៉ូទីនដែលជួយឱ្យមានថាមពលរឹងមាំ ។ ក្រៅពីនេះវាមានសមត្ថភាពពង្រឹងសមត្ថភាពខួរក្បាលនិងពង្រឹងប្រព័ន្ធចងចាំបានប្រសើរ ។

ទឹកក្រូចឆ្មារ ៖ អារម្មណ៍តែងប្រែប្រួលគ្រប់ពេលនិងរាល់ម៉ោងដោយគ្មានហេតុផលហើយប្រសិនបើអ្នកជួបបញ្ហាបែបនេះអ្នកអាចយកក្រូចឆ្មារមួយផ្លែច្របាច់យកទឹកដាក់ក្នុងកែវលាយជាមួយទឹកក្តៅឧណ្ហៗផឹកដោយបន្ថែមស្ករបន្តិចបន្តួចក៏បាន ។ វាមានសមត្ថភាពខ្លាំងជួយដាស់អារម្មណ៍អ្នក ។

ផ្លែឈើក្រៀម ៖ ផ្លែឈើក្រៀមជាពិសេសទំញំងបាយជូរក្រៀម គ្រាប់ អាល់ម៉ង់និងគ្រាប់ធញ្ញជាតិផ្សេងៗក៏ជួយដាស់អារម្មណ៍អ្នកដែរ ព្រោះ ការពិសាគ្រាប់ផ្លែឈើទាំងនេះអាចជួយដាស់អារម្មណ៍អ្នកបានផងដែរ ។ វាជាអាហារជួយបំប៉នខួរក្បាលនិងជំនួយស្មារតី ។

ចេក ៖ វិធបែបធម្មជាតិមួយទៀតគឺការពិសាចេក ព្រោះវាជួយបង្កើនអារម្មណ៍អ្នក ។ វាមានផ្ទ្ទុកជាតិប្រូតេអ៊ីនច្រើនជាពិសេសជាតិប៉ូតាស្យូមចាំបាច់បំផុតសម្រាប់សមត្ថភាពខួរក្បាល ៕