Man Utd រក​បាន​ ១០០លាន​ដុល្លារ​ពី​ការ​លក់​អាវ​របស់​ Zlatan ​ក្នុង​មួយ​អាទិត្យ

ទស្សនាវដ្ដី​ The Sun បាន​បង្ហាញ​ថា​​ក្នុង​ពេល​ត្រឹម​មួយ​សប្ដាហ៍​ចំណូល​ពី​ការ​លក់​អាវ​របស់ Zlatan Ibrahimovic បាន​កើន​ឡើង​ខ្លាំង​រហូត​ដល់​ ៧៦ លាន​ផោន​ (ប្រមាណ​ ១០០ លាន​ដុល្លារ)។

 

Man Utd រក​បាន​ ១០០លាន​ដុល្លារ​ពី​ការ​លក់​អាវ​របស់​ Zlatan ​ក្នុង​មួយ​អាទិត្យ

 

បើ​ផ្អែក​តាម​តួលេខ​នេះ​មាន​ន័យ​ថា​ត្រឹម​រយៈ​ពេល​ពីរ​សប្ដាហ៍​ក្លឹប​​បិសាច​ក្រហម​នឹង​​​អាច​រក​ចំណូល​បាន​​លើស​ពី​តម្លៃ​​ដើម្បី​ទិញ​យក Paul Pogba ​កីឡាករ​របស់​ក្លឹប​ Juentus ដែល​មាន​តម្លៃ​ខ្លួន​ ១១២ លាន​ផោន។

 

Man Utd រក​បាន​ ១០០លាន​ដុល្លារ​ពី​ការ​លក់​អាវ​របស់​ Zlatan ​ក្នុង​មួយ​អាទិត្យ

 

ប៉ុន្តែ​បើ​យោង​តាម​​ការ​វិភាគ​របស់​វិបសាយ​ Punditarena បាន​ឲ្យ​ដឹង​ថា​ទឹក​ប្រាក់​ ៧៦ លាន​ផោន​បាន​ពី​ការ​លក់​នេះ​មិន​មែន​​បាន​ទៅ​លើ​ក្លឹប​ Manchester United ទាំង​ស្រុង​ឡើយ ពោល​ត្រូវ​ចែក​ភាគរយ​ជា​មួយ​ Adidas ដែល​ជា​អ្នក​ផលិត​អាវ៕​​​​​​​​​​​​​​​​​
​​​​​​​​
ចុច​អាន៖ Zlatan ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម Man Utd លើក​ដំបូង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Zing​​​​​​​​​​​​​​