ប៉ូលីស​អាមេរិក បាញ់សម្លាប់​មនុស្ស ២ នាក់​នៅក្នុង​ខែកក្កដា​

6 Videos


កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៦ សេចក្តីរាយការណ៍មួយបានឲ្យដឹងថា នៅរដ្ឋ Arizona សហរដ្ឋអាមេរិក មានករណីប៉ូលីសបាញ់សម្លាប់ស្ត្រីម្នាក់ ។

តាមរបាយការណ៍របស់ប៉ូលីសបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ Loreal Tsingine ភេទស្រី អាយុ ២៧ ឆ្នាំ ដោយសារតែនៅក្នុងដៃរបស់នាងមានកាន់កន្ត្រៃពេទ្យ ( កន្ត្រៃសម្រាប់ការវះកាត់នៅក្នុងមន្ទីពេទ្យ ) ចំនួន ២ និង បានដើរសំដៅមករកប៉ូលីស បើទោះជាប៉ូលីសបាន ស្រែកព្រមានក្តីក៏នាងមិនឈប់ដែរ ដោយជនរងគ្រោះនេះហាក់ធ្វើព្រងើយ ហើយនៅតែដើរសំដៅមករកប៉ូលីស ដដែល ។ ក្នុងហេតុផលការពារខ្លួនមន្ត្រីប៉ូលីសឈ្មោះ Austin Shipley ក៏បានបាញ់ទៅលើអ្នកស្រី Tsingine ចំនួន ៥ គ្រាប់ផ្ទួនៗ ។

P9

ប៉ូលីស​អាមេរិក បាញ់សម្លាប់​មនុស្ស ២ នាក់​នៅក្នុង​ខែកក្កដា​

សូមបញ្ជក់ថា ប៉ុន្មាននាទីមុនហេតុការណ៍នេះកើតឡើង គេបានឃើញមន្ត្រីប៉ូលីសរូបនេះយកដៃទះស្មា របស់ជនរងគ្រោះ ហើយជនរងបានគ្រោះដួល ឬ មួយក៏ត្រូវច្រានដួល ហើយពេលនោះគេឃើញមានថ្នាំប្រឆាំង នឹងជំងឺសរសៃប្រសាទមួយចំនួនខ្ទាតចេញពីក្នុងហោប៉ៅរបស់ជនរងគ្រោះ ។

ប៉ូលីស​អាមេរិក បាញ់សម្លាប់​មនុស្ស ២ នាក់​នៅក្នុង​ខែកក្កដា​

បន្ទាប់ពីហេតុការណ៍ការបាញ់ប្រហារនេះកើតឡើង គឺក្រុមគ្រួសាររបស់សពអ្នកស្រី Tsingine បានដាក់ ពាក្យបណ្តឹងទៅលើមន្ត្រីប៉ូលីស Shipley ដោយទាមទារជំងឺចិត្តចំនួន ១០ លាន និង ៥ សែនដុល្លារ ។ ចំណែកប៉ូ លីស Aurtin Shipley បានបកស្រាយថា ការបាញ់ទៅលើជនរងគ្រោះ គឺជាការស្របច្បាប់ ព្រោះដោយសារតែបារម្ភពីជីវិតរបស់លោក និង ប៉ូលីសដទៃទៀត ដែលត្រូវបានគម្រាម ។ សូមបញ្ចាក់ថា អ្នកស្រី Tsingine បន្សល់ទុកនូវកូនស្រីម្នាក់អាយុ ៨ ឆ្នាំ គឺនាង Tiffany ។

ប៉ូលីស​អាមេរិក បាញ់សម្លាប់​មនុស្ស ២ នាក់​នៅក្នុង​ខែកក្កដា​

គួររំលឹកផងដែរថា មួយសប្តាហ៍មុននេះ គឺកាលពីថ្ងៃទី ២២ ខែកក្កដា នៅតំបន់ខាងជើងនៃទីក្រុង Miami រដ្ឋ Florida ក៏មានករណីប៉ូលីសបាញ់ទៅលើគ្រូពេទ្យព្យាបាលជំងឺសរសៃប្រសាទម្នាក់ដែលជាជនជាតិអាមេរិកាំងស្បែកខ្មៅម្នាក់ដែរ គឺលោក Charles Kinsey វ័យ ៤៦ ឆ្នាំ ធ្វើឲ្យរងរបួសត្រង់ភ្លៅ នៅពេលដែលលោកចូលទៅធ្វើអន្តរាគមន៍អ្នកជំងឺសរសៃប្រសាទម្នាក់ដែលកំពុងតែប្រឈមមុខជាមួយនឹងប៉ូលីស ។

ប៉ូលីស​អាមេរិក បាញ់សម្លាប់​មនុស្ស ២ នាក់​នៅក្នុង​ខែកក្កដា​

ព័ត៌មាន ចុង ក្រោយបានឲ្យដឹងថា ខាងមេប៉ូលីសទីក្រុង Miami បានពិន័យទៅលើភ្នាក់ងារប៉ូលីសរបស់ខ្លូន ដែលជាអ្នក បាញ់ ទៅលើលោកគ្រូពេទ្យជនជាតិស្បែកខ្មៅរូបនេះ ដោយព្យួរការងារតែរយៈពេល ១ សប្តាហ៍ប៉ុណ្ណោះ ។

ប៉ូលីស​អាមេរិក បាញ់សម្លាប់​មនុស្ស ២ នាក់​នៅក្នុង​ខែកក្កដា​

ចំពោះករណីមួយទៀត គឺកើតឡើងនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៦ នៅទីក្រុង Baton Rouge រដ្ឋ Louisia Na ដោយប៉ូលីសជនជាតិស្បែកស ២ នាក់បានបាញ់សម្លាប់ជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ Alton Sterling វ័យ ៣៧ ឆ្នាំ ដោយមានកូន ៥ នាក់ក្នុងបន្ទុក និង ជាអ្នកលក់ថាសស៊ីឌី ដែលមានតូបលក់នៅមុខហាងទំនិញមួយនាទីក្រុង Baton Rouge ៕

                                                                                             គ ឡេង