ដឹង​ទេ​ថា​ iPhone អាច​ប្រើ​ជា​ម៉ែត្រ​ទឹក​បាន?

អ្នក​ប្រើ​ប្រាស់​ iPhone ​​មួយ​ចំនួន​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​កម្មវិធី​ Compass (ត្រីវិស័យ) មាន​បង្កប់​មុខងារ​មួយ​ដែល​អាច​ប្រើ​ជា​ម៉ែត្រ​ទឹក​ ដើម្បី​វាស់​ដឺក្រេ​បាន។

 

ដឹង​ទេ​ថា​ iPhone អាច​ប្រើ​ជា​ម៉ែត្រ​ទឹក​បាន?

 

ដើម្បី​អាច​ប្រើ​មុខងារ​នេះ​បាន​អ្នក​គ្រាន់​តែ​​បើក​កម្មវិធី​ Compass ឡើង​រួច​អូស​ទៅ​ឆ្វេង​ ភ្លាម​នោះ​ត្រី​វិស័យ​នឹង​ប្ដូរ​ទៅ​ជា​ម៉ែត្រ​ទឹក​ជា​មិន​ខាន។ ពេល​មុខងារ​នេះ​បើក​ឡើង​អ្នក​អាច​ប្រើ​វាស់​ដើម្បី​វាស់​មើល​ថា​ផ្ទៃ​​ណា​មួយ​មាន​ភាព​ស្មើ​ ឬ​ ក៏​អត់។​ អ្នក​អាច​វាស់​ដោយ​ដាក់​ទូរសព្ទ​បញ្ឈរ ឬ​ ផ្ដេក​ទៅ​តាម​ផ្ទៃ​ដែល​អ្នក​ចង់​វាស់។

 

ដឹង​ទេ​ថា​ iPhone អាច​ប្រើ​ជា​ម៉ែត្រ​ទឹក​បាន?

 

ដើម្បី​ត្រឡប់​ទៅ​កាន់​ត្រី​វិស័យ​វិញ​គ្រាន់​តែ​អូស​ទៅ​ស្ដាំ​លើ​អេក្រង់​នោះ​ជា​ការ​ស្រេច៕​​​​​​​
​​​​​​​​
ចុច​អាន៖ ​ដំណោះ​ស្រាយ​ ៩ ពេល​ដែល​ Wi-Fi លើ​ iPhone មាន​បញ្ហា​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ idownloadblog​​​​​​​​​​​​​​