ជុំវិញ​ការ​ចាប់នាង​​ម៉ាស្សារំលោភ​បូក​6 ជន​3​នាក់​ថា ពុំ​បាន​ប្រើ​ស្រោមអនាម័យ​ឡើយ

ជុំវិញ​ការ​ចាប់នាង​​ម៉ាស្សារំលោភ​បូក​6 ជន​3​នាក់​ថា ពុំ​បាន​ប្រើ​ស្រោមអនាម័យ​ឡើយ



រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់ ក្នុង​ចំណោម​បក្សពួក​៦​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សន្ថវៈ​បូក​នារី​ម៉ាស្សា​ម្នាក់ នៅ​ក្នុង​វត្ត​ប្រជុំ​សារ​គរ​ហៅ​វត្ត​ថ្មី ក្នុង​សង្កាត់​ជ្រោយចង្វា ត្រូវ​បាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា បង្ហាញមុខ
ដល់​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ។

ជនសង្ស័យ​ទាំង​៣​នាក់​នេះ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ព្រឹក​និង​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ស្ត្រី​ម៉ាស្សា​ម្នាក់​រហូត​បាន​ស​ម្រ​ចម្នាក់​ម្តង​ៗ ដោយ​មិន​បាន​ប្រើ​ស្រោម​ការពារ​ឡើយ កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​នោះ ។​ ជន​ទាំង​៣​នាក់​នេះ​មាន ៖

១-​ឈ្មោះ កុយ រិ​ទ្ធី ហៅ​ទ្រូ អាយុ​៣៣​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា
២-​ឈ្មោះ ហេង វី​រៈ ហៅ​កណ្តុរ អាយុ​២០​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វា
៣-​ឈ្មោះ វែង ច័ន្ទរ​ដ្ឋា អាយុ​២០​ឆ្នាំ ជា​យោធា ស្នាក់​នៅ​ក្នុងភូមិ​ទី​១ ។
ចំណែក​នារី​ម៉ាស្សា​ដែល​រង​គ្រោះ​មាន​អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ និង​មានស្រុក​កំណើត​នៅ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

តាម​មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ស្ថិត​ក្នុង​ចំណោម​បក្សពួក​៦​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​បូក រហូត​បាន​សម្រេច​ម្នាក់​ម្តង​ដោយ​ពុំ​បាន​ប្រើ​ស្រោមអនាម័យ​ឡើយ ។ ក្រុម​ជនសង្ស័យ​បាន​ប្រើ​ដំបង​ឆក់​គំរាម​សម្លាប់​ស្ត្រី​រង​គ្រោះ រួច​ធ្វើ​សកម្មភាព​រំលោភ​ព្រមទាំង​ប្លន់​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក Iphone5 ចិញ្ចៀនមាស​១​ជី និង​កាបូប​ដែល​មាន​ប្រាក់​ចំនួន ២៥​ដុល្លារ​ផង​ដែរ ។

សូម​រំឭក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ខែកក្កដា ស្ត្រី​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​នៅ​មុខ​វត្ត​ប្រជុំ​សាគរ ហើយ​ត្រូវ​ក្រុម​ជនសង្ស័យ​ប្រើ​ដំបង​ឆក់​គំរាម និង​ឆក់​យក​ទូ​ស័ព្ទ​ដៃ​មួយ​គ្រឿង​ទៅ​បាត់​។ ភ្លាម​ៗ​នោះ​ដែរ មាន​ជន​ម្នាក់​បាន​មក​ដឹក​នាង​ធ្វើ​ជា​ជូន​ទៅ​ប្តឹង រួច​ក៏​នាំ​ចូល​ទៅ​ក្នុង​វត្ត​ហើយ​គំរាម​សម្លាប់​និង​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ជា​បន្តបន្ទាប់​ចំនួន​៦​នាក់ ។

ក្រោយមក នាង​បាន​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​នគរបាល​ជ្រោយចង្វា ហើយដោយ​មានការ​សហការ​ជាមួយ​នគរបាល​ខណ្ឌ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​៣​នាក់ ។ ចំណែក​នៅ​សល់​៣​នាក់​ទៀត​ស្គាល់​អត្តសញ្ញាណ​អស់ហើយ ដែល​សមត្ថកិច្ច​កំពុង​បន្ត​តាម​ប្រមាញ់​៕