គម្រោង​អភិរក្ស​និង​ជួសជុល​ប្រាសាទ​អង្គរ​វត្ត ដោយ​ក្រុម​អ្នក​ជំនាញ​ជាតិ​-អន្តរជាតិ

ខេត្តសៀមរាប៖ លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសអភិរក្សថ្មដែលកំពុងធ្វើការជួសជុលចម្រឹងបង្អួចប្រាសាទអង្គរវត្ត បានបញ្ជាក់ថា បច្ចុប្បន្ន ការដ្ឋានជាតិ និងអន្តរជាតិដែលកំពុងដំណើរការអភិរក្ស និងជួសជុលថ្មនៅប្រាសាទអង្គរវត្ត មានចំនួន៤ស្ថាប័ន។ នេះបើយោងតាមប្រភពពីអាជ្ញាធរជាតិអប្សរា។
ប្រភពបន្តថា ស្ថាប័នទាំង៤ ខាងលើ រួមមាន ៖
គម្រោងរបស់អាជ្ញាធរជាតិអប្សរា  ដែលកំពុងជួសជុលពង្រឹងចម្រឹងបង្អួចនិងច្រាំងកសិន្ធុខាងលិចផ្នែក ខាងជើងបា្រសាទអង្គរវត្តប្រវែង៤០ម៉ែត្រ ដែលគ្រប់គ្រងលើផ្នែកបច្ចេកទេសផ្ទាល់ពីអ្នកជំនាញខ្មែរសុទ្ធសាធ នៃអាជ្ញាធរជាតិអប្សរា។
គម្រោងរបស់ប្រទេសអ៊ីតាលី រួមសហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-I.Ge.S) ដែលទើប បញ្ចប់លើកិច្ចការជួសជុលបង្កាន់ដៃនាគនៅក្ការបែនខាងលិច និងច្រាំងកសិន្ធុខាងលិចប្រាសាទអង្គរវត្ត ក្នុងដំណាក់កាលទី២ ប្រវែង៤០ម៉ែត្រកាលពីចុងខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ។
គម្រោងជួសជុលក្បាច់ចម្លាក់និងចម្លាក់ទេពអប្សររបស់ប្រទេសអាឡឺម៉ង់ សហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-GACP)។ បច្ចុប្បន្ន គម្រោងនេះកំពុងជួសជុលបន្ទាន់លើស្ថានភាពខូចខាតរបស់ក្បាច់ ចម្លាក់លើផ្តែរ ហោជាង ចម្លាក់លើជញ្ជាំងនៅរួតខាងលើកំពូល នៃប៉មជ្រុងពាយ័ព្យរបស់តរោងទងទី២ ប្រាសាទអង្គរវត្ត។
គម្រោងរបស់អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន (APSARA- SOPHIA) ។ គម្រោងនេះកំពុងរៀបចំនិងសិក្សាលើផែនការលម្អិត ដើម្បីជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ក្នុងដំណាក់ទី២ ដែលទើបតែបើកពិធីសម្ពោធការដ្ឋាន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ។
ដោយឡែក នៅឆ្នាំ២០០៨ គម្រោងមូលនិធិប្រាសាទពិភពលោក (WMF) របស់សហរដ្ឋអាមេរិក បានជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះក្នុងបំណង គឺការពារជម្រាបទឹកដែលហូរស្រក់ពីដំបូលមកលើជញ្ជាំង ដែលនាំឲ្យមានការខូចខាត និងពុកផុយដល់ផ្ទៃរឿងចម្លាក់លើជញ្ជាំង ហើយបានបញ្ចប់កិច្ចការជួសជុលនេះ នៅឆ្នាំ២០១២។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ប្រាសាទបុរាណខ្មែរនៅសៀមរាបអង្គរ ចំនួន៩១ប្រាសាទ ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងចំណោមនោះ ប្រាសាទអង្គរវត្តដែលបានសាងសង់ឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២នាដើមសតវត្សទី១២ កំពុងទទួលបាននូវការចាប់អារម្មណ៍ជាងគេ ពីសំណាក់អ្នកទេសចរអន្តរជាតិ ដែលបានមកទស្សនាតាមរយៈការឲ្យតម្លៃលើស្នាដៃសិល្បៈ ស្ថាបត្យកម្មនិងចម្លាក់នានាប្រកបដោយភាពរស់រវើក ស្រស់ស្អាត និងផ្ចិតផ្ចង់៕

គម្រោង​អភិរក្ស​និង​ជួសជុល​ប្រាសាទ​អង្គរ​វត្ត ដោយ​ក្រុម​អ្នក​ជំនាញ​ជាតិ​-អន្តរជាតិ គម្រោង​អភិរក្ស​និង​ជួសជុល​ប្រាសាទ​អង្គរ​វត្ត ដោយ​ក្រុម​អ្នក​ជំនាញ​ជាតិ​-អន្តរជាតិ គម្រោង​អភិរក្ស​និង​ជួសជុល​ប្រាសាទ​អង្គរ​វត្ត ដោយ​ក្រុម​អ្នក​ជំនាញ​ជាតិ​-អន្តរជាតិ

ប្រភព៖ kqube

  • គម្រោង​អភិរក្ស​និង​ជួសជុល​ប្រាសាទ​អង្គរ​វត្ត ដោយ​ក្រុម​អ្នក​ជំនាញ​ជាតិ​-អន្តរជាតិ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: