ម្តាយនិង​កូនស្រីជនជាតិសិង្ហបុរីជាប់ចោទ​សម្លាប់អ្នកបំរើក្នុងផ្ទះ​

ម្តាយនិង​កូនស្រីជនជាតិសិង្ហបុរីជាប់ចោទ​សម្លាប់អ្នកបំរើក្នុងផ្ទះ​

ម្តាយនិងកូនស្រីជាជនជាតិសិង្ហបុរីត្រូវតុលាការចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញពាក់ព័ន្ធករណីសម្លាប់ស្ត្រីធ្វើការងារតាមផ្ទះជាជនជាតិមីយ៉ាន់យ៉ានៅក្នុងផ្ទះរបស់ពួកគេនៅដើមសប្តាហ៍នេះ។

សារព័ត៌មាន Singapore បានចុះផ្សាយថាផ្ទះរបស់ស្ត្រីជាម្តាយនិងកូនដែលជាប់ចោទក្នុងអំពើឃាតកម្មនេះនៅក្នុងទីក្រុង Bishan នៃប្រទេសសិង្ហបុរី។

ស្ត្រីទាំងពីរនាក់ដែលជាប់ចោទនោះឈ្មោះ Gaiyathiri Murugayan អាយុ៣៦ឆ្នាំជាកូននិងឈ្មោះ Prema S. Naraynasamy អាយុ៥៨ឆ្នាំជាម្តាយពួកគេទាំងពីរនាក់ជាមេផ្ទះ។ អ្នកទាំងពីរត្រូវឃាត់ខ្លួនកាលពីថ្ងៃពុធ។

ពួកគេទាំងពីររងការចោទថាបានសម្លាប់មនុស្សដោយចេតនាលើស្ត្រីជនជាតិមីយ៉ាន់ម៉ាឈ្មោះ Piang Ngaih អាយុ២៤ឆ្នាំគឺសម្លាប់នៅលើផ្ទះល្វែងរបស់ពួកគេនៅចន្លោះថ្ងៃ២៥និង២៦ខែកក្កដា៕

ប្រភព៖ vodhotnews

  • ម្តាយនិង​កូនស្រីជនជាតិសិង្ហបុរីជាប់ចោទ​សម្លាប់អ្នកបំរើក្នុងផ្ទះ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: